ចរាចរណ៍
បញ្ជូនជនជាតិចិនម្នាក់ ទៅតុលាការ ក្រោយបើករថយន្តបុកខ្មែរស្លាប់ ២ នាក់ នៅប៉ោយប៉ែត
សមត្ថកិច្ច បានបញ្ជូនជនជាតិចិនម្នាក់ ទៅតុលាការដាក់ទោសតាមផ្លូវច្បាប់ ក្រោយបើករថយន្តទៅបុកម៉ូតូមួយគ្រឿង និងហួសទៅបុករថយន្តចតចោលមួយគ្រឿងទៀត ព្រមទាំងស្លាប់មនុស្សពីរនាក់ ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍នៅប៉ោយប៉ែត។

លោកវរសេនីយ៍ឯក សៅ សារឿន អធិការនគរបាលក្រុងប៉ោយប៉ែត បានប្រាប់អ្នកយកព័ត៌មានឲ្យដឹងថា កាលពីថ្ងៃទី ១៥ ខែមីនា ឆ្នាំ ២០២២ នេះនៅវេលាម៉ោង ១ និង ៤០ នាទីរំលងអធ្រាត្រនៅ លើផ្លូវជាតិលេខ ៥ ត្រង់ចំណុចមុខ ផ្ទះសំណាក់ផ្កាយព្រឹក ស្ថិតក្នុងភូមិបាលិលេយ្យ១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ មានករណីគ្រោះថ្នាក់ចរាចរណ៍កើតឡើងរវាងរថយន្តលុចស៊ីស RX330 ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2AU-1911 បើកពីកើតទៅលិចទាំងស្រវឹងខ្លាំង បើកទៅបុកពីក្រោយម៉ូតូម៉ាកហុងដាទ្រីមសេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ បន្ទាយមានជ័យ1B-0599ពេញទំហឹង បណ្តាយឲ្យមនុស្សស្លាប់ដល់ទៅ ២ នាក់នៅនឹងកន្លែង រួចរេចង្កូតទៅបុករថយន្តម៉ាកហ្វត ពណ៌ខ្មៅ ពាក់ស្លាកលេខបន្ទាយមានជ័យ1C-2222. ដែលចតទុកមុខផ្ទះ បណ្តាលឲ្យខ្ទេចយ៉ាងដំណំបន្ថែមទៀត។

លោកវរសេនីយ៍ឯក សៅ សារឿន បានបញ្ជាក់ឲ្យដឹងបន្តទៀតថា សពទាំង២នាក់មាន ទី១. ឈ្មោះ ម៉ៅ យ៉ុងប៊ិន អាយុ ១៧ ឆ្នាំ ភូមិត្នោត ឃុំសឹង្ហ ស្រុកអូជ្រៅ ខេត្តបន្ទាយមានជ័យ និង ទី២. ឈ្មោះ ប៉ា សៀងហៃ អាយុ ២០ ឆ្នាំ ភូមិទូលពង្រ ឃុំទូលពង្រ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ ជាអ្នករួមដំណើរ។ ចំណែកអ្នកបើករថយន្តបង្កមានឈ្មោះ ស៊ូ សៀវពីង (XU XUEBING) ភេទប្រុស អាយុ ៣៣ ឆ្នាំ មុខរបរបុគ្គលិកកាស៊ីណូ ហ្គោលដិនស្ទួចត្រី ស្នាក់នៅបណ្តោះអាសន្ន ក្នុងបុរីដួងចន្ទ័ ក្នុងភូមិសាមគ្គមានជ័យ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

លោកវរសេនីយ៍ឯក សៅ សារឿនបានបញ្ជាក់ឲ្យដឹងបន្តទៀតថា មុនពេលការឃាត់ខ្លួនជនជាតិចិននោះ ព្រោះបើករថយន្តក្នុងស្ថានភាពស្រវាំងខ្លាំងបើកទៅបុកអ្នកជិះម៉ូតូ ២ នាក់ បណ្តាលឲ្យស្លាប់នៅនឹងកន្លែងបានបញ្ជូនទៅការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ។ ចំពោះមូលហេតុនៃគ្រោះថ្នាក់ គឺភាគីបើកបររថយន្តជនជាតិចិនបើកក្នុងល្បឿនលឿនទាំងស្រវឹង ប្រមាថស្ថានការណ៍និងជីវិតមនុស្ស។

សូមបញ្ជាក់ថា សម្ភារៈខូចខាត គឺយានយន្តទាំងបីខូចធ្ងន់ ត្រូវបានកម្លាំងនគរបាលជំនាញ យកទៅរក្សាទុកនៅអធិការដ្ឋានក្រុងប៉ោយប៉ែត។ ចំណែកជនបង្ក សមត្ថកិច្ចឃុំខ្លួនត្រៀមកសាងសំណុំរឿងទៅតុលាការដាក់ទោសទៅតាមផ្លូវច្បាប់។ ក្រុមគ្រួសារជនរងគ្រោះ បានស្នើឲ្យអាជ្ញាធរមានសមត្ថកិច្ចចាត់វិធានការច្បាប់ឲ្យបានត្រឹមត្រូវ និងតឹងរ៉ឹងបំផុតលើជនជាតិចិនបង្កល្មើសនេះ និងករណីផ្សេងទៀតកន្លងមកផងដែរ៕
អត្ថបទ៖ វ៉ាន់ ណាង

-
សន្តិសុខសង្គម៣ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update ៖ ដឹងមូលហេតុ ដែលអគ្គិភ័យឆាបឆេះបណ្ដាលឱ្យក្មេងប្រុសស្រី២នាក់ស្លាប់
-
ចរាចរណ៍៣ ថ្ងៃ ago
បុរសម្នាក់ ស្លាប់ភ្លាមៗ ខណៈជិះម៉ូតូឆ្លងផ្លូវត្រូវរថយន្ត ១ គ្រឿង បុកពេញទំហឹង