Connect with us

ចរាចរណ៍

ស្រវឹងស្រាបើករថយន្តបុក និងថយកិនបុរសម្នាក់ រួចបើករត់ ត្រូវសមត្ថកិច្ចចាប់ខ្លួនបានហើយ

បានផុស

នៅ

បុរសដែលស្រវឹងរបើករថយន្តបុកអូសរួចបើកកិនជនរងគ្រោះ បណ្តាលឲ្យរបួសធ្ងន់ ហើយបើករត់គេចខ្លួននោះ ត្រូវកម្លាំងនគរបាលជំនាញស្រាវជ្រាវឃាត់ខ្លួនបានហើយ។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា ជនសង្ស័យ​ដែល​ប្រព្រឹត្ត​អំពើ​ល្មើស​ករណី​ឃាតកម្ម​ក្នុង​គ្រោះថ្នាក់​ចរាចរណ៍​ខាងលើ ឈ្មោះ អ៊ឹ​ង គីម​ហុង ភេទ​ប្រុស អាយុ ២៥ ​ឆ្នាំ មុខរបរលក់ដូរ កើត​នៅ​ភូមិ​ចុង​កៅស៊ូ ឃុំ​ស្លក្រាម ស្រុក​សៀមរាប ខេត្តសៀមរាប ទីលំនៅ​ភូមិ​ធ្លក​អណ្តូង សង្កាត់​ស្លក្រាម ក្រុង​សៀមរាប ខេត្តសៀមរាប​។ ចំណែក​សព​ជនរងគ្រោះ ឈ្មោះ ហឿន លន់ ភេទ​ប្រុស អាយុ ៣២​ ឆ្នាំ មុខរបរ បើកបរ រស់នៅ​ភូមិ​បុស្ស ឃុំ​ត្រស់ ស្រុក​រមាសហែក ខេត្តស្វាយរៀង​។​

​បើតាម​សាក្សី​ដែល​បានឃើញ​ហេតុការណ៍​ឈ្មោះ ឈាន ស្រី​លីន ភេទ​ស្រី អាយុ ២១​ ឆ្នាំ មុខរបរ ម៉ាស្សា និង​ឈ្មោះ ពេ​ស ដាលីន ភេទ​ស្រី អាយុ ២៤​ ឆ្នាំ មុខរបរ ម៉ាស្សា បានបញ្ជាក់​ប្រហាក់ប្រហែលគ្នា​ថា នៅវេលា​ម៉ោង ​២៣:៤០​នាទី ថ្ងៃទី ​១៧ ខែមីនា ឆ្នាំ ​២០២២ ពួកខ្លួន​ទាំងពីរ​នាក់​កំពុង​អង្គុយ​ធ្វើការ​នៅ​កន្លែង​ម៉ាស្សា​ទល់មុខ​ទីតាំង​កន្លែងកើតហេតុ ស្រាប់​តែមាន​រថយន្ត​ធុន​ធំ​ប្រភេទ​ដឹកទំនិញ ១ ​គ្រឿង បើក​ក្នុងទិសដៅ​ពី​លិចទៅ​កើត បាន​ស៊ីញ៉ូ​អែប​កៀន​ទៅខាង​ស្តាំ​ដៃ ឈប់​នៅ​ខាងលិច​ហាង​ម៉ាស្សា​ពួកខ្លួន​ប្រហែល ៨​ ម៉ែត្រ ហើយ​មនុស្ស​ប្រុស​ជា​អ្នកបើក​បរបាន​ចុះ​ពីលើ​រថយន្ត ស្រាប់​តែមាន​រថយន្ត ១ ​គ្រឿង​ទៀត បើក​ក្នុង​ល្បឿន​លឿន ទៅបុក​មនុស្ស​ប្រុស​ខាងលើចំ​ពីក្រោយ ​បណ្តាល​ឲ្យ​ខ្ទាត​ប្រហែល ១០ ​ម៉ែត្រ ទៅ​កណ្តាល​ទ្រូង​ថ្នល់​បេតុង ចំណែក​រថយន្ត​បង្ក​បាន​បន្តដំណើរ​ទៅមុខ តែ​ត្រូវ​ឈ្មោះ ឈាន ចរន្ត ភេទ​ប្រុស ជា​ថៅកែ​ម៉ាស្សា​ពួកខ្លួន​បាន​ស្រែក និង​បក់ដៃ​ហៅ ទើប​ជនបង្ក​បាន​បើករថយន្ត​ត្រឡប់ក្រោយ​វិញ ហើយ​ទម្លាក់​កញ្ចក់​ចុះ តែ​មិន​ពន្លត់​ម៉ាស៊ីន​នោះទេ ហើយ​ស្រែក​តប​មក​ពួកខ្លួន​ថា “​គេ​មិនបាន​ខុស​អី​ទេ​” បន្ទាប់មក​ក៏​បើករថយន្ត​ទៅ​កិន​លើ​ជនរងគ្រោះ​ចំពាក់​កណ្តាល​ខ្លួន​បន្ថែមទៀត ហើយ​បើក​គេចខ្លួន​ទៅ​ទិស​ខាងលិច​បាត់​។​

​តាម​ការពិនិត្យ​លើ​រូបថត និង​វីដេអូ ដែល​សាក្សី​ទាំងពីរ​នាក់​ខាងលើ​បាន​ថត​តាមរយៈ​ទូរស័ព្ទដៃ រថយន្ត​បង្ក​ គឺ​ម៉ាក FORD RANGER ពណ៌​ប្រផេះ ពាក់​ស្លា​កលេ​ខ សៀមរាប 2B 9699​។ បន្ទាប់ពី​កម្លាំង​សមត្ថកិច្ច​ធ្វើការ​កំណត់​អត្តសញ្ញាណ​ជនសង្ស័យ​បាន​ហើយ ​នៅវេលា​ម៉ោង ១១:៣០​នាទី ថ្ងៃទី ​១៩ ខែមីនា ឆ្នាំ ​២០២២ សមត្ថកិច្ច​បានធ្វើការ​ឃាត់ខ្លួន​ជនបង្ក​ឈ្មោះ អ៊ឹ​ង គីម​ហុង និង​បានធ្វើ​សួរនាំ ហើយ​ជនសង្ស័យ​បាន​ឆ្លើយ​សារភាពថា កាលពី​ល្ងាច​ថ្ងៃទី​ ១៧ ខែមីនា ឆ្នាំ​ ២០២២ រូប​ខ្លួន និង​មិត្តភក្ដិ​ម្នាក់ទៀត​ឈ្មោះ ស្រ៊ុន (​មិន​ស្គាល់​ត្រកូល​) ភេទ​ប្រុស បាន​ចូលទៅ​ផឹកស៊ី​នៅ​ហាង​មួយ​មិន​ចាំ​យីហោ ស្ថិតនៅ​ក្នុងភូមិ​ស្វាយដង្គំ សង្កាត់​ស្វាយដង្គំ ក្រុង​សៀមរាប ខេត្តសៀមរាប លុះដល់​ម៉ោង ២៣:១០ ​នាទី ដោយ​ពួក​ខ្ញុំ​ស្រវឹង​រៀងៗ​ខ្លួន​ក៏បាន​ឈប់​ផឹក ហើយ​រូប​ខ្លួន​បាន​ឡើង​បើករថយន្ត​ផ្ទាល់ខ្លួន​តែម្នាក់ឯង​មាន​ម៉ាក FORD RANGER ចង្កូត​ឆ្វេង សេរី​ឆ្នាំ​២០១៧ ពណ៌​ប្រផេះ ពាក់​ស្លាក​លេខ សៀមរាប 2B 9699 ឡើង​ចេញមក​ផ្លូវ​ក្រវាត់​ក្រុង​ដល់​កន្លែងកើតហេតុ ស្រាប់តែ​ជួប​ជាមួយ​រថយន្ត​ប្រភេទ​ដឹកទំនិញ ១​គ្រឿង ម៉ាក HYUNDAI ពណ៌ស (​មិន​ចាំ​ស្លាក​លេខ​) បាន​ស៊ីញ៉ូ​អែប​កៀន​នៅលើ​ចិញ្ចើមផ្លូវ​ខាងស្តាំ​ដៃ ដែល​មនុស្ស​ប្រុស​ម្នាក់​ជា​អ្នកបើក​បរបាន​ចុះ​ពីលើ​រថយន្ត​នោះ​ភ្លាម ធ្វើ​ឲ្យ​រូប​ខ្លួន​ចាប់​ហ្វ្រាំង​មិនទាន់​ក៏​បើក​ទៅបុក​កោស​រថយន្ត​ខាងលើ និង​បន្ត​បុក​បុរស ជា​អ្នកបើកបរ​នោះ​ពីក្រោយ​មួយ​ទំហឹង បណ្តាល​ឲ្យ​បុរស​នោះ​ខ្ទាត​ទៅខាង​មុខ​ចម្ងាយ​ប្រហែល ៣ ទៅ ៥​ ម៉ែត្រ ដួលសន្លប់​នៅ​ផ្លូវ​បេតុង រថយន្ត​ក៏​បន្ត​ល្បឿន​ទៅមុខ​ប្រហែល ៥០ ទៅ ៦០ ​ម៉ែត្រ ហើយ​ខ្លួន​ក៏​បត់​មក​ក្រោយ​វិញ ក្នុង​គោលបំណង​មកជួយ​សង្គ្រោះ​ជនរងគ្រោះ តែដោយសារ​ខ្លួន​មាន​អារម្មណ៍​ភ័យ​ស្លន់ស្លោ ណាមួយ​នៅ​កន្លែងកើតហេតុ​ជាទី​ងងឹត ទើប​ខ្លួន​មើលមិនឃើញ​ជនរងគ្រោះ ហើយ​បើក​ទៅបុក​ប៉ះ​លើ​ជនរងគ្រោះ​បន្ថែមទៀត​ទាំង​មិនដឹង​ខ្លួន ក្នុងនោះ​ខ្លួន​ទម្លាក់​កញ្ចក់​រថយន្ត​ចុះ តែ​មិនបាន​ពន្លត់​ម៉ាស៊ីនរថយន្ត​ទេ ហើយ​តប​ទៅ​មនុស្ស ប្រុស​-​ស្រី​នៅ​ទីនោះ​ថា “​ខ្ញុំ​មិនបាន​ខុស​អី​ទេ គឺ​ជនរងគ្រោះ​ជា​អ្នក​ដើរមក​ចូល​ឡាន​ខ្ញុំ​ដោយ​ខ្លួនឯង​” បន្ទាប់មក​ក៏​បើករថយន្ត​ចេញពី​កន្លែង​កើត​​ហេតុ​ព្រោះ​ភ័យខ្លាច​ប្រជា​ពល​រដ្ឋ​នៅ​ទីនោះ​ប្រើ​ហិង្សា​មកលើ​រូប​ខ្លួន​។

សូម​រម្លឹក​ថា កាលពី​ម៉ោង ​២៣:៤០​ នាទី ថ្ងៃទី​ ១៧ ខែមីនា ឆ្នាំ​ ២០២២ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​ដ៏​រន្ធត់​មួយ​បានកើត​ឡើង​ ដោយ​ក្នុង​ហេតុការណ៍​នោះគេ​ឃើញ​ជនសង្ស័យ​ម្នាក់​ បើករថយន្ត​ត្រឡប់ក្រោយ​កិន​ជនរងគ្រោះ​សម្លាប់​បន្ទាប់ពី​បើក​បុក​ចំ​ពីក្រោយ​ខ្ទាត​ជាង​ ១០​ ម៉ែត្រ បណ្តាល​ឲ្យ​ដួល​នៅលើ​ដងផ្លូវ ត្រង់ចំណុច​ខាងលិច​ស្ពាន​វត្ត​កុង​ម៉ុ​ច ឬ​ស្ពាន​ប៊ី​ឡាញ ប្រហែល​ ២០០​ ម៉ែត្រ ស្ថិតនៅ​ភូមិក​ក្រាញ់ សង្កាត់​សៀមរាប ក្រុង​សៀមរាប ខេត្តសៀមរាប​។ ​ក្នុងករណី​នោះដែរ​ ត្រូវបាន​កម្លាំង​សមត្ថកិច្ច​ស្រាវជ្រាវ​ទៅតាម​បណ្ដឹង​របស់​ជនរងគ្រោះ រហូត​ឃាត់ខ្លួន​ជនបង្ក​បាន​នៅ​ថ្ងៃទី​ ១៩ ​ខែមីនា​ ឆ្នាំ​ ២០២២​។ បច្ចុប្បន្ន​កម្លាំង​ព្រហ្មទណ្ឌ​កម្រិតធ្ងន់​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តសៀមរាប កំពុង​កសាង​សំណុំរឿង​ដើម្បី​បន្ត​នីតិវិធី​៕

អត្ថបទ៖ ​កុសល​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១ នាទីute មុន

អ្នក​នាំពាក្យ​រង​ក្រសួង​មហាផ្ទៃ​ឆ្លើយ​តប​នឹង​បុរស​ម៉ាឡេស៊ី​មួយ​រូប​ថា បើ​ពិត​ជា​កើត​នៅ​កម្ពុជា ហេតុអ្វី​មិន​ប្រាប់​សមត្ថកិច្ច​កម្ពុជា? តើមានចេតនាអី?

ព័ត៌មានជាតិ២៩ នាទីutes មុន

វេទិកា​ការងារ​របស់ NEA នៅវិទ្យាស្ថានពាណិជ្ជសាស្ត្រនឹងនាំយកឱកាសការងារជាង ២ពាន់កន្លែង សម្រាប់ផ្តល់ជូនយុវជន និងអ្នកស្វែងរកការងារ

ព័ត៌មានជាតិ៥១ នាទីutes មុន

​សហគមន៍​នេសាទ​ត្រពាំងសង្កែ​សប្បាយចិត្ត​ បន្ទាប់​ពី​រដ្ឋាភិបាល​ផ្តល់​កាដូ​ជា​ផ្លូវបេតុង ចំណតរថយន្ត ​ដើម្បី​ទាក់ទាញ​វិស័យ​ទេសចរណ៍

ព័ត៌មានជាតិ២ ម៉ោង មុន

សម្ដេចតេជោ បន់ស្រន់ឱ្យស្ថានការណ៍នៅកូរ៉េប្រក្រតីឡើងវិញ និងថា«មិត្តកម្ពុជាមិនចង់ឃើញមិត្តកូរ៉េមានវិបត្តិ»

ព័ត៌មានជាតិ២ ម៉ោង មុន

អភិបាលរាជធានី ណែនាំ​ឱ្យ​អាជ្ញាធរខណ្ឌ ទប់ស្កាត់ បង្ក្រាប​ក្រុម​ក្មេងទំនើង និង​គ្រប់​គ្រង​វត្តមាន​ជនបរទេស​ឱ្យ​បានល្អ

សេវាកម្មផ្លូវភេទ
សន្តិសុខសង្គម១១ ម៉ោង មុន

«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់

ផ្លូវ៦០ម៉ែត្រ
ចរាចរណ៍១៣ ម៉ោង មុន

ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុក​រះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការ​ខូចខាត

ជីវិតកម្សាន្ដ១៣ ម៉ោង មុន

G-Devith ប្តេជ្ញារកយុត្តិធម៌​ឱ្យគ្រួសារ ក្រោយម្ចាស់ផេក «អាក្លូ» ផ្លែផ្កាគ្រួសារខ្លួនជារឿយៗ ពិសេសទាញកូនប្រុសទៅពាក់ព័ន្ធ

អគ្គិភ័យ
សន្តិសុខសង្គម១៣ ម៉ោង មុន

អគ្គិភ័យឆេះកន្លែងផ្ញើម៉ូតូ ឡាន ខូចខាតម៉ូតូ និងរថយន្ត៨គ្រឿង

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

អង្គរក្សស្រីតាមស្អិតនាយករដ្ឋមន្ត្រី ថៃ ទៅ ចិនធ្លាប់បំបាក់ម្ចាស់ជើងឯកការ៉ាតេជប៉ុន ៥ រូប

Sokha Hotels

ព័ត៌មានពេញនិយម