ចរាចរណ៍
រថយន្តដឹកស្រូវ ២ គ្រឿង បុកគ្នាស្លាប់ម្នាក់
អធិការក្រុងព្រៃវែងបានឲ្យដឹងថា កាលពីថ្ងៃទី ២០ ខែមីនា ឆ្នាំ ២០២២ វេលាម៉ោង១៨និង៥០នាទី មានករណីគ្រោះថ្នាក់ចរាចរណ៍កើតឡើងរវាងរថយន្ត នឹង រថយន្តបើកបញ្ច្រាស់ទិសគ្នា នៅចំណុចលើផ្លូវជាតិលេខ១១ ទំនប់ក្រវាត់ក្រុងថ្មីខាងត្បូងគល់ស្ពានតាហៃចម្ងាយ ៥០ ម៉ែត្រ ភូមិលេខ៨ សង្កាត់កំពង់លា ក្រុងព្រៃវែង ខេត្តព្រៃវែង។

អ្នកបើកបររថយន្តម៉ាកហ៊ីយ៉ានដាយ ក្បាលរថយន្តពណ៌ស ទ្រុងពណ៌ស ពាក់ស្លាកលេខព្រៃវែង 3A 2033 បើកបរដោយ ឈ្មោះ ជន ដារ៉ា ភេទប្រុស អាយុ ៤២ ឆ្នាំ ភូមិបារាយណ៍លិច សង្កាត់បារាយណ៍ ក្រុងព្រៃវែង បើកពីទិសខាងត្បូងទៅទិសខាងជើង (ខូចខាតក្បាលរថយន្តទាំងស្រុង) និងអ្នកបើកបររថយន្តម៉ាកហ៊ីយ៉ានដាយ ក្បាលរថយន្តពណ៌ស ទ្រុងពណ៌ខៀវ ពាក់ស្លាកលេខត្បូងឃ្មុំ 3A 1926 បើកបរដោយឈ្មោះ ម៉ុង ហុង ភេទប្រុស អាយុ ២៧ ឆ្នាំ ភូមិពន្លៃ ឃុំព្រៃកណ្តៀង ស្រុកពាមរក៍ ខេត្តព្រៃវែង បើកពីទិសខាងជើងទៅទិសខាងត្បូង(ខូចខាតក្បាលរថយន្តទាំងស្រុង) បណ្តាលឲ្យអ្នករួមដំណើរស្លាប់មា្នក់ឈ្មោះ ផៃ តូម៉ា ភេទប្រុស អាយុ ២៦ ឆ្នាំ រស់នៅភូមិពន្លៃ ឃុំព្រៃកណ្តៀង ស្រុកពាមរក៍ ខេត្តព្រៃវែង។

សមត្ថកិច្ច បានប្រគល់សាកសពទៅឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណីជាតិ កម្លាំងប៉ុស្តិ៍កំពង់លាវបានសហការជាមួយជំនាញចរាចរណ៍ និងសណ្តាប់ធ្នាប់ក្រុងកំពុងកសាងសំណុំរឿង និងយកវត្ថុតាងរថយន្តទាំពីរទៅរក្សាទុកនៅប៉ុស្តិនគរបាលរដ្ឋបាលតាកោ ដើម្បីរង់ចាំដោះស្រាយនៅពេលក្រោយ៕


អត្ថបទ៖ សៅគ្រី

-
សន្តិសុខសង្គម២ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
សន្តិសុខសង្គម៣ ម៉ោង ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
សន្តិសុខសង្គម៧ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៦ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?