ចរាចរណ៍
លោកតាវ័យ ៧៨ ឆ្នាំម្នាក់ ស្លាប់នៅនឹងកន្លែង ខណៈជិះម៉ូតូឆ្លងផ្លូវត្រូវឡានបុក
រថយន្ដម៉ាក HUMMER បោះពួយក្នុងល្បឿនលឿនទៅមុកម៉ូតូលោកតាម្នាក់ ដែលបើកឆ្លងផ្លូវដោយខ្វះការប្រុងប្រយ័ត្ន បណ្តាលឲ្យស្លាប់នៅនឹងកន្លែង ចំណែកអ្នកបើកបររថយន្តបានចុះរត់គេចខ្លួនបាត់។ ហេតុការណ៍នេះកើតឡើងនៅ វេលាម៉ោង ១៧ និង ៣០ នាទី កាលពីថ្ងៃទី ២៣ ខែមីនា ឆ្នាំ ២០២២ ក្នុងភូមិលលៃឃុំបាគង ស្រុកប្រាសាទបាគង ខេត្ដសៀមរាប។

លោកវរសេនីយ៍ឯក លឹម សម្បត្ដិ អធិការនគរបាលស្រុកប្រាសាទបាគង បានឲ្យដឹងថា មានករណីគ្រោះថ្នាក់ចរាចររវាងរថយន្ដមួយគ្រឿងម៉ាក HUMMER ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2 J.3939 បើកបរដោយឈ្មោះ មិនស្គាល់អត្តសញ្ញាណបើកបរមានទិសដៅពីលិចទៅកើត ទៅបុកនឹងម៉ូតូមួយគ្រឿងម៉ាកហុងដាសេ ១២៥ សេរី ២០១៨ ពណ៌ខ្មៅពាក់ស្លាកលេខសៀមរាប 1AC 82 48 បើកបរដោយឈ្មោះ សាប់ ហឿង ភេទប្រុស អាយុ ៧៨ ឆ្នាំ ដែលមានទីលំភូមិលលៃ ឃុំបាគង ស្រុកប្រាសាទបាគង ខេត្ដសៀមរាប បើកបរឆ្លងផ្លូវពីជើងទៅត្បូង។

លោកបញ្ជាក់ថា ក្រោយពេលកើតហេតុរួចអ្នករថយន្ដចុះរត់គេចខ្លួនបាត់ទៅ។ ករណីនេះបណ្ដាលឲ្យស្លាប់មនុស្សម្នាក់ អ្នកបើកបរម៉ូតូ។ មូលហេតុអ្នកបើកបរម៉ូតូបើកបរឆ្លងផ្លូវខ្វះការប្រុងប្រយ័ត្ន។បច្ចុប្បន្នម៉ូតូនិងរថយន្ដខូចខាតធ្ងន់ បានអូសយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកដើម្បីបង្កសំណុំរឿងចាតការតាមនីតិវិធី៕
អត្ថបទ៖ កុសល

-
សន្តិសុខសង្គម២ ថ្ងៃ ago
«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់
-
សន្តិសុខសង្គម៥ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
ផ្ទុះការចាប់អារម្មណ៍នឹងយុវតីម្នាក់ សំឡេងពីរោះ ច្រៀងស្រដៀងនឹងរាជិនីសំឡេងសារិកាមាស ប៉ែន រ៉ន
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
G-Devith ដាក់បណ្តឹងទៅ UNICEF នៅកម្ពុជា ដើម្បីលុបជាអចិន្ត្រៃយ៍គ្រប់គណនីហ្វេសប៊ុក ដែលប៉ះពាល់សិទ្ធិកុមារ តាមគ្រប់រូបភាព
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ករណីលូ១តម្លៃ៤០ដុល្លា៖ អាជ្ញាធរ ថាមិនបានយកលុយពីពលរដ្ឋឡើយ គឺពលរដ្ឋជួលភាគីឯកជនឱ្យដាក់ខ្លួនឯង
-
ចរាចរណ៍២ ថ្ងៃ ago
ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុករះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការខូចខាត