ចរាចរណ៍
រថយន្ត TOYOTA RALLY បើកបុកម៉ូតូ ពេញទំហឹង បណ្តាលឲ្យយុវជនម្នាក់ស្លាប់យ៉ាងអាណោចអាធ័ម
ភ្នំពេញ ៖ យុវជនម្នាក់បានស្លាប់នៅនឹងកន្លែងយ៉ាងអាណោចអាធ័ម ខណៈជិះម៉ូតូតាមដងផ្លូវ ត្រូវរថយន្ត ម៉ាក TOYOTA RALLY មួយគ្រឿង បើកក្នុងល្បឿនលឿន បុកពេញទំហឹងកាលពីវេលាម៉ោង២និង៤០ រសៀលថ្ងៃទី២៤ ខែ មីនា ឆ្នាំ ២០២២ នៅតាមបណ្តោយផ្លូវបេតុង ចូលមណ្ឌលឱកាសខ្ញុំ ក្នុង សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

យុវជនរងគ្រោះ ពុំទាន់ស្គាល់អត្តសញ្ញាណនៅឡើយ មានអាយុ ប្រមាណជិត២០ឆ្នាំ ជិះម៉ូតូ ម៉ាកវ៉េវ ពណ៌ខ្មៅ សេរីចាស់ពាក់ស្លាកលេខ ភ្នំពេញ១AI4491។ ចំណែករថយន្តបង្កម៉ាក TOYOTA RALLY ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ2BM.9950 ។

តាមព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញ ជនរងគ្រោះ បានជិះម៉ូតូ ធ្វើដំណើរតាមផ្លូវបេតុង ក្នុងទិសដៅពីលិចទៅកើត ខណៈមកដល់កន្លែងកើតហេតុ ស្រាប់តែ មានរថយន្ត ម៉ាកម៉ាក TOYOTA RALLY ធ្វើដំណើរ ក្នុងទិសដៅពីកើតទៅលិច បញ្ច្រាស់គ្នា មកបុកពេញទំហឹង បណ្តាលឲ្យយុវជនរងគ្រោះ ស្លាប់នៅកន្លែងយ៉ាងអាណោចអាធ័ម ភ្លាមៗអ្នកបើកបរ រថយន្តបានគេចខ្លួនបាត់។

បន្ទាប់ពីកើតមានគ្រោះថ្នាក់នគរបាលចរាចរណ៍ក៏បានចុះទៅវាស់វែង យករថយន្តនិងម៉ូតូ បញ្ជូន ទៅកាន់ការិយាល័យ ចរាចរណ៍ផ្លូវគោក ដើម្បី ចាត់ការតាមច្បាប់ ។ចំណែកសព ត្រូវបាននគរបាលបញ្ជូន ទៅកាន់ឈាបនដ្ឋានវត្តទឹកថ្លាដើម្បីរង់ចាំបងប្អូនមកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី៕
ដោយ ៖ សុខា


-
សន្តិសុខសង្គម៣ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង ago
យន្តហោះចម្បាំងកូរ៉េខាងត្បូង ច្រឡំដៃទម្លាក់គ្រាប់បែក៨គ្រាប់ លើទីតាំងពលរដ្ឋរស់នៅ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update ៖ ដឹងមូលហេតុ ដែលអគ្គិភ័យឆាបឆេះបណ្ដាលឱ្យក្មេងប្រុសស្រី២នាក់ស្លាប់
-
ចរាចរណ៍៣ ថ្ងៃ ago
បុរសម្នាក់ ស្លាប់ភ្លាមៗ ខណៈជិះម៉ូតូឆ្លងផ្លូវត្រូវរថយន្ត ១ គ្រឿង បុកពេញទំហឹង