ចរាចរណ៍
ម៉ូតូមួយគ្រឿងបុកគ្នាជាមួយរថយន្តH1 ចំណែកមនុស្សខ្ទាតចូលរថយន្តធុនធំ កិនបែកក្បាលស្លាប់
បុរសម្នាក់ ស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ ម៉ូតូបុកគ្នាជាមួយរថយន្ត ហើយខ្ទាតមនុស្សចូលរថយន្តធុនធំកិនបែកក្បាល។ ករណីគ្រោះថ្នាក់ចរាចរណ៍នេះ កើតឡើងពេលព្រឹកថ្ងៃទី ៣០ ខែមីនា ឆ្នាំ ២០២២ ស្ថិតនៅភូមិជើងគោ ឃុំជើងគោ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

សមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថា គ្រោះថ្នាក់នេះបានកើតឡើង រវាងម៉ូតូ ១ គ្រឿងម៉ាក MOOVE ពណ៌ស គ្មានពាក់ស្លាកលេខ ដែលមានទិសដៅពីរាជធានីភ្នំពេញ ឆ្ពោះទៅ ខេត្តព្រះសីហនុ អ្នកបើកបរឈ្មោះ រិន រ៉ា ភេទប្រុស អាយុ ២៥ ឆ្នាំ មុខរបរកម្មកររោងចក្រ មានទីលំនៅភូមិត្រពាំងគា ឃុំជើងគោ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។ លុះមកដល់ចំណុចកើតហេតុ ក៏បានប៉ះបុកជាមួយរថយន្ដ ១ គ្រឿងម៉ាក HYUNDAI H1 ពណ៌ស ពាក់ស្លាកលេខ ព្រះសីហនុ ២A-៥៧៩៩ ដែលមានទិសដៅស្របគ្នា អ្នកបើកបរឈ្មោះ WEI MING ជនជាតិចិន ភេទប្រុស អាយុ ៤៥ ឆ្នាំ មានទីលំនៅភូមិត្រពាំងគា ឃុំជើងគោ ស្រុកព្រៃនប់ ។សមត្ថកិច្ចបានឲ្យដឹងទៀតថា ពេលបុកលើកទី ១ នេះ បណ្ដាលឲ្យអ្នកបើកបរម៉ូតូខ្ទាតមកខាងឆ្វេងដៃ ខណៈពេលនោះមានរថយន្ដ ០១ គ្រឿងម៉ាក NISSAN ពណ៌ត្រេអ៊ី ពាក់ស្លាកលេខ ខេមរៈភូមិន្ទ ៣-២៨៦៣ បើកបរទិសដៅផ្ទុយគ្នាក៏បុក និងកិនចំក្បាល ស្លាប់នៅកន្លែងកើតហេតុ។



ក្រោយកើតហេតុ សាកសពបានប្រគល់ឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី រីឯវត្ថុតាងបានយកមករក្សាទុកបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលស្រុកព្រៃនប់ បណ្តោះអាសន្ន។ ដោយឡែកអ្នកបើករថយន្ដម៉ាក NISSAN បានរត់គេចខ្លួនបាត់ក្រោយពេលកើតហេតុ និងអ្នកបើកបររថយន្ដម៉ាក HYUNDAI H1 បានយកទៅសួរនាំនៅអធិការដ្ឋាននគរបាលស្រុកព្រៃនប់៕
អត្ថបទ៖ ស៊ុយ ចាន់ធា

-
សន្តិសុខសង្គម៣ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានអន្ដរជាតិ១១ ម៉ោង ago
យន្តហោះចម្បាំងកូរ៉េខាងត្បូង ច្រឡំដៃទម្លាក់គ្រាប់បែក៨គ្រាប់ លើទីតាំងពលរដ្ឋរស់នៅ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update ៖ ដឹងមូលហេតុ ដែលអគ្គិភ័យឆាបឆេះបណ្ដាលឱ្យក្មេងប្រុសស្រី២នាក់ស្លាប់
-
ចរាចរណ៍៣ ថ្ងៃ ago
បុរសម្នាក់ ស្លាប់ភ្លាមៗ ខណៈជិះម៉ូតូឆ្លងផ្លូវត្រូវរថយន្ត ១ គ្រឿង បុកពេញទំហឹង