ចរាចរណ៍
រថយន្តសាំយ៉ុង បុកនឹងម៉ូតូ ស្លាប់ ៥ របួស ២ នាក់ នៅស្រុកពួក
រថយន្តសាំយ៉ុងបានបោះពួយក្នុងល្បឿនលឿនទៅបុក នឹងម៉ូតូបណ្ដាលឲ្យមនុស្ស ៥ នាក់ ស្លាប់ និងរបួស ២ នាក់នៅនឹងកន្លែង។ ហេតុការណ៍នេះ បានកើតឡើងនៅវេលាម៉ោង ១៦ និង ០០ នាទីថ្ងៃទី១០ ខែមេសា ឆ្នាំ ២០២២ នៅតាមបណ្តោយផ្លូវជាតិលេខ ៦ ក្នុងភូមិ ប៉ាក់ប៉ាន់ ឃុំសសរស្តម្ភ ស្រុកពួក ខេត្តសៀមរាប។

ប្រភពបានឲ្យដឹងថា ភាគីខាងរថយន្ត និងភាគីខាងម៉ូតូម្ខាងចេញពីថតព្រីវីឌីង និងម្ខាងទៀតទៅចូលដណ្ដឹងកូនគេហើយបែរជាអកុសលបានជួបគ្រោះថ្នាក់ចរាចរណ៍យ៉ាងអាណោចអាធ័ម សូមចូលរួមសោកស្តាយដល់គ្រួសាររងគ្រោះផង។
លោកវរសេនីយ៍ឯកទេព ពុំសែន អធិការនគរបាលស្រុកពួក បានឲ្យដឹងថា ករណីគ្រោះថ្នាក់ចរាចរណ៍បានបង្កឡើងដោយ រថយន្តម៉ាកសាំយ៉ុង ពណ៌ស ពាក់ស្លាកលេខ បាត់ដំបង 2A.9816 បុកនិង ម៉ូតូម៉ាកស៊ូមមើ ពណ៌ខ្មៅ ពាក់ស្លាកលេខ សៀមរាប 1X.3689 ។ ករណីនេះបណ្តាលឲ្យស្លាប់មនុស្សប្រុសស្រីចំនួន៥នាក់និង របួសស្រាលចំនួន ២ នាក់។ លោកបន្ថែមថា ភាគីខាងម៉ូតូស្លាប់៣នាក់ ឯភាគីខាងរថយន្តស្លាប់ចំនួន ២ និងរបួស ២ នាក់។ លោកបញ្ជាក់ថា មូលហេតុមកពីម៉ូតូបើកបរក្នុងល្បឿនលឿននិងវ៉ាជែងខ្វះការប្រុងប្រយ័ត្ន ហើយអ្នកបើកបររថយន្តគេចខ្លួនក្រោយពេលកើតហេតុ។ លោកបន្ថែមថា ក្រោយពេលកើតហេតុកម្លាំងជំនាញបានសហការគ្នាចុះវាស់វែងកន្លែងកើតហេតុ កសាងសំណុំរឿង។ សាកសពជនរងគ្រោះត្រូវបានប្រគល់ជូនក្រុមគ្រួសារដើម្បីធ្វើបុណ្យតាមប្រពៃណី៕


អត្ថបទ៖ កុសល

-
សន្តិសុខសង្គម២ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update ៖ ដឹងមូលហេតុ ដែលអគ្គិភ័យឆាបឆេះបណ្ដាលឱ្យក្មេងប្រុសស្រី២នាក់ស្លាប់