ចរាចរណ៍
ស្លាប់ម្នាក់ របួសធ្ងន់ម្នាក់ ករណីជិះបញ្ច្រាសទិសគ្នា
បុរសម្នាក់ស្លាប់ និងម្នាក់ទៀតបានរងរបួសធ្ងន់ បន្ទាប់ពីជួបគ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្ត និងម៉ូតូបើកបរក្នុងទិសដៅបញ្ច្រាសគ្នា កាលពីថ្ងៃទី ១១ ខែមេសា ឆ្នាំ ២០២២ វេលាម៉ោង ២១ និង ៣០ នាទី នៅត្រង់ចំណុចភ្នំតូច លើផ្លូវជាតិលេខ ៧៦ ចន្លោះបង្គោល២៨៣/២៨៤ ស្ថិតនៅក្នុងភូមិព្រួក ឃុំបាតាង ស្រុកលំផាត់។

លោកជា សុភ័ក្ត្រ មេបញ្ជាការអាវុធហត្ថស្រុកលំផាត់ បានឲ្យដឹងថា រថយន្ត ១ គ្រឿង ម៉ាក តាកូម៉ា ពណ៌សរ ពាក់ស្លាកលេខភ្នំពេញ 2AA-2703 ធ្វើដំណើរពីជើងទៅត្បូង បើកបរដោយឈ្មោះ យូ លាងហុង ភេទប្រុស អាយុ ៣៩ ឆ្នាំ ជនជាតិខ្មែរ មុខរបរម្ចាស់សិប្បកម្មជាងដែក មានទីលំនៅភូមិថ្មដា សង្កាត់បឹងកន្សែង ក្រុងបានលុង ខេត្តរតនគិរី (គ្មានរបួស)។ រីឯម៉ូតូ១គ្រឿងម៉ាកស៊ីរូស ពណ៌ក្រហម គ្មានស្លាកលេខ ធ្វើដំណើរពីត្បូងទៅជើង បើកបរដោយឈ្មោះ ផាម ងុកស៊ឹម ភេទប្រុស អាយុ ៣៤ ឆ្នាំ ជនជាតិវៀតណាម មុខរបរជាងផ្ទះនៅការដ្ឋានចម្ការចេក នៅភូមិស្រែឈូក ឃុំជ័យឧត្តម ស្រុកលំផាត់ ខេត្តរតនគិរី បានស្លាប់បន្ទាប់ពីបញ្ជូនទៅដល់មន្ទីរពេទ្យបង្អែក ខេត្តរតនគិរី។ ចំណែកអ្នករួមដំណើរឈ្មោះ ងី ភេទប្រុស អាយុ ៣០ ឆ្នាំ ជនជាតិវៀតណាម មុខរបរនិងទីលំនៅជាមួយអ្នកបើកបរ រងរបួសធ្ងន់ បាក់ភ្លៅ និងស្មងជើងខាងឆ្វេង។


មេបញ្ជាការអាវុធហត្ថស្រុកលំផាត់ បានបញ្ជាក់ទៀតថា ដោយមានការសម្របសម្រួលនីតិវិធីពីលោក លាង អ៊ូ ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តរតនគិរី បានធ្វើការឃាត់ខ្លួន អ្នកបើកបររថយន្តដែលមានអត្តសញ្ញាណខាងលើជាបណ្តោះអាសន្ន នៅអធិការដ្ឋាននគរបាលស្រុកលំផាត់ ដើម្បីកសាងសំណុំរឿងតាមនីតិវិធី។
បច្ចុប្បន្នមធ្យោបាយទាំង ២ គ្រឿង ត្រូវបានសមត្ថកិច្ចរឹបអូសយកមករក្សាទុក នៅអធិការដ្ឋាននគរបាលស្រុកលំផាត់ ដើម្បីចាត់វិធានការទៅតាមនីតិវិធី។ ដោយឡែកសពជនរងគ្រោះ ត្រួវបានសមត្ថកិច្ចធ្វើកំណត់ហេតុ ប្រគល់ទៅឲ្យក្រុមគ្រួសារដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី៕
អត្ថបទ៖ វុទ្ធឦសាន

-
សន្តិសុខសង្គម៣ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update ៖ ដឹងមូលហេតុ ដែលអគ្គិភ័យឆាបឆេះបណ្ដាលឱ្យក្មេងប្រុសស្រី២នាក់ស្លាប់
-
ចរាចរណ៍៣ ថ្ងៃ ago
បុរសម្នាក់ ស្លាប់ភ្លាមៗ ខណៈជិះម៉ូតូឆ្លងផ្លូវត្រូវរថយន្ត ១ គ្រឿង បុកពេញទំហឹង