Connect with us

ចរាចរណ៍

ក្រោយ​ធូរស្រាល​កូវីដ​គ្រោះ​ថ្នាក់​ចរាចរណ៍​កើនឡើង​ ១៤ ​ភាគរយ​ ក្នុងត្រីមាសទី១​ ឆ្នាំនេះ

បានផុស

នៅ

នៅក្នុងរយៈពេល ៣ ខែត្រីមាសទី ១ ឆ្នាំ ២០២២ នេះ ករណីគ្រោះថ្នាក់ចរាចរណ៍​ បានកើនឡើងចំនួន ១០៦ លើក ស្មើនឹង ១៤ ភាគរយ បើប្រៀបធៀបរយៈពេលដូចគ្នានៅឆ្នាំ ២០២១។

យោងតាមរបាយការណ៍របស់គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកឱ្យដឹងថា៖ ចំនួនអ្នកស្លាប់កើន ៦០នាក់ ស្មើនឹង ១៤ ភាគរយ និងចំនួនអ្នករបួសកើន១៤៩នាក់ ស្មើនឹង ១៣ ភាគរយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការបង្ហាញរបាយការណ៍ធ្វើឡើងក្នុងទិវាសប្តាហ៍ជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកលើកទី១៣ នៅ​ខេត្តបាត់ដំបង ក្រោមការចូលរួមរបស់ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកនៅព្រឹកថ្ងៃទី ១២ ខែមេសា ២០២២។

របាយការដដែលបង្ហាញថា ហានិភ័យនៃគ្រោះថ្នាក់ចរាចរណ៍គឺជាបញ្ហាប្រឈមយូរអង្វែងជាក់ស្ដែង បើទោះជាមានការថយចុះ ក្នុងឆ្នាំ២០២០ និងឆ្នាំ២០២១ ក៏ដោយ ប៉ុន្តែគ្រោះថ្នាក់នេះមាននិន្នា​ការកើនឡើងបន្ទាប់ពីស្ថាន​ភាព​ជំងឺឆ្លងកូវីដ-១៩ បានធូរស្រាលនៅក្នុងត្រីមាសទី៤ ឆ្នាំ២០២១ និងក្នុងត្រីមាសទី១ ឆ្នាំ២០២២ ដែលបានបណ្ដាលឱ្យចំនួនអ្នកស្លាប់ និងអ្នករបួសមានអត្រាខ្ពស់ លើសគ្រោះថ្នាក់សង្គម​នានាជា​មធ្យមក្នុងមួយថ្ងៃមានអ្នកស្លាប់ចំនួនលើ ៥នាក់ និងរបួសចំនួន ១៤នាក់។

មូលហេតុចម្បងបង្កឱ្យមានគ្រោះថ្នាក់ គឺការបើកបរលើសល្បឿនកំណត់ ការមិនគោរព​សិទ្ធិអាទិ​ភាព ការមិនគោរពសញ្ញាចរាចរណ៍ ការវ៉ាជែង ការមិនប្រកាន់ស្ដាំ ការបើកបរក្រោមឥទ្ធិពល​គ្រឿង​ស្រវឹង ការមិនពាក់មួកសុវត្ថិភាព ការមិនពាក់ខ្សែក្រវាត់សុវត្ថិភាព ដែលសុទ្ធសឹងបង្ក​ឡើងដោយ​កត្តាអ្នកបើកបរ យានយន្តមួយចំនួនមិនគោរពច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ខ្វះការប្រុងប្រយ័ត្ន ឬខ្វះ​ការយោគយល់អធ្យាស្រ័យ។

ការប្រារព្ធទិវាសប្តាហ៍ជាតិសុវត្ថិភាពចរាចរណ៍លើកទី១៣នេះ គឺជាការផ្ញើសារណែនាំរបស់​រាជរដ្ឋា​ភិបាលកម្ពុជាជូនចំពោះអ្នកប្រើប្រាស់ផ្លូវទាំងអស់ឱ្យចងចាំថា៖ មានតែការខិតខំយកអស់ស្មារតីចូលរួមគោរពច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក បង្កើនការប្រុងប្រយ័ត្ន​គ្រប់ពេលធ្វើដំណើរតាមដងផ្លូវ មានសីលធម៌យោគយល់អធ្យាស្រ័យ ចេះស្រឡាញ់ជីវិតខ្លួនឯង និងអ្នកដទៃ ទើបជៀសផុតពីគ្រោះថ្នាក់ចរាចរណ៍ និងទទួលនូវសេចក្តីសុខសុវត្ថិភាពជានិច្ចនិរន្តរ៍៕

អត្ថបទ៖ ឡេង ដេត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣ ម៉ោង មុន

ក្រសួងការងារ​.៖ រាជ​រដ្ឋាភិបាលកម្ពុជា​ដាក់ចេញ​គោល​នយោបាយ NEP សំដៅ​បង្កើន​ឱកាស​ការងារជូន​ប្រជាពលរដ្ឋ​

ព័ត៌មានជាតិ៥ ម៉ោង មុន

ក្រសួងវប្បធម៌ អំពាវនាវឱ្យបញ្ឈប់ការប្រើ “កិច្ចពិធីបូជាព្រះសិវលិង្គ” ក្នុងពិធីមង្គលការ ព្រោះប្រាសចាកប្រពៃណី

ព័ត៌មានជាតិ៨ ម៉ោង មុន

សន្តិបណ្ឌិត នេត សាវឿន ស្នើ​សមត្ថកិច្ច​ការ​ពារ​សន្តិសុខ​ជូន​ប្រតិភូ​ថៃ​ ក្នុង​ព្រឹត្តិការណ៍​កីឡា​បាល់​ទាត់​មិត្តភាព

សេចក្ដីជូនដំណឹង៩ ម៉ោង មុន

អ្នកស្រុកបាធាយ ខេត្តកំពង់ចាម ម្នាក់ទៀតហើយ ទទួលបានទឹកប្រាក់រង្វាន់ធំ ១២៥លានរៀល ពីភេសជ្ជៈប៉ូវកម្លាំង ខារ៉ាបាវ

កីឡា៩ ម៉ោង មុន

បឺត សង្ឃឹម ដណ្តើមខ្សែក្រវាត់ ISKA ជួបជើងខ្លាំងម្ចាស់ខ្សែក្រវាត់ ៩ ស្ថាប័ន

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

យន្តហោះចម្បាំងកូរ៉េខាងត្បូង ច្រឡំដៃទម្លាក់គ្រាប់បែក៨គ្រាប់ លើទីតាំងពលរដ្ឋរស់នៅ

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

អាល្លឺម៉ង់ ប្រកាសថា សព្វាវុធដែលខ្លួនបម្រុងទុកសម្រាប់ជួយអ៊ុយក្រែន គឺយកចេញអស់ពីឃ្លាំងហើយ

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

រុស្ស៊ីបាញ់មីស៊ីលវាយប្រហារស្រុកកំណើត លោក​ ហ្សេលេនស្គី ចំពេលមេដឹកនាំអឺរ៉ុបជួបគ្នានៅ​ បែលហ្ស៊ិក

ព័ត៌មានជាតិ១១ ម៉ោង មុន

ករណីបែកធ្លាយវីដេអូអធិការស្រុករតនមណ្ឌលជុំគ្នាផឹកស្រាក្នុងឯកសណ្ឋានជានគរបាល ក្រសួងមហាផ្ទៃកំពុងស្រាវជ្រាវ

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

ក្តៅគគុក! ចិននិងអាមេរិក សុទ្ធតែប្រកាសត្រៀមខ្លួនរួចរាល់ ច្បាំងគ្នាក្នុងសង្គ្រាម

Sokha Hotels

ព័ត៌មានពេញនិយម