Connect with us

ចរាចរណ៍

រថយន្តត្រាយតុនបុកម៉ូតូ នៅស្រុកពួក បណ្ដាលឲ្យប្រពន្ធរបួសធ្ងន់ រីឯប្ដីស្លាប់នៅនឹងកន្លែង

បានផុស

នៅ

រថយន្តម៉ាកត្រាយតុន បើកបរក្នុងស្ថានភាពស្រវឹងខ្វះការប្រុងប្រយ័ត្ន ជ្រុលទៅបុកម៉ូតូឌ្រីមសង់ បណ្តាលឲ្យប្រពន្ធរបួសធ្ងន់ រីឯប្តីស្លាប់នៅនឹងកន្លែងយ៉ាង​អាណោចអាធ័ម​។ ហេតុការណ៍​នេះ​កើតឡើង​នៅ​ម៉ោង​២២​និង​៤៥​នាទី​ កាលពីថ្ងៃទី​ ១៥ ​ខែមេសា ​ឆ្នាំ​ ២០២២​ នៅលើ​កំណាត់​ផ្លូវ​ក្រាល​កៅស៊ូ ស្ថិតក្នុង​ភូមិ​ក្អែក​ទំ ឃុំ​រើ​ល ស្រុក​ពួក​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក​វរសេនីយ៍ឯក ទេព ពុំសែន អធិការនគរបាល​ស្រុក​ពួក បាន​ឲ្យ​ដឹងថា មាន​ករណី​គ្រោះថ្នាក់​ចរាចរ បង្កឡើង​ដោយ រថយន្ត​ម៉ាក​ត្រាយ​តុ​ន ពណ៌​ស ពាក់​ស្លាក​លេខ រដ្ឋ​២០.០៦២២ បើកបរ​ដោយ​ឈ្មោះ គាត សេរី​វុ​ឌ ភេទ​ប្រុស អាយុ ៤១​ឆ្នាំ នៅ​ភូមិ​គ្រួស សង្កាត់​ស្វាយដង្គុំ ក្រុង​សៀមរាប បុក​និង ម៉ូតូ​ម៉ាក ហុងដា​ឌ្រី​ម ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ សៀមរាប​1AL.5472 បណ្ដាលអោយ​របួសធ្ងន់ ០១​នាក់ ស្លាប់​មនុស្ស ០១​នាក់ និង ខូចខាត រថយន្ត ០១​គ្រឿង ម៉ូតូ ០១​គ្រឿង​។​ ទី​១ ឈ្មោះ ជឹ​ង អឿ​ប ភេទ​ប្រុស អាយុ ៤២​ឆ្នាំ នៅ​ភូមិ​គោក​ថ្មី ឃុំ​ក្រូច​គរ ស្រុក​ក្រឡាញ់​(​ស្លាប់​)​ និងទី​២ ឈ្មោះ ដុល ជើ​ម ភេទ​ស្រី អាយុ ៣៥​ឆ្នាំ នៅ​ភូមិ​គោក​ថ្មី ឃុំ​ក្រូច​គរ ស្រុក​ក្រឡាញ់​(​របួសធ្ងន់​)​។​

លោក​បន្ថែមថា មូលហេតុ​បង្កឡើង​ដោយ​អ្នកបើកបរ​រថយន្ត បើកបរ​ក្នុងស្ថានភាព​ស្រវឹង​ខ្វះ​ការប្រុងប្រយ័ត្ន ។​ ក្រោយពេល​កើតហេតុ​អ្នកបើកបរ​រថយន្ត ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន និង​វត្ថុតាង សមត្ថកិច្ច​រក្សាទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក ដើម្បី​អនុវត្ត​នីតិវិធី​បន្ត​៕​

អត្ថបទ៖ កុសល​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣ ម៉ោង មុន

លោក ហេង សួរ ប្រគល់កុំព្យូទ័រជាអំណោយសម្តេចបវរធិបតី ១៣៩គ្រឿង ជូនមន្ទីរ អង្គភាព គ្រឹះស្ថានអប់រំ

ព័ត៌មានជាតិ៥ ម៉ោង មុន

សម្ដេចតេជោ ស្ដាយដែលអ្នកសារព័ត៌មានចាត់ទុកថាថៃជោគជ័យលើការបង្ក្រាបបទល្មើសឆបោកតាមអនឡាញ តែថាកម្ពុជាបរាជ័យ

ព័ត៌មានជាតិ៥ ម៉ោង មុន

បណ្ឌិត សូ ណារ៉ូ ៖ ពលរដ្ឋ​កុំធ្វើតាមទណ្ឌិត សម រង្ស៊ី ព្រោះជាការ​ញុះញង់​ផ្តួល​រំលំ​រដ្ឋាភិបាល​ និង​​ជា​បទល្មើស​ព្រហ្មទណ្ឌ​កម្រិតធ្ងន់

ព័ត៌មានជាតិ៥ ម៉ោង មុន

បុណ្យកោងកាងសន្តិភាពឆ្នាំនេះ÷ កូនកោងកាង៥ពាន់ដើម ត្រូវបានដាំនៅក្នុងសហគមន៍កោះកាពិ ខេត្តកោះកុង

ព័ត៌មានជាតិ៥ ម៉ោង មុន

លោកស្រី ដោ សម្ផស្ស៖ សមាគម​កាយឫទ្ធិនារី ត្រូវ​យក​ចំណេះ​ដឹង​ទៅ​ផ្សព្វផ្សាយ​ ក្នុង​សហគមន៍​ ដើម្បី​ទីក្រុង​យើង​មានបរិស្ថាន​ល្អ​

Sokha Hotels

ព័ត៌មានពេញនិយម