ចរាចរណ៍
សត្វក្របីរត់បុកម៉ូតូមួយគ្រឿង របួសធ្ងន់ស្រាលមនុស្ស៣នាក់
ក្មេងៗចំនួន៣នាក់ ក្នុងនោះមានក្មេងស្រីជំទង់ដែលជាអ្នកបើកបរម៉ូតូបានដួលសន្លប់ ក្រោយពីក្របីឈ្មោលដ៏ធំមួយក្បាល រត់ទៅជល់បុកពេញទំហឹង ពេលកំពុងធ្វើដំណើរកាត់តាមរង្វង់មូល ក្រុងបានលុង កាលពីវេលាម៉ោង៨និង៤០នាទីព្រឹក ថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២២។

លោក ហួត បូរី អធិការនគរបាលក្រុងបានលុង បានឲ្យកម្ពុជាថ្មី ដឹងតាមទូរស័ព្ទថា ក្របីឈ្មោលមួយក្បាលបានរត់តាមផ្លូវកាត់រង្វង់មូល ហើយបានជល់បុកម៉ូតូក្មេងឌុបគ្នា៣នាក់ បណ្ដាលឲ្យដួលនៅរង្វង់មូលក្រុងបានលុង។ ក្មេងៗចំនួន៣នាក់ក្នុងនោះ មានក្មេងប្រុសម្នាក់ និងក្មេងស្រីជំទង់២នាក់ បានរងរបួស ទទួលរងការភ័យកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តរតនគិរី។

លោកអធិការបានបញ្ជាក់ទៀតថា ហេតុការណ៍ខាងលើនេះ ដោយសារតែម្ចាស់ក្របីបាននាំយកក្របីមកពីជនបទពុំធ្លាប់ចងខ្សែមកលក់នៅក្រុងបានលុង។ ក្របីចំនួន២ក្បាលបានដាច់ខ្សែហើយរត់មកតាមផ្លូវ កាត់ហ្វូងមនុស្សទើបបង្កជាគ្រោះថ្នាក់បែបនេះ។

ក្រោយហេតុការណ៍សមត្ថកិច្ចដេញចាប់ក្របីដែលបង្កគ្រោះថ្នាក់ដល់មនុស្សបានចំនួន២ក្បាល និងប្រគល់ទៅឲ្យម្ចាស់វិញ។ ករណីនេះម្ចាស់ក្របីត្រូវតែទទួលខុសត្រូវដោះស្រាយថវិកាជាមួយក្រុមគ្រួសារជនរងគ្រោះដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្ត៕
អត្ថបទ៖ វុទ្ធឦសាន





-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
សន្តិសុខសង្គម១ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម១ សប្តាហ៍ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
ជីវិតកម្សាន្ដ២២ ម៉ោង ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ