Connect with us

សន្តិសុខសង្គម

នគរបាលក្រុងកំពង់ឆ្នាំង ចុះអនុវត្តច្បាប់ចរាចរណ៍​ផាកពិន័យអ្នកបើកបរម៉ូតូនិងរថយន្ត ២១នាក់

បានផុស

នៅ

កម្លាំងនគរបាលចរាចរណ៍ក្រុងកំពង់ឆ្នាំង សហការជាមួយកម្លាំងនគរបាលចររាចរណ៍ខេត្ត បានចុះពង្រឹងនិងអនុវត្តច្បាប់ចរាចរណ៍នៅក្នុងក្រុងកំពង់ឆ្នាំង ដោយផាកពិន័យអ្នកបើកបរម៉ូតូ និងរថយន្តល្មើសច្បាប់បានចំនួន២១នាក់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកវរៈសេនីយ៍ទោ ហង្ស ប៊ុនហាក់ អធិការរងនគរបាលក្រុងកំពង់ឆ្នាំង ទទួលបន្ទុកចរាចរណ៍នៅល្ងាចថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២២ បានឲ្យដឹងថា អនុវត្តតាមបទបញ្ជាលោកឧត្តមសេនីយ៍ទោ ខូវ លី ស្នងការនគរបាលខេត្តកំពង់ឆ្នាំង និងបទបញ្ជារបស់ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកំពង់ឆ្នាំង រយៈពេលមួយថ្ងៃសមត្ថកិច្ចនគរបាលចរាចរណ៍ក្រុងកំពង់ឆ្នាំងសហការជាមួយនគរបាលចរាចរណ៍ខេត្តបានចុះប្រតិបត្តិការអនុវត្តច្បាប់ចរាចរណ៍នៅក្នុងក្រុងកំពង់ឆ្នាំង ជាលទ្ធផលបានផាកពិន័យអ្នកបើកបរម៉ូតូ និងរថយន្ត​ល្មើសច្បាប់ចំនួន២១នាក់ ក្នុងនោះមានអ្នកបើកបររថយន្តចំនួន៥នាក់ផងដែរ ។

លោក ហ្សង ប៊ុនហាក់ បានបន្តថា កិច្ចប្រតិបត្តិការខាងលើនេះ គឺពេលព្រឹកបានចុះធ្វើការអនុវត្តច្បាប់ចរាចរណ៍នៅក្នុងសង្កាត់ផ្សារឆ្នាំង និងពេលល្ងាចបានចុះធ្វើការនៅក្នុងសង្កាត់ប្អេរ និងសង្កាត់កំពង់ឆ្នាំង ។

បទល្មើសដែលអ្នកបើកបរបានចាំមើលច្បាប់ចរាចរណ៍នោះ គឺការបើកបរម៉ូតូមិនពាក់មួកសុវត្ថិភាព ត្រូវផាកពិន័យ ៦ម៉ឺនរៀល , ជិះម៉ូតូនិយាយទូរស័ព្ទពិន័យ ៨ម៉ឺនរៀល ,បើកម៉ូតូអត់ផ្លាកលេខពិន័យ ១២ម៉ឺនរៀល,ចតម៉ូតូលើគំនូសហាមឃាត់លើផ្លូពិន័យ ៦ម៉ឺនរៀល , បើករថយន្តមិនពាក់ខ្សែក្រវ៉ាត់ពិន័យ៧ម៉ឺនរៀល , បើករថយន្តនិយាយទូរស័ព្ទពិន័យ ១២ម៉ឺនរៀល , ចតរថយន្តលើគំនូសហាមឃាត់លើផ្លូវពិន័យ ៧៥០០០រៀល ។ សរុបមកអ្នកបើកបរម៉ូតូ និងរថយន្តល្មើសច្បាប់ចរាចរណ៍បច្ចុប្បន្ននេះនៅក្នុងខេត្តកំពង់ឆ្នាំងមានប្រមាណ ៥ % ។

គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកំពង់ឆ្នាំង គណៈបញ្ជាការឯកភាពរដ្ឋបាលក្រុងកំពង់ឆ្នាំង និងសមត្ថកិច្ចនគរបាលចរាចរណ៍ សូមអំពាវនាវដល់ប្រជាពលរដ្ឋជាអ្នកបើកបរយានយន្តគ្រប់ប្រភេទ សូមចូលរួមគោរពច្បាប់ចរាចរណ៍ដូចជា ពាក់មួកសុវត្ថិភាព បើករថយន្តពាក់ខ្សែក្រវ៉ាត់ កុំនិយាយទូរសព្ទ័ក្នុងពេលបើកបរ ត្រូវគោរពគំនូសសញ្ញា និងផ្លាកសញ្ញាចរាចរណ៍នៅលើដងផ្លូវឲ្យបានទាំងអស់គ្នា ដើម្បីរួមគ្នាទប់ស្កាត់និងកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍នៅលើដងផ្លូវ ដែលធ្វើឱ្យប្រជាពលរដ្ឋយើងរបួសពិការ និងខូចខាតទ្រព្យសម្បត្តិនៅក្នុងក្រុមគ្រួសារផងដែរ៕

អត្ថបទ៖ ឈៀងថារិទ្ធ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ចរាចរណ៍១៩ នាទីutes មុន

អ្នក​​បើក​រថយន្ត​បុក​ស្លាប់៣នាក់​ឪពុក​កូន​នៅផ្លូវ៦០ម៉ែត្រ ត្រូវ​តំណាង​អយ្យការ​ចោទ​ប្រកាន់​ពី​បទ​បើកបរ​បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឱ្យ​អ្នក​ដទៃ​ស្លាប់ និងរបួស

ព័ត៌មានជាតិ១ ម៉ោង មុន

ពលរដ្ឋនៅបាត់ដំបងតវ៉ាបិទផ្លូវទាមទារឲ្យដោះបញ្ហាស្រូវធ្លាក់ថ្លៃ ក្រសួងកសិកម្មតបថា ថាមិនបានព្រងើយបញ្ហានេះឡើយ

ព័ត៌មានជាតិ៣ ម៉ោង មុន

រកឃើញភាពមិនប្រក្រតីក្នុងការដំណើរការក្ដីរបស់តុលាការចំនួន៣៣ករណី

ព័ត៌មានជាតិ៣ ម៉ោង មុន

អ្នកនាំពាក្យ៖ ក្រសួងយុត្តិធម៌ មិនឱ្យមាន«ករណីបុកគេស្លាប់ហើយជនបង្កបង់លុយយករួចខ្លួន»កើតមានទៀតទេ

កីឡា៤ ម៉ោង មុន

ថៃ​គ្រោងអញ្ជើញ​វៀតណាម​ចូល​រួមប្រកួត​ពាន King’s Cup 2025

ចរាចរណ៍១២ ម៉ោង មុន

ជិះម៉ូតូបញ្ច្រាសផ្លូវ បុកម៉ូតូមួយគ្រឿងទៀតស្លាប់ម្នាក់ និងរបួសធ្ងន់ស្រាល៣នាក់

ចរាចរណ៍១២ ម៉ោង មុន

យុវជនម្នាក់ ចេញពីធ្វើការត្រលប់ទៅកន្លែងស្នាក់នៅវិញ ជួបគ្រោះថ្នាក់ចរាចរណ៍ ដួលបោកក្បាលស្លាប់លើស្ពានព្រែកព្នៅ

ជីវិតកម្សាន្ដ៩ ម៉ោង មុន

ព្រាប សុវត្ថិ ប្រកាសលក់ដីជាង ៨ហិកតានៅមណ្ឌលគិរីក្នុងតម្លៃពិសេស ជាឱកាសសម្រាប់ការវិនិយោគ

ចរាចរណ៍១៤ ម៉ោង មុន

នគរបាលបញ្ជូនអ្នកបើករថយន្ដបុកម៉ូតូស្លាប់ឪពុកកូន៣នាក់នៅផ្លូវ៦០ម៉ែត្រទៅតុលាការ

ព័ត៌មានជាតិ៥ ម៉ោង មុន

គម្រោង​កែលម្អ​​សួនច្បារមាត់ទន្លេ ចំណាយ​ថវិកា​ជិត ២០០ លានរៀល ​ផ្លាស់ប្តូរ​មុខមាត់​ថ្មី​ស្រុកសំបូរ​ទាក់ទាញទេសចរ​បន្ថែមទៀត

Sokha Hotels

ព័ត៌មានពេញនិយម