ចរាចរណ៍
ត្រាក់ទ័របត់ចូលចម្ការ ខ្វះការប្រុងប្រយ័ត្ន ត្រូវម៉ូតូបុកពីចំហៀង ស្លាប់ភ្លាមៗនៅនឹងកន្លែង
យុវជនម្នាក់ បាត់បង់ជីវិតភ្លាមៗនៅនឹងកន្លែង ខណៈកំពុងជិះម៉ូតូ ស្រាប់តែត្រាក់ទ័រដែលបើកនៅខាងមុខ បត់ឆ្វេងដោយគ្មានផ្តល់សញ្ញា ក៏ត្រូវម៉ូតូជ្រុលទៅបុកយ៉ាងពេញទំហឹងតែម្តង។ ហេតុការណ៍នេះ បានកើតឡើងនៅព្រឹកថ្ងៃទី ២៧ ខែមេសា ឆ្នាំ ២០២២ វេលាម៉ោង ៦ និង ២៥ នាទី នៅលើកំណាត់ផ្លូវជាតិលេខ ៥៩ ត្រង់ចំណុចភូមិបេងស្អាត ឃុំភ្នំព្រឹក ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង។

ករណីគ្រោះថ្នាក់ចរាចរណ៍នេះដែរ គឺបាន បង្កឡើងដោយត្រាក់ទ័រ ១ គ្រឿង ដែលបានបើកបរពីជើងទៅត្បូង លុះដល់ត្រង់ចំណុចកើតហេតុខាងលើ ក៏បានបត់ចូលទៅចម្ការ ដោយមិនបានមើលមុខ មើលក្រោយឲ្យបានច្បាស់លាស់ ទើបត្រូវម៉ូតូដែលបើកបរមកពីក្រោយបុកពេញទំហេងទៅលើដែករ៉ៃត្រាក់ទ័រ និងបានស្លាប់ភ្លាមៗតែម្តង។ ជនរងគ្រោះមានឈ្មោះ សេង ពិសិទ្ធ ភេទប្រុស អាយុ ១៩ ឆ្នាំ រស់នៅក្នុងភូមិទួលជ្រៃ ឃុំបារាំងធ្លាក់ ស្រុកភ្នំព្រឹក ខេត្តបាក់ដំបង គោលដៅស្របទិសគ្នា ពីជើងទៅត្បូង ដោយភ្លាមៗនោះដែរអ្នកបើកបរត្រាក់ទ័របានដាក់មេផាយបាត់ស្រមោលមុនពេលសមត្ថកិច្ចចុះទៅដល់។

ក្រោយពីសមត្ថកិច្ចជំនាញចរាចរណ៍បានធ្វើការវាស់វែងរួច ក៏ប្រគល់សាកសពជូនទៅសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី ចំណែកវត្ថុតាងត្រូវបានសមត្ថកិច្ចយកទៅរក្សាទុកនៅប៉ុស្តិ៍នគរបាលរដ្ឋបាលភ្នំព្រឹក ជាបណ្តោះអាសន្ន៕


អត្ថបទ៖ សោ និយមរ័ត្ន

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ