Connect with us

ចរាចរណ៍

ទាក់​ដៃចង្កូត​ដួល​ចូល​ក្រោម​រថយន្ត កិន​ស្លាប់​ឪពុក ឯ​ប្រពន្ធ​និង​កូនតូច រងរបួស​ធ្ងន់

បានផុស

នៅ

បាត់ដំបង ៖ បុរស​ម្នាក់​ដែល​ត្រូវជា​ឪពុក បាន​ស្លាប់​ភ្លាមៗ នៅ​នឹង​កន្លែង និង​០២​នាក់​ម៉ែកូន រងរបួស​ធ្ងន់ ខណៈពេលដែល​ជួប​និង​គ្រោះថ្នាក់​ចរាចរណ៍ រវាង​ម៉ូតូ​ជាមួយនិង​រថយន្ត​ធុន​ធ្ងន់​។

ហេតុការណ៍​ដ៏​រន្ធត់​នេះ បានកើត​ឡើង​នៅ រសៀល ថ្ងៃទី​១៣ ខែឧសភា ឆ្នាំ​២០២២ នៅលើ​កំណាត់​ផ្លូវ​ហាយ​វេ​(​ផ្លូវ​វាង​ក្រុង​) ស្ថិតនៅ​ចំណុច​ក្រុមទី​១៨ ភូមិ​ស្វាយ​ធំ ឃុំ​អូរ​ដំបង​២ ស្រុក​សង្កែ ខេត្តបាត់ដំបង​។

បើតាម​ប្រភព​មួយចំនួន​បាន​និយាយថា នៅ​មុន​ពេល​កើតហេតុ​គេ​ឃើញ​រថយន្ត​ធុន​ធំ​មិន​ស្គាល់​ម៉ាក​មួយគ្រឿង​បើកបរ​ក្នុង​ទិសដៅ​ពី​លិចទៅ​កើត លុះ​មក​ក៏​ចំណុចកើតហេតុ​ស្រាប់តែ​ឃើញ​ម៉ូតូ​មួយគ្រឿង​ម៉ាក​ហុងដា​ឌ្រី​ម ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ បន្ទាយមានជ័យ 1W-6237 ជិះ​គ្នា​បីនាក់​ក្នុងទិសដៅ​ស្របគ្នា​បាន​ឡើង​វ៉ា​ជែង ខ្វះ​ការប្រុងប្រយ័ត្ន ក៏បាន​ទាក់​ដៃចង្កូត​ដួល​ចូល​ក្រោម​រថយន្ត​បណ្តាលអោយ​អ្នកបើកបរ ម៉ូតូ​ឈ្មោះ លិ​ន និ​ន ភេទ​ប្រុស អាយុ​២៨​ឆ្នាំ ស្លាប់​ភ្លាមៗ និង​អ្នករួមដំណើរ​ពីរ​នាក់ ម្នាក់​ឈ្មោះ លិ​ន សុភាព ភេទ​ស្រី អាយុ​៣១​ឆ្នាំ​(​ប្រពន្ធ​) និង​ម្នាក់ទៀត ឈ្មោះ សួន បូរ​ក្សា ភេទ​ស្រី អាយុ​០២​ឆ្នាំ​(​កូនស្រី​) រងរបួស​ធ្ងន់ ទាំងបី​នាក់​រស់នៅ​ភូមិ​តា​ស្តី ឃុំ​តា​ស្តី ស្រុក​កណ្តៀង ខេត្តពោធិ៍សាត់។

ភ្លាមៗ​នោះដែរ ក្រោយពេល​កើតហេតុ និង​មុនពេល​សមត្ថកិច្ច​ចុះទៅ​ដល់ គឺ​រថយន្ត​មិន​ស្គាល់​ម៉ាក អ្នកបើកបរ​មិន​ស្គាល់​អត្តសញ្ញាណ (​បាន​បើក​គេច​ចេញពី​កន្លែងកើតហេតុ​បាត់​ស្រ​ម៉ោ​ល​)​។

បច្ចុប្បន្ន​សមត្ថកិច្ច​ជំនាញ​ បាន​ចុះ​ទៅ​ពិនិត្យ​ធ្វើការ​វាស់វែង​យក​ម៉ូតូ​ដែល​រង​ការខូចខាត​ផ្នែក​កំណាត់​មុខ​ទៅ​រក្សាទុក​ដើម្បី​រង់ចាំ​ធ្វើការ​ស្រាវជ្រាវ​និង​ដោះស្រាយ​តាមផ្លូវ​ច្បាប់៕

អត្ថបទ ៖ សោ និយម​រ័ត្ន

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥ ម៉ោង មុន

លោក ហេង សួរ ប្រគល់កុំព្យូទ័រជាអំណោយសម្តេចបវរធិបតី ១៣៩គ្រឿង ជូនមន្ទីរ អង្គភាព គ្រឹះស្ថានអប់រំ

ព័ត៌មានជាតិ៦ ម៉ោង មុន

សម្ដេចតេជោ ស្ដាយដែលអ្នកសារព័ត៌មានចាត់ទុកថាថៃជោគជ័យលើការបង្ក្រាបបទល្មើសឆបោកតាមអនឡាញ តែថាកម្ពុជាបរាជ័យ

ព័ត៌មានជាតិ៧ ម៉ោង មុន

បណ្ឌិត សូ ណារ៉ូ ៖ ពលរដ្ឋ​កុំធ្វើតាមទណ្ឌិត សម រង្ស៊ី ព្រោះជាការ​ញុះញង់​ផ្តួល​រំលំ​រដ្ឋាភិបាល​ និង​​ជា​បទល្មើស​ព្រហ្មទណ្ឌ​កម្រិតធ្ងន់

ព័ត៌មានជាតិ៧ ម៉ោង មុន

បុណ្យកោងកាងសន្តិភាពឆ្នាំនេះ÷ កូនកោងកាង៥ពាន់ដើម ត្រូវបានដាំនៅក្នុងសហគមន៍កោះកាពិ ខេត្តកោះកុង

ព័ត៌មានជាតិ៧ ម៉ោង មុន

លោកស្រី ដោ សម្ផស្ស៖ សមាគម​កាយឫទ្ធិនារី ត្រូវ​យក​ចំណេះ​ដឹង​ទៅ​ផ្សព្វផ្សាយ​ ក្នុង​សហគមន៍​ ដើម្បី​ទីក្រុង​យើង​មានបរិស្ថាន​ល្អ​

Sokha Hotels

ព័ត៌មានពេញនិយម