Connect with us

ចរាចរណ៍

សមត្ថកិច្ច​ស្រុក​ពួក ឃាត់ខ្លួន​ម្ចាស់​គោយន្ត​ដឹក​ថ្ម​១​គ្រឿង​ករណី​បើក​បុក​រោង​ជួសជុល​ម៉ូតូ​បណ្តាល​ឲ្យ​បុរស​ម្នាក់​ស្លាប់

បានផុស

នៅ

សៀមរាប ៖​ គោយន្ត​ដឹក​ថ្ម បុក​រោង​ជាង​ជួសជុល​ម៉ូតូ​បណ្ដាល​ឲ្យ​បុរស​ម្នាក់​ស្លាប់​នៅនឹង​កន្លែង​យ៉ាង​អាណោចអាធ័ម​។​ ឯ​ជន​បង្ក​ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​។​ ហេតុការណ៍​នេះ​បាន​កើតឡើង​នៅវេលា​ម៉ោង ៩​និង​០០​នាទី​ថ្ងៃទី​១៨ ខែឧសភា ឆ្នាំ​២០២២ ​ស្ថិតនៅ​ចំណុច​ខាងជើង កែង​ឈូក​ចម្ងាយ​១៥​ម៉ែត្រ ក្នុងភូមិ​ឈូ ឃុំ​ត្រី​ញ័រ ស្រុក​ពួក ខេត្តសៀមរាប។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ​រវាង​គោយន្ត​កែច្នៃ ពណ៌​ខៀវ បើកបរ​ដោយ​ឈ្មោះ សំ ពេក ភេទ​ប្រុស អាយុ ៣៧​ឆ្នាំ នៅ​ភូមិ​បត់ ឃុំ​ដូន​ពេ​ង ស្រុក​អង្គរជុំ ខេត្តសៀមរាប មុខរបរ គ្រូបង្រៀន បើក​បុក មនុស្ស​កំពុង​អង្គុយ​ធ្វើ​ម៉ូតូ​ឈ្មោះ ហេង ហ៊ុន​លី ភេទ​ប្រុស អាយុ​៣៤​ឆ្នាំ រស់នៅ​ភូមិ​ឈូក ឃុំ​ត្រី​ញ័រ ស្រុក​ពួក ខេត្តសៀមរាប មុខរបរ កសិករ (​ស្លាប់​)​។​ ករណី​គ្រោះថ្នាក់​ចរាចរណ៍​ខាងលើ​បណ្ដាល​ឲ្យ​ឈ្មោះ ហេង ហ៊ុន​លី ភេទ​ប្រុស (​ស្លាប់​)​។ ខូចខាត​: ម៉ូតូ ០២​គ្រឿង ធ្ងន់​។ ​សមត្ថកិច្ច​បញ្ជាក់​ថា មូលហេតុ នៃ​ការគ្រោះថ្នាក់​ចរាចរណ៍​នេះ​គឺ​បណ្ដាលមកពី​ម្ចាស់​គោយន្ត​កែច្នៃ បើកបរ​ខ្វះ​ការប្រុងប្រយ័ត្ន​។ សាកសព​ជន​រង​បានប្រគល់​ឲ្យ​ក្រុមគ្រួសារ​សព​ធ្វើបុណ្យ​តាម​ប្រពៃណី​។​រីឯ​ជនបង្ក​ត្រូវបាន​កម្លាំង​នគរបាល​ជំនាញ​នៃ​ស្រុក​ពួក រៀបចំ​សំណុំរឿង​បញ្ជូនមក​ការិយាល័យ​ជំនាញ​ដើម្បី​ចាត់ការ​ទៅតាម​ផ្លូវច្បាប់​៕

ដោយ ៖ កុសល

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៨ ម៉ោង មុន

រដ្ឋមន្ត្រីសុខាភិបាល និងរដ្ឋមន្ត្រីការងារ ស្នើឱ្យកម្មករ និងពលរដ្ឋឈប់ពិសាភេសជ្ជៈផ្អែមប៉ូវកម្លាំង

ព័ត៌មានជាតិ៩ ម៉ោង មុន

អ្នក​រងរបួស​ដោយ​អគ្គិភ័យ ឆេះ​ក្លិប​កម្សាន្ដ មីតណាយព្រីមៀរ ៥នាក់ ទទួល​បាន​ថវិកា​ពី​អភិបាល​រាជធានីភ្នំពេញ

ព័ត៌មានជាតិ១០ ម៉ោង មុន

បុរសធ្លាប់ជាប់ពន្ធនាគារព្រោះកូនឆ្កែ បានក្លាយជាម្ចាស់ហាងនំប៉័ង ព្រោះទឹកចិត្តសណ្ដោសរបស់សម្ដេចតេជោ

ព័ត៌មានជាតិ១០ ម៉ោង មុន

ពលរដ្ឋកម្ពុជា​ថ្កោលទោស ស៊ន តារា ដែល​កំពុង​វង្វេង​ប្រវត្តិសាស្រ្ត​ដោយលើកឡើងថា “អាមេរិក​មិន​ដែល​ទម្លាក់​គ្រាប់​បែក​សម្លាប់​ខ្មែរ”

ព័ត៌មានជាតិ១២ ម៉ោង មុន

អ្នកនាំពាក្យ ថា មានអ្នកជាប់កាតព្វកិច្ច៧រូបមិនទាន់មកប្រកាសទ្រព្យសម្បត្តិ និងបំណុល

Sokha Hotels

ព័ត៌មានពេញនិយម