ចរាចរណ៍
រថយន្តបែនដឹកថ្ម បុករថយន្តក្រឡុកស៊ីម៉ងត៍ ធ្លាយធុងកៀបតៃកុងជាប់ រងរបួសធ្ងន់
តៃកុងរថយន្តម្នា ក់រងរបួសធ្ងន់ធ្ងរ ខណៈពេលកំពុងបើករថយន្តលើកំណាត់ផ្លូវហាយវេ ក៏ស្រាប់តែមានរថយន្តក្រឡុកស៊ីម៉ងត៍បើកឆ្លងកាត់ពីមុខ។ ហេតុការណ៍នេះ បានកើតឡើង នៅថ្ងៃទី ២០ ខែឧសភា ឆ្នាំ ២០២២ វេលាម៉ោង ០៧ និង ៥០ នាទី ព្រឹក ត្រង់ចំណុចកំណាត់ផ្លូវប្រសព្វហាយវេ ស្ថិតក្នុងភូមិខ្សាច់ពោយ សង្កាត់វត្តគរ ខេត្តបាត់ដំបង។

ករណីគ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងរវាង រថយន្ត ០១ គ្រឿង ម៉ាកហ្វុយសូ (ក្រឡុកស៊ីម៉ង់) ពាក់ស្លាកលេខ ភ្នំពេញ ៥A-០០៨៥ អ្នកបើកបរ ឈ្មោះ និល សានិត អាយុ ៣៥ ឆ្នាំ ភូមិចំការឬស្សី សង្កាត់ព្រែកព្រះស្តេច និង រថយន្ត ០១ គ្រឿងទៀតម៉ាកហ៊ីយ៉ាន់ដាយ (ប៉ែនដឹកថ្ម) អ្នកបើកបរដោយឈ្មោះ មិត នី ភេទប្រុស អាយុ ៣៦ ឆ្នាំ រស់នៅភូមិប៉ោយស្វាយ ឃុំតាគ្រាម ស្រុកបាណន់ ខេត្តបាត់ដំបង។ ករណីនេះបណ្តាលឲ្យអ្នកបើកបររថយន្ត ហ៊ីយ៉ាន់ដាយ រងរបួសធ្ងន់។

ក្រោយពីកើតហេតុ កម្លាំងជំនាញការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក ដកហូតវត្ថុតាង រថយន្តចំនួន ០២ គ្រឿង ហើយបានបញ្ជូនអ្នកបើកបររថយន្តហ៊ីយ៉ាន់ដាយ មកមន្ទីរពេទ្យស្នងការនគរបាលខេត្តបាត់ដំបង។ តាមការពិនិត្យប្លង់កើតហេតុ រថយន្តម៉ាក ហ៊ីយ៉ាន់ដាយ (ប៉ែនដឹកថ្ម) បានបើកបរពីទិសខាងលិចទៅទិសខាងកើត ពេលមកដល់កន្លែងកើតហេតុ បានបុករថយន្តម៉ាកហ៊ីណូ (ក្រឡុកស៊ីម៉ង់) ដែលបើកបរឆ្លងកាត់ពីទិសខាងជើង ទៅទិសខាងត្បូង ចំចំហៀងខាងស្តាំតែម្តង បណ្តាលឲ្យកៀបជាប់តៃកុងតែម្តង៕



អត្ថបទ៖ សោ និយមរ័ត្ន

-
សន្តិសុខសង្គម១១ ម៉ោង ago
«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់
-
សន្តិសុខសង្គម៣ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ចរាចរណ៍១៣ ម៉ោង ago
ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុករះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការខូចខាត
-
ជីវិតកម្សាន្ដ១៣ ម៉ោង ago
G-Devith ប្តេជ្ញារកយុត្តិធម៌ឱ្យគ្រួសារ ក្រោយម្ចាស់ផេក «អាក្លូ» ផ្លែផ្កាគ្រួសារខ្លួនជារឿយៗ ពិសេសទាញកូនប្រុសទៅពាក់ព័ន្ធ
-
សន្តិសុខសង្គម១៣ ម៉ោង ago
អគ្គិភ័យឆេះកន្លែងផ្ញើម៉ូតូ ឡាន ខូចខាតម៉ូតូ និងរថយន្ត៨គ្រឿង