Connect with us

ចរាចរណ៍

ពលករខ្មែរម្នាក់ ជិះម៉ូតូបុកទ្រូងផ្លូវស្លាប់ នៅប្រទេសថៃ

បានផុស

នៅ

ពលករខ្មែរម្នាក់ ជួបគ្រោះថ្នាក់ចរាចរណ៍ស្លាប់ ខណៈជិះម៉ូតូបុកទ្រូងផ្លូវនៅស្រុកថៃ ត្រូវកម្លាំងសមត្ថកិច្ចបញ្ជូនមកស្រុកខ្មែរវិញ។ ហេតុការណ៍គ្រោះថ្នាក់នេះកើតឡើង វេលា​ម៉ោង ​៤ ​ល្ងាច​ កាលពីថ្ងៃទី​ ២៤ ខែឧសភា ឆ្នាំ​ ២០២២។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​អាជ្ញាធរ​ថៃ​បាន​ប្រាប់​សមត្ថកិច្ច​ខ្មែរប្រចាំ​នៅ​ច្រក​អូរ​បី​ជាន់​ថា សព​ពលរដ្ឋ​ខ្មែរ​នេះ មានឈ្មោះ សៅ រស្មី ភេទ​ប្រុស អាយុ​ ២៩ ឆ្នាំ​ រស់នៅ​ភូមិ​អូរ​បី​ជាន់ ឃុំ​អូរ​បី​ជាន់ ស្រុក​អូរជ្រៅ ខេត្តបន្ទាយមានជ័យ​

​។ សមត្ថកិច្ច​ថៃ​បានបញ្ជាក់​ឲ្យ​ដឹង​បន្តទៀតថា​ ពេល​កើតហេតុ​នោះ​សព​ជនរងគ្រោះ​បាន​ជិះ​ម៉ូតូ​យ៉ាង​លឿន​មកដល់​ចំណុច​ស្រុក​ផាត់​តា​យ៉ា ខេត្ត​ឈុន​បុរី ប្រទេស​ថៃ ស្រាប់តែ​បើក​ទៅបុក​ទ្រូង​ផ្លូវជាតិ​បណ្តាល​ឲ្យ​ម៉ូតូ​ដួល​បោក​ទៅ​និង​ថ្នល់ជាតិ​បាក់.ក ស្លាប់​ភ្លាម​ៗ​តែម្តង​។​

​ក្រោ​យកើតហេតុ​សមត្ថកិច្ច​ថៃ បាន​បញ្ជូន​សាកសព​ពលរដ្ឋ​ខ្មែរ​ ដឹក​តាម​រថយន្ត​ចេញ​តាម​ច្រក​អូរ​បី​ជាន់​ ដើម្បី​ប្រគល់​ឲ្យ​ទៅ​ក្រុម​គ្រួ​សារ​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី នៅ​ភូមិ​ប្រាសាទ ឃុំ​អូរ​បី​ជាន់ ស្រុក​អូរជ្រៅ តែម្តង​៕​

អត្ថបទ៖ វ៉ាន់​ណា​ង​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

ត្រាំ ទារឲ្យអ៊ុយក្រែន សងប្រាក់ ៥០០ពាន់លានដុល្លារ មកវិញ

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

ស្លាប់៤នាក់ និងបាត់ខ្លួន៣នាក់​ក្នុង​ហេតុការណ៍​ក្រឡាប់ទូក​ដោយសារខ្យល់​​​ខ្លាំង​និងរលក​ធំ​ៗ​​នៅ​​ឥណ្ឌូណេស៊ី

សន្តិសុខសង្គម៣ ម៉ោង មុន

Breaking News៖ អគ្គិភ័យកំពុងឆេះ​ស្ថានីយ​ប្រេង​ឥន្ធនៈ​ នៅខេត្តព្រះសីហនុ(មានវីដេអូ)

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

ហ្សេលេនស្គី៖ អ៊ុយក្រែន​ត្រៀម​ខ្លួនប្រគល់​ទឹក​ដី​ដូរ​យក​សន្តិភាពហើយ

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

ត្រឹម​២០ថ្ងៃ​សោះ លោកត្រាំ​ចេញ​បទ​បញ្ជាប្រតិបត្តិ​​​លើស​ប្រធានា​ធិបតី​មុន​ៗ​ «ហៅ​មិនឮ»​​

Sokha Hotels

ព័ត៌មានពេញនិយម