ចរាចរណ៍
រថយន្ដដឹកខ្សាច់ បើកថយក្រោយកិនសិស្សសាលាម្នាក់ស្លាប់ភ្លាមៗ
រថយន្ដដឹកខ្សាច់មួយគ្រឿងបើកថយក្រោយមិនប្រុងប្រយ័ត្ន កិនក្មេងប្រុសអាយុ១៥ឆ្នាំ ម្នាក់ស្លាប់ភ្លាមៗ នៅកន្លែងកើតហេតុ។
ហេតុការណ៍នេះកើតឡើងនាព្រឹកថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២២ នៅចំណុចភូមិព្រែកសំរោង២ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល ។
![](https://www.kampucheathmey.com/wp-content/uploads/2022/05/photo_2022-05-25_13-07-26-1024x768.jpg)
សមត្ថកិច្ចបានអោយដឹងថា សពក្មេងប្រុសរងគ្រោះឈ្មោះ ធី គឹមសេង អាយុ១៥ឆ្នាំ រៀនថ្នាក់ទី៧ នៃអនុវិទ្យាល័យអនុវត្ត ក្រុងតាខ្មៅ ។
ពាក់ព័ន្ធករណីនេះ លោកវរសេនីយ៍ឯក យី វណ្ណដា អធិការនគរបាលក្រុងតាខ្មៅ បានប្រាប់អោយដឹងថា ជនបង្កជាតៃកុងរថយន្ដ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបានហើយ ដោយកំពុងសាកសួរតាមនីតិវិធី ។
![](https://www.kampucheathmey.com/wp-content/uploads/2022/05/photo_2022-05-25_13-07-18-1024x768.jpg)
លោកអធិការបន្តថា រថយន្ដនេះបានដឹកខ្សាច់ចូលការដ្ឋានសាងសង់លំនៅឋានរបស់ប្រជាពលរដ្ឋ តែពេលថយក្រោយមិនប្រុងប្រយ័ត្នក៏កិនក្មេងប្រុសជនរងគ្រោះស្លាប់តែម្តង ៕
អត្ថបទ៖ ឆៃ យ៉ា
![](https://www.kampucheathmey.com/wp-content/uploads/2022/05/photo_2022-05-25_13-07-15-1024x768.jpg)
![](https://www.kampucheathmey.com/wp-content/uploads/2022/05/photo_2022-05-25_13-07-12-1024x768.jpg)
![](https://kampucheathmey.com/wp-content/uploads/2020/12/1-01-2-01-1.png)
-
សន្តិសុខសង្គម២២ ម៉ោង ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច