ចរាចរណ៍
ដឹងមូលហេតុពិត! ដែលបណ្ដាលឲ្យរថយន្តមួយគ្រឿង បុកបង្កាន់ដៃស្ពានព្រះមុនីវង្សចាស់
ភ្នំពេញ ៖ នាល្ងាចថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២២ នេះ មានករណីរថយន្តមួយគ្រឿង បានបុកបង្កាន់ដៃស្ពានព្រះមុនីវង្សចាស់ បង្កការភ្ញាក់ផ្អើល ស្ថិតនៅមូលដ្ឋានសង្កាត់ទន្លេបាសាក ខណ្ឌចំការមន ខណៈដែលម្ចាស់រថយន្តចុចទុរសព្ទបណ្តើរ បើកបរបណ្ដើរ នេះបើតាមប្រភពព័ត៌មាន។

ប្រភពព័ត៌មានដដែលបានឲ្យដឹងថា រថយន្តដែលបើកបុកបង្កាន់ដៃស្ពានខាងលើនេះ ជារថយន្តតាក់ស៊ី ម៉ាក់ស៊ីណា ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2AS-1795ធ្វើដំណើរក្នុងទិសដៅពីច្បារអំពៅឡើងមកក្បាលថ្នល់ ខណៈឡើងស្ពានដល់ជាងពាក់កណ្ដាលស្ពាន ពេលកំពុងបើករថយន្ត នោះម្ចាស់បានចុចទូរសព្ទបណ្ដើរ ខ្វះការប្រុងប្រយ័ត្ន ក៏រ៉េចង្កូតរថយន្តបុកបង្កាន់ដៃស្ពានចង់ជ្រុលធ្លាក់ពីលើស្ពានចូលទន្លេ។

ក្រោយកើតហេតុភ្លាមៗសមត្ថកិច្ច ក៏បានចុះជួយអន្តរាគមន៍ភ្លាមៗដើម្បីសម្រួលចរាចរណ៍ ជៀសវាងបង្កការកកស្ទះ៕
កែសម្រួលដោយ ៖ នាគព័ន្ធ


-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម១ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ