ចរាចរណ៍
ស្លាប់ ២ នាក់ និងរងរបួសធ្ងន់ស្រាល ១៦ នាក់ ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍
មនុស្ស ២ នាក់ បានបាត់បង់ជីវិតនៅកន្លែងកើតហេតុហើយ ១៦ នាក់ទៀត រងរបួសធ្ងន់ស្រាល ខណៈមានគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងរវាងម៉ូតូ និងរថយន្ត។ នគរបាលបានប្រាប់ឲ្យដឹងថា ករណីគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់នេះ បានកើតឡើងនៅវេលាម៉ោង ១:០០ នាទី កាលពីថ្ងៃទី ១៩ ខែមិថុនា ឆ្នាំ ២០២២ ត្រង់ចំណុចក្រុមទី ៩ ក្នុងភូមិបឹងចែង ឃុំស្នឹង ស្រុកបាណន់ ខេត្តបាត់ដំបង។

សមត្ថកិច្ចបន្តថា ជនរងគ្រោះដែលបានស្លាប់ជាភាគីខាងម៉ូតូ មានឈ្មោះ សេង តុលា ភេទប្រុស អាយុ ២០ ឆ្នាំជាអ្នកបើកបរ និងអ្នករួមដំណើរម្នាក់ទៀតឈ្មោះ ទិត្យ សុវណ្ណ ភេទប្រុសអាយុ ១៤ ឆ្នាំ ទាំង ២ នាក់រស់នៅភូមិខ្សាច់ពោយ ឃុំវត្តគរ ក្រុងបាត់ដំបង បើកបរម៉ូតូម៉ាកម៉ូតូ C១២៥ ពណ៌ខ្មៅសេរី ២០១៥ ពាក់ស្លាកលេខបាត់ដំបង ១U-៧៦០៤។ ចំណែកភាគីខាងរថយន្តប្រភេទទេសចរណ៍ ១២ កៅអី ពណ៌សម៉ាក TURBO ROSA ពាក់ស្លាកលេខសៀមរាប ៣A-១០២៤ ផ្ទុកអ្នករួមដំណើរទាំងអស់ចំនួន ៣៣ នាក់ បានរងរបួសក្មេងចាស់ធ្ងន់ស្រាលចំនួន ១៦ នាក់ ត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្តភ្លាមៗផងដែរ។
ប្រភពអ្នកឃើញហេតុការណ៍បញ្ជាក់ថា មុនហេតុការណ៍កើតឡើងគេឃើញភាគីម៉ូតូបានបើកបរយ៉ាងលឿនក្នុងទិសដៅពីកើតទៅលិច លុះចំណុចកើតហេតុក៏បានឡើងជែងជាមួយរថយន្តមួយគ្រឿងទៀត ហើយបានជ្រុលចង្កូតទៅចូលគន្លងផ្លូវរបស់រថយន្តទេសចរណ៍ ដែលបើកបរក្នុងទិសដៅពីខេត្តប៉ៃលិនឆ្ពោះទៅខេត្តបន្ទាយមានជ័យ ទើបបណ្តាលឲ្យបុកម៉ូតូយ៉ាងពេញទំហឹង ហើយរថយន្តបានជ្រុលចង្កូតទៅបុកសសរគ្រឹះហ្គារ៉ាស់សាំងធ្វើឲ្យរថយន្តក្រឡាប់មួយត្រឡប់។


ភ្លាមៗកម្លាំងផ្នែកជំនាញបានចុះវាស់វែង និងធ្វើកំណត់ហេតុរួចបញ្ជូនឲ្យកម្លាំងការិយាល័យចរាចរណ៍ខេត្ត ដើម្បីដោះស្រាយពេលក្រោយ ចំណែកសពជនរងគ្រោះទាំង ២ នាក់ ត្រូវបានប្រគល់ឲ្យសាច់ញាតិយកទៅធ្វើបុណ្យ ហើយជនរងគ្រោះ ១៦ នាក់ទៀត កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្កែកខេត្ត៕
អត្ថបទ៖ សៅ សារិទ្ធ

-
សន្តិសុខសង្គម២ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានអន្ដរជាតិ១៨ ម៉ោង ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update ៖ ដឹងមូលហេតុ ដែលអគ្គិភ័យឆាបឆេះបណ្ដាលឱ្យក្មេងប្រុសស្រី២នាក់ស្លាប់