Connect with us

ចរាចរណ៍

អាជ្ញាធរបិទផ្លូវ​ត្រង់ចំណុចរោងចក្រ​ប៊ឺរីរយៈពេល ៤៥ ថ្ងៃ ​ដើម្បី​បញ្ចៀស​ការកកស្ទះ​

បានផុស

នៅ

អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ ​បានសម្រេចផ្អាកការធ្វើចរាចរណ៍ រយៈពេល ៤៥ថ្ងៃតាមមហាវិថីឈ្នះ ឈ្នះ ត្រង់ចំណុចរោងចក្របឺរី ស្ថិតនៅភូមិជម្ពូវ័ន សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ដើម្បីបញ្ចៀសការកកស្ទះ ខណៈដែលការដ្ឋានសាងសង់ស្ពានអាកាសលើកំណាត់មហាវិថីឈ្នះ ឈ្នះ ចាប់ផ្ដើមបើកការដ្ឋាននៅថ្ងៃទី ២៤ ខែមិថុនា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការអនុវត្តចាប់ផ្ដើមនៅថ្ងៃទី ២៤ ខែមិថុនានេះ ហើយដើម្បីរក្សាសុវត្ថិភាព និងសណ្ដាប់ធ្នាប់សាធារណៈ ព្រមទាំងបញ្ចៀសការកកស្ទះច​រាចរណ៍អ្នកធ្វើដំណើរត្រូវអនុវត្តតាមការណែនាំខាងក្រោម៖

១. ចំពោះយានយន្តគ្រប់ប្រភេទ ដែលធ្វើដំណើរពីមហាវិថីឈ្នះឈ្នះ ឆ្ពោះទៅកាន់ស្ពានអាកាស ចោមចៅ សូមបញ្ចៀសបត់ឆ្វេង ចូលទៅផ្លូវមុខស្ថានីយប្រេងឥន្ទនៈតេលា រហូតដល់ផ្សារ ឯករាជ្យ២ បត់ស្តាំ ដើម្បីឆ្ពោះទៅដល់មុខស្តុប់វិទ្យាល័យជម្ពូវ័ន ផ្លូវជាតិលេខ៤ រួចបត់ឆ្វេងទៅ រកស្ពានអាកាសចោមចៅ។

២. ចំពោះយានយន្តគ្រប់ប្រភេទ ដែលធ្វើដំណើរពីស្ពានអាកាសចោមចៅ ឆ្ពោះទៅកាន់ផ្លូវជាតិលេខ៤ សូមបញ្ចៀសបត់ស្តាំត្រង់ចំណុចស្តុបមុខវិទ្យាល័យជម្ពូវ័ន ទៅផ្សារឯករាជ្យ២ បត់ឆ្វេងឡើងទៅ កាន់មហាវិថីឈ្នះឈ្នះ រួចបត់ស្ដាំរហូតដល់មុខផ្សារបឹងបៃតង បត់ឆ្វេងទៅតាមផ្លូវផ្សារសាមគ្គី ដើម្បីឆ្ពោះទៅផ្លូវជាតិលេខ៤។

៣.ចំពោះយានយន្តគ្រប់ប្រភេទ ដែលធ្វើដំណើរពីផ្លូវជាតិលេខ៤ ឆ្ពោះទៅស្ពានអាកាសចោមចៅ សូមបញ្ចៀសបត់ឆ្វេងចូលតាមក្លោងទ្វារវត្តអរុណវត្តី ឡើងទៅដល់ផ្សារសាមគ្គី រួចបត់ស្តាំមករក មហាវិថីឈ្នះឈ្នះ រួចបន្តបត់ស្តាំរហូតដល់មុខរោងចក្របឺរី ចូលទៅផ្លូវមុខស្ថានីយ៍ប្រេងឥន្ទនៈតេលា រហូតដល់ផ្សារឯករាជ្យ២ បត់ស្តាំ ដើម្បីឆ្ពោះទៅដល់មុខម្ហូបវិទ្យាល័យជម្ពូវ័ន ផ្លូវជាតិលេខ ៤ រួចបត់ឆ្វេងទៅរកស្ថានអាកាសចោមចៅ៕

អត្ថបទ៖ ស្រីរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ២ នាទីutes មុន

ក្រោយប្រព័ន្ធលូមេធំនៅផ្លូវលេខ ១០៥ ដាក់រួចរាល់ ជំនាញផ្ដើមដំណើរការ ចាក់ផ្លូវបេតុងជូនពលរដ្ឋ

ជីវិតកម្សាន្ដ៣ នាទីutes មុន

បវរកញ្ញាហុងកុង នាង Grace Chan រស់​​​លាក់​ប្រវត្តិ​ជាកូនមហាសេដ្ឋីអចលនទ្រព្យ​

សេដ្ឋកិច្ច៥ នាទីutes មុន

អង់គ្លេសប្ដេជ្ញា ជំរុញការវិនិយោគជុំវិញការអភិវឌ្ឍន៍ គម្រោង​ហេដ្ឋារចនាសម្ព័ន្ធនៅកម្ពុជា

ព័ត៌មានអន្ដរជាតិ១១ នាទីutes មុន

ហ្វីលីពីន និង​អាមេរិក ចាប់ផ្ដើម​សមយុទ្ធ​ដ៏​ធំ​បំផុត​ មាន​ទាហាន​ចូលរួម​ជិត​២ម៉ឺន​នាក់

ព័ត៌មានអន្ដរជាតិ១៤ នាទីutes មុន

​​​​​នៅ​ជប៉ុន ​សេវាកម្ម​​​បុណ្យសពចល័ត​​តាមរថយន្ត​ក្រុង​ ផ្ទុះ​ការ​ចាប់អារម្មណ៍​ខ្លាំង​

ចរាចរណ៍១ ម៉ោង មុន

ស្នងការរងខេត្តឧត្ដរមានជ័យម្នាក់ គាំងបេះដូងស្លាប់ពេលបើកបររថយន្ដ រួចជ្រុលបុករថយន្តមួយគ្រឿងទៀត

សុខភាព២៣ ម៉ោង មុន

ដំណឹងល្អ! កម្ពុជានឹងដាក់ឱ្យប្រើប្រាស់ថ្នាំព្រឹបប្រភេទចាក់បង្ការ មុនពេលប្រឈមនឹងការឆ្លងមេរោគអេដស៍ នៅខែឧសភា ខាងមុខ

ព្រលានយន្តហោះសៀមរាបអង្គរ
ចរាចរណ៍២៣ ម៉ោង មុន

រថយន្តពីរគ្រឿងបុកគ្នានៅផ្លូវព្រលានយន្តហោះសៀមរាបអង្គរ ស្លាប់២នាក់ និងរបួស១៤នាក់

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

ឆេះរថយន្តក្រុងនៅថៃ ស្លាប់មនុស្ស៧នាក់ របួស៤០នាក់

សន្តិសុខសង្គម១៩ ម៉ោង មុន

សមត្ថកិច្ច​ឃាត់​ខ្លួន ស្ថាបនិកក្រុមហ៊ុនឌីបេសហ្រ្គីនឡងឡាយហ៍(ខេមបូឌា)ឯ.ក ករណី​ឆបោក ប្រាស់​លុយជិត​១៦​លាន​ដុល្លារ

Sokha Hotels

ព័ត៌មានពេញនិយម