Connect with us

ចរាចរណ៍

គ្រោះថ្នាក់ចរាចរណ៍លើផ្លូវហាយវេ បណ្តាលឲ្យស្លាប់២នាក់ភ្លាមៗ

បានផុស

នៅ

ជនរងគ្រោះចំនួន២នាក់បានស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ បន្ទាប់ពីមានការប៉ះទង្គិចគ្នារវាងម៉ូតូជាមួយរថយន្តធុនធ្ងន់។

គ្រោះថ្នាក់ចរាចរណ៍ដែលបង្កអោយមានការភ្ញាក់ផ្អើលនិងតក់ស្លុតជាទីបំផុតនោះ បានកើតឡើងនៅវេលាម៉ោង ៩និង០០នាទីព្រឹក ថ្ងៃទី១៣ ខែកក្កដា ឆ្នាំ ២០២២ តាមបណ្តោយផ្លូវជាតិលេខ៥ ត្រង់ចំណុចផ្លូវបំបែកផ្លូវហាយវេ ក្នុងភូមិស្វាយធំ ឃុំអូរដំបង២ ស្រុកសង្កែ ខេត្តបាត់ដំបង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើតាមប្រភពនៅកន្លែងកើតហេតុបាននិយាយថា ជនរងគ្រោះមិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយដោយគ្រាន់តែដឹងថា អ្នកបើកបរម៉ូតូជាបុរសអាយុប្រហែលជាង៣០ឆ្នាំ ហើយបានឌុបស្ត្រីម្នាក់អាយុប្រហែលជាង៦០ឆ្នាំ បើកបរម៉ូតូម៉ាកឌ្រីមសង់ ព៌ណខ្មៅ ពាក់ស្លាកលេខ បាត់ដំបង ១T-៩៦៧៣ ដោយឡែកភាគីខាងរថយន្តប្រភេទដឹកទំនិញ ក្រោយហេតុការណ៍អ្នកបើកបរបានរត់គេចខ្លួនបាត់ស្រមោល។

អ្នកឃើញហេតុការណ៍បញ្ជាក់ថា ដំបូងគេឃើញរថយន្តបានបើកបរយ៉ាងលឿនក្នុងទិសដៅពីកើតទៅលិច រីឯភាគីម៉ូតូបានធ្វើដំណើរពីលិច ទៅកើត ក្នុងទិសដៅច្រាស់គ្នា លុះដល់ចំណុចផ្លូវបំបែកបានបុកគ្នាយ៉ាងពេញទំហឹងបណ្តាលឲ្យស្លាប់ភ្លាមៗក្នុងសភាពខ្ទេចសពជាបំណែកៗ បាក់ដៃ បាក់ជើង រីឯម៉ូតូត្រូវបានជាប់ពីមុខរថយន្តអូសទៅមុខជិត១០០​ម៉ែត្រ ។

ភ្លាមៗនោះដែរសមត្ថកិច្ចបានត្រួតពិនិត្យទៅលើសាកសពទាំង២នាក់ គឺពុំមានអ្វីដែលជាប់នឹងខ្លួនដើម្បីបង្ហាញអោយស្គាល់ពីអត្តសញ្ញាណឡើយ គឺមានតែលុយចំនួន ១.៧០០ ដុល្លារតែប៉ុណ្ណោះ លុះអស់រយ:ពេលជាច្រើនម៉ោង ក្រោយពីស្រាវជ្រាវរកសាច់ញាតិឃើញ សមត្ថកិច្ចបានប្រគល់ឲ្យដើម្បីចាត់ចែងតាមប្រពៃណី៕

អត្ថបទ៖ សោ និយមរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

ត្រាំ ទារឲ្យអ៊ុយក្រែន សងប្រាក់ ៥០០ពាន់លានដុល្លារ មកវិញ

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

ស្លាប់៤នាក់ និងបាត់ខ្លួន៣នាក់​ក្នុង​ហេតុការណ៍​ក្រឡាប់ទូក​ដោយសារខ្យល់​​​ខ្លាំង​និងរលក​ធំ​ៗ​​នៅ​​ឥណ្ឌូណេស៊ី

សន្តិសុខសង្គម៣ ម៉ោង មុន

Breaking News៖ អគ្គិភ័យកំពុងឆេះ​ស្ថានីយ​ប្រេង​ឥន្ធនៈ​ នៅខេត្តព្រះសីហនុ(មានវីដេអូ)

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

ហ្សេលេនស្គី៖ អ៊ុយក្រែន​ត្រៀម​ខ្លួនប្រគល់​ទឹក​ដី​ដូរ​យក​សន្តិភាពហើយ

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

ត្រឹម​២០ថ្ងៃ​សោះ លោកត្រាំ​ចេញ​បទ​បញ្ជាប្រតិបត្តិ​​​លើស​ប្រធានា​ធិបតី​មុន​ៗ​ «ហៅ​មិនឮ»​​

Sokha Hotels

ព័ត៌មានពេញនិយម