Connect with us

ចរាចរណ៍

មន្ត្រីនគរបាលម្នាក់ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ករណីគ្រោះថ្នាក់ចរាចរណ៍

បានផុស

នៅ

មន្ត្រីនគរបាលមួយរូបបានស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ បន្ទាប់ពីបានជួបឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត និងម៉ូតូ។

ហេតុការណ៍នេះបានកើតឡើងកាលពីថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២២ វេលាម៉ោង៨និង៣០នាទីយប់ នៅលើកំណាត់ផ្លូវជាតិ​លេខ​៥៩ ចន្លោះបង្គោលគីឡូម៉ែត្រ លេខ១០៣និង១០៤ ស្ថិតក្នុងភូមិស្វាយ ឃុំបឹងរាំង ស្រុកកំរៀង ខេត្តបាត់ដំបង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើតាមរបាយការណ៍របស់សមត្ថកិច្ចបានបញ្ជាក់ថា ករណីគ្រោះថ្នាក់ចរាចរណ៍នេះ គឺកើតឡើងរវាងរថយន្តនិងម៉ូតូ ក្នុងទិសដៅច្រាស់ទិសគ្នា ដោយរថយន្តម៉ាកសាំយ៉ុង ពណ៌បៃតង ពាក់ស្លាកលេខ ភ្នំពេញ 2AA-1550 បើកពីកើតទៅលិច ហើយបានបុកជាមួយម៉ូតូម៉ាកហុងដាZoomer ពណខ្មៅ ពាក់ស្លាកលេខ ប៉ៃលិន 1C-9848 ជិះម្នាក់ឯង បើកពីលិចទៅកើត ដោយអ្នកបើកបរមានឈ្មោះ សៀង នេត ភេទប្រុស អាយុ៤៣ឆ្នាំ រស់នៅភូមិថ្មី ឃុំត្រាង ស្រុកកំរៀង ខេត្តបាត់ដំបង មុខរបរជាមន្ត្រីនគរបាល បណ្តាលអោយស្លាប់នៅកន្លែងកើតហេតុ(គ្មានពាក់មួកសុវត្ថិភាព)។

ក្រោយពេលកើតហេតុ កម្លាំងសណ្តាប់ធ្នាប់ស្រុកបានចុះដល់កន្លែងកើតហេតុដើម្បីធ្វើការត្រួតពិនិត្យ និងប្រគល់សពទៅអោយក្រុមគ្រួសារយកទៅធ្វើបុណ្យ ដោយឡែកអ្នកបើកបររថយន្តបានរត់គេចខ្លួនបាត់ស្រមោល៕

អត្ថបទ៖ សោ និយមរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤ ម៉ោង មុន

អាជ្ញាធរខេត្តកំពត ចែក​ប័ណ្ណកម្មសិទ្ធិដីធ្លី​២៩០៩ប័ណ្ណ ជូន​ពលរដ្ឋ​រស់​នៅ​ក្នុង​ឃុំព្រៃ​ទន្លេ ស្រុក​បន្ទាយមាស

ម៉ៅ ចំណាន
ជីវិតកម្សាន្ដ៥ ម៉ោង មុន

សមាគមសិល្បករខ្មែរ ស្នើឱ្យបញ្ឈប់នូវការលេងសើចជ្រុល នាំឱ្យប៉ះពាល់ធ្ងន់ធ្ងរផ្លូវចិត្ត និងសេចក្តីថ្លៃថ្នូរស្ត្រីខ្មែរ

ជីវិតកម្សាន្ដ៥ ម៉ោង មុន

តាមពិត ឆឹង ច័ន្ទមុនីរស្មី ជាម្ចាស់ផេក “ដើរលេង” និងជាតួឯកស្រីដ៏លេចធ្លោក្នុងភាពយន្តអប់រំខ្លី

ព័ត៌មានជាតិ៦ ម៉ោង មុន

ឥណ្ឌា ​គ្រោង​រៀបចំទិវាម្ហូបអាហារ នៅ​តំបន់​ផ្លូវ​ថ្មើរជើង​មុខវត្តឧណ្ណាលោម

ព័ត៌មានជាតិ៦ ម៉ោង មុន

ក្រសួង​ការងារ​ ត្រួតពិនិត្យ​ការ​អនុវត្ត​កម្មវិធី​បណ្តុះបណ្ដាល​វិជ្ជាជីវៈ​ខេត្តត្បូងឃ្មុំ ជា​ពិសេស​កម្មវិធី TVET 1.5M

Sokha Hotels

ព័ត៌មានពេញនិយម