ចរាចរណ៍
រថយន្តក្រុមហ៊ុន វិរៈ ប៊ុនថាំ បុកគោយន្តកន្ត្រៃបណ្តាលឲ្យស្លាប់៣នាក់ និងរបួសធ្ងន់ស្រាល៥នាក់
រថយន្តក្រុងក្រុមហ៊ុន វិរៈ ប៊ុនថាំ ដឹកភ្ញៀវទេសចរណ៍បរទេសបោះពួយក្នុងល្បឿនលឿនមិនប្រកាន់ស្តាំទៅបុកគោយន្តកន្ត្រៃបណ្តាលឲ្យស្លាប់មនុស្សចំនួន៣នាក់ និងរបួសធ្ងន់ស្រាលចំនួន៥នាក់។
ហេតុការណ៍នេះកើតឡើងវេលាម៉ោង១៧និង០០នាទី ថ្ងៃទី២ ខែសីហា ឆ្នាំ២០២២ ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៦ ភូមិគោកត្រុំ ឃុំស្រណាល ស្រុកក្រឡាញ់ ខេត្តសៀមរាប។

លោកវរសេនីយ៍ឯក ជី បេងជន អធិការនគរបាលស្រុកក្រឡាញ់ បានមានប្រសាសន៍ឲ្យដឹងនៅព្រឹកថ្ងៃទី០៣ ខែសីហានេះថា មានរថយន្តក្រុងមួយគ្រឿងម៉ាក Hyundai ពណ៌ស.ក្រហម ពាក់ផ្លាកលេខ ភ្នំពេញ 3E. 1209 បើក បរ ដោយជនមិនស្គាល់អត្តសញ្ញាណ បើកបរក្នុងទិសដៅពីកើតទៅលិចមានអ្នករួមណើរជាភ្ញៀវបរទេសចំនួន០៨នាក់ ទី១ឈ្មោះ Sousa samy Jean Louis ភេទប្រុស (បារាំង) កើតឆ្នាំ1975។ ទី២ឈ្មោះ RAMANANTSOA DOUSA Ong Lalaiua ភេទស្រី(បារាំង) កើតឆ្នាំ 1976។ ទី៣ឈ្មោះ DOUSA Gabrid Sauphin Jean Charles ភេទប្រុសកើតឆ្នាំ 2006។ ទី៤ ឈ្មោះ DOUSA Mac Michele Aimee (បារាំង) ភេទស្រី កើតឆ្នាំ2009។ ទី៥ឈ្មោះ Peter John Kellaghan ភេទប្រុស (Irish)កើតឆ្នាំ 2001។ ទី៦ ឈ្មោះ
Pippenbacher Angela Janine ភេទស្រី (Nederlandse) កើតឆ្នាំ 1993។ ទី7 ឈ្មោះ Lien
Chloe Lok Yee ភេទស្រី (Irish) កើតឆ្នាំ 2001។ ទី៨ឈ្មោះ Hang Kimmom ភេទស្រី(បារាំង) កើតឆ្នាំ 1979 និងជនជាតិខ្មែរម្នាក់ឈ្មោះ ហេង ឆាយហុក ភេទប្រុស អាយុ៣៣ឆ្នាំ រស់នៅភូមិព្រែកមហាទេព សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ខេត្តបាត់ដំបង បានបុកគោយន្តកន្ត្រៃមួយគ្រឿង ម៉ាក គូប៊ូតា ពណ៌ក្រហម គ្មានផ្លាកលេខ បើកបរដោយឈ្មោះ គឹម កាន ភេទប្រុស អាយុ៣៧ឆ្នាំ រស់នៅភូមិតាខែក ឃុំទឹកជោរ ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ បើកពីលិចទៅកើត មានអ្នករួមដំណើរជាមួយចំនួន៨នាក់។ ទី១ឈ្មោះ សាមិន ម៉ាន់ ភេទស្រី អាយុ៦៤ឆ្នាំ ទី២ឈ្មោះ ឆូត ឆវី ភេទស្រី អាយុ៣៩ឆ្នាំ ទី៣ឈ្មោះ គឹម ឆវិន ភេទស្រី អាយុ១៧ឆ្នាំ។ ទី៤ឈ្មោះ នីវ សានិ ភេទស្រី អាយុ៥០ឆ្នាំ ។ទី៥ឈ្មោះ គឹម អារាស ភេទប្រុស អាយុ១៣ឆ្នាំ។ ទី៦ ឈ្មោះ ពេជ្រ លីណា ភេទស្រី អាយុ២០ឆ្នាំ ទី៧ឈ្មោះ ទឿន ពន្លាភេទប្រុស អាយុ០៩ឆ្នាំ ទី៨ឈ្មោះ ចយ ភេទប្រុស អាយុ២០ឆ្នាំ រស់នៅភូមិឃុំជាមួយអ្នកបើកបរគោយន្តកន្ត្រៃខាងលើទាំងអស់គ្នា។ បណ្ដាលឲ្យស្លាប់មនុស្ស ០៣ នាក់ឈ្មោះ សាមិន ម៉ាន់.គឹម កាន .ឆូត ឆវី។

លោកបន្ថែមថា របួសធ្ងន់ ០៤នាក់ឈ្មោះ គឹម ឆវិន .នីវ សានិ .គឹម អារាស ពេជ្រ លីណា ,របួសមនុស្សស្រាល
០៣នាក់ឈ្មោះ ទឿន ពន្លា .ចយ. ហេង ឆាយហុក និងរបួសជនជាតិស្រាល ចំនួន០៨ នាក់ ស្រី០៥នាក់។ ខូចរថយន្តធ្ងន់ ០១គ្រឿង និងគោយន្តកន្ត្រៃមួយគ្រឿង។ លោកបញ្ជាក់ថា មូលហេតុគ្រោះថ្នាក់ចរាចរណ៍ បណ្តាលមកពីអ្នកបើកបររថយន្តមិនប្រកាន់ស្តាំ។

លោកវរសេនីយ៍ទោ សោម វីរៈ នាយការិយាល័យនគរបាលចរាចរណ៍ផ្លូវគោកនៃស្នងការនគរបាលខេត្តសៀមរាប
បានមានប្រសាសន៍ថា ក្រោយពេលកើតហេតុរួចកម្លាំងជំនាញបានចុះដល់កន្លែងកើតហេតុពិនិត្យកន្លែង កើតហេតុ ប្រមូលវត្ថុតាងយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកដើម្បីចាត់ការតាមនិតិវិធីច្បាប់។
លោកបញ្ជាក់ថា បន្ទាប់ពីក្រុមគ្រូពេទ្យបានពិនិត្យ និងព្យាបាលជំងឺជនបរទេសដែលរងរបួសស្រាលរួចពួកគាត់ក៏ត្រលប់ទៅសណ្ឋាគារទាំងអស់គ្នាវិញ៕
អត្ថបទ៖ កុសល






-
សន្តិសុខសង្គម៣ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
ព័ត៌មានអន្ដរជាតិ៦ ម៉ោង ago
យន្តហោះចម្បាំងកូរ៉េខាងត្បូង ច្រឡំដៃទម្លាក់គ្រាប់បែក៨គ្រាប់ លើទីតាំងពលរដ្ឋរស់នៅ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update ៖ ដឹងមូលហេតុ ដែលអគ្គិភ័យឆាបឆេះបណ្ដាលឱ្យក្មេងប្រុសស្រី២នាក់ស្លាប់
-
ចរាចរណ៍៣ ថ្ងៃ ago
បុរសម្នាក់ ស្លាប់ភ្លាមៗ ខណៈជិះម៉ូតូឆ្លងផ្លូវត្រូវរថយន្ត ១ គ្រឿង បុកពេញទំហឹង