ចរាចរណ៍
រថយន្ដបែនដឹកដីបុក និងកិនសិស្សសាលា២នាក់ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ
យុវជនជាសិស្សសាលា២នាក់ បានស្លាប់ភ្លាមៗយ៉ាងអណោចអធម៍ដោយសាររថយន្ដបែនដឹកដីបើកបុកពីក្រោយ និងកិនអូសប្រហែល៥០ម៉ែត្រ ចំណែកម៉ូតូកល់ជាប់ក្រោមរថយន្ដ។
ករណីគ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងនៅវេលាម៉ោង១រសៀល ថ្ងៃទី៤ ខែសីហា ឆ្នាំ២០២២ នៅតាមបណ្ដោយផ្លូវជាតិលេខ២ សង្កាត់ព្រែកកំពិស ខណ្ឌដង្កោ រាជធានីភ្នំពេញ។

ប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា ជនរងគ្រោះជាសិស្សសាលា២នាក់ បានជិះម៉ូតូឌុបគ្នាដើម្បីទៅសាលារៀន ហើយពេលមកដល់ទីតាំងកើតហេតុក៏ត្រូវរថយន្ដបែនដឹកដីបើកបុកពីក្រោយ និងកិនអូសប្រហែល៥០ម៉ែត្រ បណ្ដាលឲ្យសិស្សសាលាទាំង២នាក់បែកក្បាលធ្លាយខួរស្លាប់ភ្លាមៗតែម្ដង។

សពជនរងគ្រោះត្រូវបានកម្លាំងសមត្ថកិច្ចទំនាក់ទំនងសាច់ញាតិដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី រីឯរថយន្ដបង្កនិងម៉ូតូ សមត្ថកិច្ចធ្វើការវាស់វែងយកទៅក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីដោះស្រាយតាមផ្លូវច្បាប់៕






-
សន្តិសុខសង្គម១ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update ៖ ដឹងមូលហេតុ ដែលអគ្គិភ័យឆាបឆេះបណ្ដាលឱ្យក្មេងប្រុសស្រី២នាក់ស្លាប់