Connect with us

ព័ត៌មានជាតិ

​មកដឹងពីរបៀប​កាត់ពិន្ទុ​លើប័ណ្ណបើកបរ​ដែលល្មើសច្បាប់​ចរាចរណ៍​គ្រោង​សាកល្បង​នៅខែកញ្ញានេះ​

បានផុស

នៅ

​ក្រសួងសាធារណការ ​និងដឹកជញ្ជូនសហការជាមួយ​អគ្គស្នងការនគរបាលជាតិ​ នៃក្រសួងមហាផ្ទៃ​បានរៀបចំនីតិវិធីអនុវត្តការកាត់ពិន្ទុលើប័ណ្ណបើកបរតាមរយៈកម្មវិធីនៅលើទូរស័ព្ទដៃស្មាតហ្វូន​ដើម្បីពង្រឹងការអនុវត្តច្បាប់ចររាចរណ៍ផ្លូវគោក។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​កម្មវិធីដកពិន្ទុបណ្ណបើកបរ និងការបង់ប្រាក់ពិន័យអន្តរការណ៍​ចំពោះអំពើល្មើសច្បាប់ស្តី​ពីចរាចរណ៍​ផ្លូវគោកនេះត្រូវបានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកនឹងដាក់ឱ្យដំណើរការ និងអនុវត្តសាកល្បងចាប់ពីថ្ងៃទី០១ខែកញ្ញាឆ្នាំ២០២២ និងអនុវត្តពេញលេញចាប់ពីថ្ងៃទី០១ខែមករា ឆ្នាំ២០២៣​។

​បើតាមលោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន​ និង​ជាអនុ​ប្រធានអចិន្ត្រៃយ៍នៃគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក (គ.ស.ច.គ) ធ្លាប់បានមានប្រសាសន៍ថា នីតិវិធីនៃការកាត់ពិន្ទុប័ណ្ណបើកបរនឹងត្រូវធ្វើឡើងតាមរយៈកម្មវិធីនៅលើទូរស័ព្ទដៃ​ស្មាត​ហ្វូន ដែលអនុញ្ញាតឱ្យសមត្ថកិច្ចនគរបាលចរាចរណ៍​ធ្វើការដកពិន្ទុបណ្ណ​បើកបរដោយស្វ័យ​ប្រវត្តិ និងជូនដំណឹងទៅកាន់ស្ថាប័នចេញបណ្ណបើកបរ​ និងម្ចាស់បណ្ណដែលប្រព្រឹត្តខុស​នឹងច្បាប់​ចរា​ចរណ៍ផ្លូវគោក។

​លោកទេសរដ្ឋមន្ត្រីបានបន្តថា​ កម្មវិធីនេះអាចចាប់យករូបភាពយានយន្តដែលបើកបរល្មើសនឹងច្បាប់ដោយការស្កេន​លើប័ណ្ណបើកបរដើម្បីកាត់បន្ថយពិន្ទុចំពោះអ្នកបើកបរយានយន្តខុសច្បាប់ទៅតាមស្ថាននៃបទល្មើសដូចជា៖ មិនពាក់ខ្សែក្រវាត់សុវត្ថិភាព បើកបរលើសល្បឿនកំណត់ បើកបរក្នុងស្ថានភាពស្រវឹង ផ្ទុកមនុស្សលើសកំណត់ ឬល្មើសភ្លើងសញ្ញាជាដើម។

យោងតាមច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកបានកំណត់ឱ្យគ្រប់ប័ណ្ណបើកបរត្រូវមានពិន្ទុសរុប១២ពិន្ទុ ហើយចំនួនពិន្ទុនេះ ត្រូវកាត់បន្ថយទៅតាមស្ថាននៃការប្រព្រឹត្តបទល្មើសចរាចរណ៍ចាប់ពី១ពិន្ទុដល់​៦ពិន្ទុ ហើយក្នុងករណីអស់ពិន្ទុ គឺបណ្ណបើកបរត្រូវទុកជាមោឃៈ បើអ្នកបើកបរចង់បានបណ្ណបើក​បរថ្មី ត្រូវរៀននិងប្រឡងយកប័ណ្ណបើកបរឡើងវិញក្នុងរយៈពេលយ៉ាងតិច៦ខែ គិតចាប់ ពីថ្ងៃដែលប័ណ្ណបើកបរត្រូវទុកជាមោឃៈ។

​យោងតាមសេចក្តីជូនដំណឹងរបស់គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកចុះនៅថ្ងៃទី០៩សីហាបានឱ្យដឹងថាការដកពិន្ទុប័ណ្ណបើកបរ និងការពិន័យអន្តរការណ៍​ចំពោះអំពើល្មើសច្បាប់​ស្ដី​ពីចរាចរណ៍ផ្លូវគោកត្រូវបានអនុវត្តដោយឧបករណ៍បច្ចេកទេស ដើម្បីកត់ត្រាព័ត៌មាន​រក្សាទុកក្នុង​ប្រព័ន្ធ។ ដូចនេះសូមអ្នកបើកបរយានយន្តគ្រប់រូបយក​តាមខ្លួននូវប័ណ្ណបើក​បរយានយន្ត​(ច្បាប់ដើម) ​ដើម្បីផ្តល់ជូនសមត្ថកិច្ចត្រួតពិនិត្យ និងអនុវត្តការដកពិន្ទុក្នុងករណីមាន​ការប្រព្រឹត្ត​ល្មើសច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក។

ចំពោះការបង់ប្រាក់ពិន័យអន្តរការណ៍ចំពោះអំពើល្មើសច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក (អាចបង់ប្រាក់​នៅតាមបញ្ហារទ្រូម៉ាន់នីឬភ្នាក់ងារទ្រូម៉ាន់នី ឬ តាមប្រព័ន្ធស្វ័យប្រវត្តិកម្មរបស់ក្រុមហ៊ុនទ្រូម៉ាន់នី (TrueMoney MobileApp) បន្ថែមលើការបង់ប្រាក់ដោយផ្ទាល់នៅស្នាក់​ការនគរបាលចរាចរណ៍​ផ្លូវគោក៕

អត្ថបទ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៨ ម៉ោង មុន

លោក នេត្រ ភក្ត្រា​ ជំរុញដល់អ្នកសារព័ត៌មាននៅខេត្តស្វាយរៀងទាំងអស់ ផ្សព្វផ្សាយដោយវិជ្ជាជីវៈ ដើម្បីសង្គមជាតិ

ព័ត៌មានជាតិ៩ ម៉ោង មុន

អ្នកនាំពាក្យក្រសួងព័ត៌មាន៖ ការផ្សាយព័ត៌មានត្រូវគោរពក្រមសីលធម៌ ដើម្បីជួយរក្សាសន្តិសុខនិងអភិវឌ្ឍសង្គម

ព័ត៌មានជាតិ៩ ម៉ោង មុន

បណ្ឌិត សុខ ទូច៖ ជាអ្នកបំផ្លាញព្រៃឈើខ្មែរ តែវៀតណាមចោទថាខ្មែរជីកព្រែកហ្វូណន ប៉ះពាល់បរិស្ថានធ្ងន់ធ្ងរ

កីឡា៩ ម៉ោង មុន

ទីបំផុត ព្រះ​ខ័នរាជស្វាយរៀង ប៉ះ ភ្នំពេញក្រោន វគ្គផ្តាច់ព្រ័ត្រពានសម្តេចតេជោ

ព័ត៌មានជាតិ១០ ម៉ោង មុន

ជនរងគ្រោះស្នាក់នៅមជ្ឈមណ្ឌលឱកាសខ្ញុំ ទទួលបានភាពសប្បាយរីករាយក្នុងពិធីសង្រ្កាន្តឆ្នាំថ្មី

Sokha Hotels

ព័ត៌មានពេញនិយម