ចរាចរណ៍
ជិះម៉ូតូបត់ឆ្លងផ្លូវមិនប្រយ័ត្ន ត្រូវម៉ូតូមួយគ្រឿងទៀតបុកស្លាប់ម្នាក់
មនុស្សចំណាស់ម្នាក់បានស្លាប់ និងពីរនាក់ទៀតរងរបួសស្រាលក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ ម៉ូតូ២គ្រឿងបុកគ្នាក្នុងទិសដៅខ្វែងដូចគ្នា ។
ហេតុការណ៍ខាងលើនេះបានកើតឡើងនៅវេលាម៉ោង១៣និង៣០នាទី ថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២២ នៅចំណុចមុខក្លោងទ្វារវត្តលាជលើផ្លូវជាតិលេខ៥ ចន្លោះគីឡូម៉ែត្រលេខ៥០និង៥១ ក្នុងភូមិលាជ ឃុំអូរឫស្សី ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង។
![](https://www.kampucheathmey.com/wp-content/uploads/2022/08/photo_2022-08-25_06-32-41.jpg)
លោក នន ស៊ីណាត អធិការនគរបាលស្រុកកំពង់ត្រឡាច នៅល្ងាចថ្ងៃទី២៤ ខែសីហា បានអោយដឹងថា គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងរវាងម៉ូតូម៉ាកC100 កូរ៉េ ពណ៌ក្រហម ពាក់ផ្លាកលេខ កំពង់ឆ្នាំង1F-4964 អ្នកបើកបរឈ្មោះ ផាត់ សុផល ភេទប្រុស អាយុ៥៤ឆ្នាំ (គេច់ខ្លួន) រស់នៅភូមិកាអត ឃុំពានី ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ដោយមានអ្នករួមដំណើរម្នាក់ឈ្មោះ អុល គង់ ភេទប្រុស អាយុ៦៤ឆ្នាំ (បានស្លាប់ពេលដឹកទៅសង្គ្រោះនីមន្ទីរពេទ្យ ) រស់នៅភូមិលាជ ឃុំអូឬស្សី ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង បើកបរតាមបណ្ដោយផ្លូវជាតិលេខ៥ ក្នុងពីទិសខាងជើងឆ្ពោះទៅទិសខាងត្បូង។ លុះមកដល់ចំណុចកើតហេតុបានបត់ឆ្វេង (ប្ដូរទិសផ្លូវមិនប្រុងប្រយ័ត្ន)ក៏បុកម៉ូតូម៉ាកហុងដាសេ 125 ពណ៌ខ្មៅ ពាក់ផ្លាកលេខកំពង់ឆ្នាំង1J-5382 អ្នកបើកបរឈ្មោះ យឹម រាមុល ភេទប្រុស អាយុ២៦ឆ្នាំ រស់នៅភូមិម៉ុងបារាំង សង្កាត់ប្អេរ ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង បើកបរតាមបណ្ដោយផ្លូវជាតិលេខ៥ ក្នុងទិសខាងត្បូងឆ្ពោះទៅខាង ជើងក្នុងដំណើរខ្វែងទិសគ្នា ។
![](https://www.kampucheathmey.com/wp-content/uploads/2022/08/photo_2022-08-25_06-32-45.jpg)
ករណីគ្រោះថ្នាក់នេះ បង្កឲ្យឈ្មោះ អុល គង់ ជាអ្នករួមដំណើរជិះពីក្រោយបានស្លាប់ក្នុងពេលដឹកបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យខេត្តស្រុកកំពង់ត្រឡាច ។ ចំណែកឈ្មោះ ផាត សុផល (រត់គេចខ្លួន) និងឈ្មោះ យឹម រ៉ាមុល ជាអ្នកបើកបរម៉ូតូបានរងរបួសស្រាល និងម៉ូតូ២គ្រឿងបានខូចខាតស្រាល ត្រូវបានសមត្ថកិច្ចអូសយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកកំពង់ត្រឡាច ដើម្បីកសាងសំណុំរឿងតាមនីតិវិធី។
ករណីនេះសមត្ថកិច្ចបានសន្និដ្ឋានថា បណ្ដាលមកពីកត្តាមនុស្ស គឺប្ដូរទិសផ្លូវបត់ឆ្វេងមិនប្រុងប្រយ័ត្ន៕
អត្ថបទ៖ ឈៀង ថារិទ្ធ
![](https://www.kampucheathmey.com/wp-content/uploads/2022/08/photo_2022-08-25_06-32-49.jpg)
![](https://www.kampucheathmey.com/wp-content/uploads/2022/08/photo_2022-08-25_06-33-03-1024x462.jpg)
![](https://www.kampucheathmey.com/wp-content/uploads/2022/08/photo_2022-08-25_06-33-07-1024x462.jpg)
![](https://www.kampucheathmey.com/wp-content/uploads/2022/08/photo_2022-08-25_06-33-14-1024x462.jpg)
![](https://kampucheathmey.com/wp-content/uploads/2020/12/1-01-2-01-1.png)
-
សន្តិសុខសង្គម១០ ម៉ោង ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៧ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៦ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?