ចរាចរណ៍
រថយន្តធុនធំបុកហ្វូងគោកំពុងឆ្លងផ្លូវងាប់ ៧ ក្បាល និងបាក់ជើង២ក្បាល
សត្វគោ៧ក្បាលបានងាប់ និង២ក្បាលបាក់ជើងក្រោយទាំង២ ដោយសាររថយន្តធុន១គ្រឿងបុក និងកិនពិលើ។ ហេតុការនេះបានកើតឡើងនៅវេលាម៉ោង៨និង១៥នាទីព្រឹក ថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២២ លើផ្លូវជាតិលេខ៥ ចំណុចមុខក្លោងទ្វារចូលវត្តធម្មវ័ន ក្នុងភូមិត្រពាំងអញ្ចាញ ឃុំក្រាំងដីមាស ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ។

សមត្ថកិច្ចនគរបាលចរាចរណ៍ស្រុករលាប្អៀរ នៅកន្លែងកើតហេតុបានឲ្យដឹងថា រថយន្តបង្កខាងលើនេះម៉ាក់ហ៊ីយ៉ាន់ដាយភ្លៅ៥ ពាក់ស្លាកលេខភ្នំពេញ 3C-0474 បើកបរក្នុងទិសដៅពីត្បូងទៅជើង ក្នុងល្បឿនលឿនមកដល់ចំណុចនេះក៏បានបុកចំហ្វូងគោដែលកំពុងឆ្លងកាត់ផ្លូវតែម្ដង បណ្ដាលឱ្យគោ៧ក្បាលបានងាប់នៅកន្លែងកើតហេតុ និង១ក្បាលទៀតរបួសធ្ងន់បាក់ជើងក្រោយទាំង២ ។

ក្រោយពេលកើតហេតុសមត្ថកិច្ចបានឃាត់ខ្លួនអ្នកបើកបររថយន្តបង្កគ្រោះថ្នាក់នេះយកមកកាន់អធិការដ្ឋាននគរបាលស្រុករលាយផ្អៀរដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធី។ ដោយឡែកនៅកន្លែងកើតហេតុសមត្ថកិច្ចបានសម្រួលចរាចរណ៍ និងធ្វើកំណត់ហេតុប្រគល់សត្វគោងាប់ជូនប្រជាពលរដ្ឋជាម្ចាស់គោវិញ និងណែនាំឲ្យម្ចាស់គោប្រមាណ៣ឬ៤នាក់ដាក់ពាក្យបណ្ដឹងតាមផ្លូវច្បាប់ ។

ប្រជាពលរដ្ឋនៅកន្លែងកើតហេតុបានបញ្ជាក់ថា មុនពេលកើតហេតុពួកគាត់បានកាន់ទង់ក្រហម គ្រវីជាសញ្ញាសុំឲ្យរថយន្តបើកបរលើផ្លូវជាតិបន្ថយល្បឿនឬឈប់សុំឲ្យគោឆ្លងកាត់ ។ ប៉ុន្តែក្នុងពេលនោះរថយន្តបង្កហេតុខាងលើមិនបានបង្អង់ល្បឿន ឬឈប់នោះទេ គឺបានបើកក្នុងល្បឿនលឿនវ៉ារថយន្តតូច១គ្រឿងនៅពីមុខ ហើយក៏បានបុកហ្វូងគោដែលកំពុងឆ្លងផ្លូវជាតិបណ្ដាលឲ្យមានគ្រោះថ្នាក់តែម្ដង គឺគោ៣ក្បាលបានងាប់នៅក្រោមកង់រថយន្តខាងមុខ និង៤ក្បាលទៀតបានងាប់នៅក្រោមរថយន្តផ្នែកខាងក្រោយ និង២ក្បាលទៀតរបួសបាក់ជើងក្រោយទាំង២ ។

ករណីខាងលើនេះប្រជាពលរដ្ឋសំណូមពរដល់មន្ទីរសាធារណៈការខេត្ត សុំមេត្តាដាក់ផ្លាកសញ្ញាគោឆ្លងកាត់ផ្លូវ ចំណុចនេះឡើងវិញផង ព្រោះថាពីមុននៅចំណុចខាងលើនេះមានផ្លាកសញ្ញាគោឆ្លងផ្លូវចំនួន២ផ្ទាំង ប៉ុន្តែថ្មីៗនេះត្រូវបានគេដក ចេញពេលជួសជុលផ្លូវជាតិ។ ការដាក់ផ្លាកសញ្ញានេះឡើងវិញដើម្បីជាដំណឹងដល់អ្នកបើកបរយន្តគ្រប់ប្រភេទ សុំឲ្យប្រុងប្រយ័ត្ននិងបន្ថយល្បឿន កន្លែងសត្វគោឆ្លងកាត់ ទើបអាចកាត់បន្ថយហានិភ័យនៃគ្រោះ ថ្នាក់ចរាចរណ៍នៅចំណុចនេះបាន៕
អត្ថបទ៖ ឈៀងថារិទ្ធ





-
ព័ត៌មានអន្ដរជាតិ១៨ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ១ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?