ចរាចរណ៍
មកដឹងច្បាប់ចរាចរណ៍ថ្មីរបស់ថៃ ពិតជាតឹងរ៉ឹង ហើយឈានដល់ជាប់ពន្ធនាគារ ទៀត
វិសោធនកម្មច្បាប់ចរាចរណ៍ផ្លូវគោកទី ១៣ របស់ប្រទេសថៃ ដែលចេញច្បាប់កាន់តែតឹងរ៉ឹង និងការផាកពិន័យខ្លាំងជាងមុន ដើម្បីធានាសុវត្ថិភាពចរាចរណ៍ បានចូលជាធរមាននៅថ្ងៃចន្ទទី០៥ខែកញ្ញានេះហើយ។

ក្រោមវិសោធនកម្មនេះ ប្រទេសថៃ នឹងដាក់ទោសថ្មីៗមានដូចជា៖
• ផាកពិន័យជាទឹកប្រាក់រហូតដល់ ៤០០០ បាត (៤៤៧ ២០០រៀល) សម្រាប់ការបើកបរហួសល្បឿនកំណត់ មិនគោរពភ្លើងសញ្ញាចរាចរណ៍ ឬមិនព្រមឈប់នៅកន្លែងមានគំនូស។
• ពិន័យជាប្រាក់រហូតដល់ ២០០០ បាត (២២៣ ៦០០រៀល) ចំពោះការបើកបរមិនពាក់មួកសុវត្ថិភាព ឬមិនពាក់ខ្សែក្រវាត់។
• ជាប់ពន្ធនាគាររហូតដល់ ១ឆ្នាំ និង/ឬពិន័យជាប្រាក់ពី ៥០០០ បាត (៥៥៩ ០០០រៀល) ទៅ ២០ ០០០ បាត (២ ២៣៦ ០០០រៀល) សម្រាប់ការបើកបរ មិនខ្វល់ពីសុវត្ថិភាពអ្នកដទៃ។
• ជាប់ពន្ធនាគាររហូតដល់ ១ឆ្នាំ និង/ឬពិន័យជាប្រាក់ពី ៥០០០ បាត (៥៥៩ ០០០រៀល) ទៅ ២០ ០០០ បាត (២ ២៣៦ ០០០រៀល) សម្រាប់ការបើកបរក្នុងស្ថានភាពស្រវឹង។
• ជាប់ពន្ធនាគាររហូតដល់ ២ឆ្នាំ និង/ឬពិន័យជាប្រាក់ពី ៥០ ០០០ បាត (៥ ៥៩០ ០០០រៀល) ដល់ ១០០ ០០០បាត (១១ ១៨០ ០០០រៀល) ចំពោះការបំពាន បើកបរទាំងស្រវឹងជាលើកទី២។

ច្បាប់នេះ ក៏គំរាមអ្នកបើកបរប្រណាំង កែយានជំនិះដោយខុសច្បាប់ ឬមានអាកប្បកិរិយាគួរឲ្យសង្ស័យផងដែរ ដោយអាចជាប់ពន្ធនាគាររហូតដល់ទៅ ៣ ខែ និង/ឬពិន័យជាប្រាក់ពី ៥០០០បាត (៥៥៩ ០០០រៀល) ទៅ ១០ ០០០ បាត (១ ១១៨ ០០០រៀល)។ ហាងដែលកែយានយន្តដោយខុសច្បាប់ ក៏ប្រឈមនឹងការពិន័យពីរភាគបីផងដែរ។
អ្នករៀបចំការប្រណាំង និងអ្នកផ្សាយពាណិជ្ជកម្ម អាចប្រឈមមុខនឹងការជាប់ពន្ធនាគាររយៈពេលប្រាំមួយខែ និង/ឬពិន័យជាប្រាក់ពី ១០ ០០០ បាត (១ ១១៨ ០០០រៀល) ទៅ ២០ ០០០ បាត (២ ២៣៦ ០០០រៀល)៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Nation
ចុចអាន៖ ត្រួតពិនិត្យលើរថយន្តធុនធំ ជាង ១០០ គ្រឿង មន្រី្តជំនាញរកឃើញថា ស្ទើរតែទាំងស្រុង ដឹកជញ្ជូនតាមច្បាប់កំណត់

-
សន្តិសុខសង្គម១១ ម៉ោង ago
«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់
-
សន្តិសុខសង្គម៣ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ចរាចរណ៍១៣ ម៉ោង ago
ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុករះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការខូចខាត
-
ជីវិតកម្សាន្ដ១២ ម៉ោង ago
G-Devith ប្តេជ្ញារកយុត្តិធម៌ឱ្យគ្រួសារ ក្រោយម្ចាស់ផេក «អាក្លូ» ផ្លែផ្កាគ្រួសារខ្លួនជារឿយៗ ពិសេសទាញកូនប្រុសទៅពាក់ព័ន្ធ
-
សន្តិសុខសង្គម១៣ ម៉ោង ago
អគ្គិភ័យឆេះកន្លែងផ្ញើម៉ូតូ ឡាន ខូចខាតម៉ូតូ និងរថយន្ត៨គ្រឿង