Connect with us

ចរាចរណ៍

រថយន្តដឹកទំនិញបុករថយន្ដ ២ គ្រឿង នៅផ្លូវជាតិលេខ ៤

បានផុស

នៅ

រថយន្តឃ្លប់ដឹកទំនិញមួយគ្រឿងបេីកលឿនមិនប្រយ័ត្នជ្រុលបុករថយន្តប៉ាចេរ៉ូរុញផ្ទុបរថយន្តព្រូសមួយគ្រឿងទៀតរងការខូចខាត។

ហេតុការណ៍នេះបានកេីតឡេីងកាលពីវលាម៉ោង១និង៣០នាទីរសៀលថ្ងៃ១៣ ខែកញ្ញា ឆ្នាំ២០២២ ស្ថិតតាមបណ្តោយជាតិលេខ៤ ត្រង់ចំណុចមុខវត្តជម្ពូវ័ន ភូមិជម្ពូវ័ន១ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឱ្យដឹងថា នៅមុនពេលកើតហេតុគេបានឃើញរថយន្តម៉ាកតូយ៉ូតាព្រូស ពណ៍ស ពាក់ស្លាកលេខភ្នំពេញ2AH-4314 ធ្វើដំណើរតាមបណ្តោយផ្លូវជាតិលេខ៤ក្នុងទិសដៅពីលិចទៅកើត ខណៈពេលមកដល់ចំណុចកើតហេតុខាងលើមានក្រុមក្មេងៗសិស្សសាលាឆ្លងផ្លូវ ភ្លាមៗនោះអ្នកបើកបររថយន្តតូយ៉ូតាព្រូសបានជាន់ហ្រ្វាំងឈប់ដើម្បីអោយក្រុមក្មេងៗសិស្សសាលាឆ្លងផ្លូវស្របពេលនោះមានរថយន្តម៉ាក ប៉ាចេរ៉ូ មួយគ្រឿងពណ៌ទឹកប្រាក់លាយទឹកប៊ិចពាក់ស្លាកលេខភ្នំពេញ2G-2714 ធ្វើដំណើរតាមក្រោយក៏បានជាន់ហ្វ្រាំងបន្ថយល្បឿងដែរ ភ្លាមនោះស្រាប់តែមានរថយន្តឃ្លប់មួយគ្រឿងទៀតម៉ាកហ៊ីយ៉ាន់ដាយពណ៌ស ពាក់ស្លាកលេខភ្នំពេញ3F-2389 ធ្វើដំណើរ​ស្របគ្នាជាន់ហ្វ្រាំងមិនទាន់ក៏បានជ្រុលទៅបុកគូទរថយន្តម៉ាកប៉ាចេរ៉ូពីក្រោយរុញផ្ទប់រថយន្តម៉ាកតូយ៉ូតាព្រូសបណ្តាល​ឱ្យរងការខូចខាតរថយន្តទាំង៣គ្រឿង តែសំណាងល្អមិនបណ្តាលឱ្យមនុស្សណាម្នាក់រងរបួសនោះឡើយ។

ក្រោយកើតហេតុគេបានឃើញមានសមត្ថកិច្ចជំនាញមូលដ្ឋានចុះធ្វើការវាស់វែងយករថយន្តទាំង៣គ្រឿងដាក់អែបខាងអោយដំណាងភាគីទាំងសងខាងធ្វើការសម្របសម្រួលគ្នា៕

អត្ថបទ៖ សុខា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

ត្រាំ ទារឲ្យអ៊ុយក្រែន សងប្រាក់ ៥០០ពាន់លានដុល្លារ មកវិញ

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

ស្លាប់៤នាក់ និងបាត់ខ្លួន៣នាក់​ក្នុង​ហេតុការណ៍​ក្រឡាប់ទូក​ដោយសារខ្យល់​​​ខ្លាំង​និងរលក​ធំ​ៗ​​នៅ​​ឥណ្ឌូណេស៊ី

សន្តិសុខសង្គម៤ ម៉ោង មុន

Breaking News៖ អគ្គិភ័យកំពុងឆេះ​ស្ថានីយ​ប្រេង​ឥន្ធនៈ​ នៅខេត្តព្រះសីហនុ(មានវីដេអូ)

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

ហ្សេលេនស្គី៖ អ៊ុយក្រែន​ត្រៀម​ខ្លួនប្រគល់​ទឹក​ដី​ដូរ​យក​សន្តិភាពហើយ

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

ត្រឹម​២០ថ្ងៃ​សោះ លោកត្រាំ​ចេញ​បទ​បញ្ជាប្រតិបត្តិ​​​លើស​ប្រធានា​ធិបតី​មុន​ៗ​ «ហៅ​មិនឮ»​​

Sokha Hotels

ព័ត៌មានពេញនិយម