ចរាចរណ៍
រថយន្តដឹកអ្នកទៅធ្វើចត្តាឡីស័កកូវីដ ក្រឡាប់តាមផ្លូវ ស្លាប់មនុស្ស ២៧នាក់នៅ ចិន
រថយន្តដឹកអ្នកសង្ស័យឆ្លងកូវីដ ទៅមណ្ឌលធ្វើចត្តាឡីស័កក្នុងប្រទេសចិន បានក្រឡាប់ សម្លាប់មនុស្សចំនួន ២៧ នាក់។

រថយន្តបានក្រឡាប់នៅលើផ្លូវមួយក្នុងខេត្ត Guizhou ភាគនិរតី។ មនុស្ស២០នាក់ផ្សេងទៀតបានរងរបួសក្នុងហេតុការណ៍នេះ។
ឧបទ្ទវហេតុនេះ បានបង្កឲ្យមានការខឹងសម្បាយ៉ាងខ្លាំងពីសំណាក់អ្នកលេងបណ្តាញសង្គម ដែលបានរិះគន់គោលនយោបាយ “សូន្យកូវីដ” របស់ទីក្រុង ប៉េកាំង។

គោលនយោបាយដ៏តឹងរ៉ឹងនេះ ពាក់ព័ន្ធនឹងការតាមដាន និងការធ្វើតេស្តទ្រង់ទ្រាយធំ។ អ្នកដែលធ្វើតេស្តវិជ្ជមាន និងអ្នកមានទំនាក់ទំនងជិតស្និទ្ធជាមួយអ្នកជំងឺ ត្រូវដាក់ឲ្យនៅដាច់ដោយឡែកក្នុងផ្ទះ ឬនៅក្នុងមណ្ឌលធ្វើចត្តាឡីស័ក។ ហើយទោះបីជាករណីមួយចំនួនតូចក៏ដោយ វាអាចជំរុញឲ្យមានការបិទខ្ទប់ទូទាំងទីក្រុង។
មិនមានការបញ្ជាក់ពីមូលហេតុនៃគ្រោះថ្នាក់ដែលបានកើតឡើងកាលពីថ្ងៃអាទិត្យ នេះទេ។

យោងតាមបទប្បញ្ញត្តិរបស់ប្រទេសចិន រថយន្តក្រុងដឹកអ្នកដំណើរ មិនត្រូវបានអនុញ្ញាតឲ្យបើកបរលើផ្លូវហាយវេឡើយ ចន្លោះម៉ោង ២ ដល់ម៉ោង ៥ ព្រឹក។
យ៉ាងណាក្តី ឧបទ្ទវហេតុនេះបានកើតឡើងនៅម៉ោង ០២:៤០ រំលងអធ្រាត្រថ្ងៃអាទិត្យ ឈានចូលថ្ងៃចន្ទ ដែលបង្ហាញថា រថយន្តក្រុងបានបំពានច្បាប់៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ BBC
ចុចអាន៖ ទីក្រុង Tianjin របស់ចិន ផ្អាកអាជីវកម្មមួយចំនួន ដើម្បីទប់ស្កាត់ការផ្ទុះ កូវីដ ថ្មី

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម១ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ