ចរាចរណ៍
សមត្ថកិច្ចរកសពឃើញ៣នាក់ ក្នុងករណីធ្លាក់រថយន្ដចូលជ្រោះទំនប់វារីអគ្គិសនីកំចាយ
បុរសបីនាក់បានបាត់ខ្លួន ក្នុងនោះមានជនជាតិចិនពីរនាក់ ក្រោយពេលជិះរថយន្តតួរីសពណ៌សមួយគ្រឿង បើកធ្លាក់ជ្រោះនៅចំណុចក្រោមទំនប់វារីអគ្គិសនីកំចាយ ចម្ងាយ ១៥០ ម៉ែត្រ ស្ថិតក្នុងភូមិស្នំប្រាំពីរ ឃុំម៉ាក់ប្រាង្គច្រកទឹកឈូ ខេត្តកំពត។
បើយោងតាមការឲ្យដឹងពីសមត្ថកិច្ច បានបញ្ជាក់ឲ្យដឹងថា ក្នុងហេតុការណ៍គ្រោះថ្នាក់នេះ បានកើតឡើងកាលពីយប់ថ្ងៃទី ២៨ ខែកញ្ញា ឆ្នាំ ២០២២ វេលាម៉ោង ២២ និង ០០ នាទី ដោយរថយន្តលិចបាត់នៅក្នុងទឹក ខណៈពេលនោះទឹកក្នុងទំនប់វារីអគ្គិសនីកំពុងមានការកើនឡើងខ្លាំង។

ក្រោយទទួលបានព័ត៌មានរហូតមកដល់ម៉ោង ១២ ថ្ងៃត្រង់ នៅថ្ងៃទី ២៩ ខែកញ្ញា ឆ្នាំ ២០២២ ទើបប្រទះឃើញរថយន្តនោះនៅខាងក្រោមកន្លែងកើតហេតុចម្ងាយប្រហែល ៥០០ ម៉ែត្រ ចំណែកឯមនុស្សវិញបានបាត់ខ្លួន។
សមត្ថកិច្ចក៏បានបញ្ជាក់បន្ថែមឲ្យដឹងថា រថយន្តដែលបានជួបគ្រោះថ្នាក់នេះ ម៉ាកតួរីស ពណ៌ស ពាក់ផ្លាកលេខភ្នំពេញ ១AH ៨៤៣៧ បើកបរដោយឈ្មោះ សាយ ភត្ត្រា ភេទប្រុស អាយុ ២៣ ឆ្នាំ រស់នៅភូមិស្នំប្រាំពីរ ឃុំម៉ាក់ប្រាង្គ ស្រុកទឹកឈូ ខេត្តកំពត ដោយអ្នករួមដំណើរជាជនជាតិចិនពីរនាក់មានឈ្មោះ Li Zhen ភេទប្រុស ឆ្នាំកំណើតថ្ងៃទី ១២ ខែកញ្ញា ឆ្នាំ ១៩៩៩ ជាជនជាតិចិន កាន់លិខិតឆ្លងដែន EJ១៨៨៦៤៤៦ និងឈ្មោះ Xiong Erpi ភេទប្រុស ឆ្នាំកំណើតថ្ងៃទី ២១ ខែវិច្ឆិកា ឆ្នាំ ១៩៨៨ ជាជនជាតិចិន កាន់លិខិតឆ្លងដែន EJ២៧៤៩៤១ អ្នកទាំងបី បានបាត់ខ្លួនរកមិនទាន់ឃើញនោះទេ។

ក្នុងហេតុការណ៍ដែលមានកាបាត់ខ្លួនបីនាក់នេះកំពុងស្ថិតនៅក្រោមប្រតិបត្តិការរុករក ករណីនេះបានដឹកនាំកម្លាំងសមត្ថកិច្ចដោយលោក អ៊ុម ច័ន្ចសោធន អភិបាលស្រុកទឹកឈូ ហើយលោកអភិបាលស្រុកក៏បានបញ្ជាក់ឲ្យដឹងថា នៅក្នុងហេតុការណ៍នេះរហូតមកដល់ព្រឹកថ្ងៃទី ៣០ ខែកញ្ញា ឆ្នាំ ២០២២ នេះ កម្លាំងសមត្ថកិច្ចជំនាញ និងអាជ្ញាធរស្រុកទឹកឈូ ត្រូវបានប្រតិបត្តិការស្វែងរកបុរសទាំងបីនាក់ដែលបានបើករថយន្តធ្លាក់ជ្រោះចំណុចខាងក្រោមទំនប់វារីអគ្គិសនីកំចាយ ដែលបាត់ខ្លួននោះត្រូវបានរកឃើញនៅព្រឹកមិញនេះហើយ៕
អត្ថបទ ៖ សឹង រ៉ាត់







-
ព័ត៌មានជាតិ៥ ថ្ងៃ ago
លោក ជួន កក្កដា៖ ចាស់បុរាណដែលយករឿងសិរីបីប្រការ មកជាឧទាហរណ៍ពេលចូលឆ្នាំខ្មែរ គឺជាអ្នកប្រាជ្ញ មានគំនិតខ្ពស់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
នគរបាលខណ្ឌសែនសុខ ហៅយុជនក្រុមសម្រួលចរាចរណ៍ មកណែនាំ និងដកហូតឯកសណ្ឋាន
-
សន្តិសុខសង្គម២ ថ្ងៃ ago
មនុស្ស៩នាក់ស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍នាថ្ងៃទី២នៃពិធីបុណ្យចូលឆ្នាំថ្មី
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ផុងដីរលំបាក់ដងសន្ទូចប្រវែងជាង៥០ម៉ែត្រ សង្កត់លើសំយាបផ្ទះពលរដ្ឋ៤ខ្នង និងសង្កត់ម៉ូតូមួយគ្រឿង
-
សន្តិសុខសង្គម៤ ថ្ងៃ ago
យប់ថ្ងៃទទួលទេវតាឆ្នាំថ្មី អគ្គិភ័យឆេះផ្ទះពលរដ្ឋ១៦ខ្នងនៅខណ្ឌឬស្សីកែវ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ឧទ្ធម្ភាគចក្រ ដឹកទេសចរ ធ្លាក់ចូលទន្លេនៅញ៉ូវយក ស្លាប់មនុស្ស៦នាក់
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ខេត្ត Phuket របស់ថៃរងការវាយប្រហារដោយទឹកជំនន់ភ្លាមៗ ក្រោយមានភ្លៀងធ្លាក់ខ្លាំង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
មិនធម្មតាទេលើកនេះ វៀតណាមស្វាគមន៍មេដឹកនាំចិន ដោយបាញ់កាំភ្លើងធំ២១ដើម