ចរាចរណ៍
សង្ស័យតៃកុងងងុយដេក រថយន្តកុងតឺន័រមួយគ្រឿងបេីកឡេីងខឿនពុះចែកទ្រូងផ្លូវ
រថយន្តធន់ធំប្រភេទសណ្តោងទូកុងតឺន័រមួយគ្រឿងសង្ស័យតៃកុងងងុយដេករេចង្កូតឡេីងខឿនពុះចែកទ្រូងផ្លូវបន្តបុកបង្គោលស្លាកស្រាបៀរបណ្តាលឱ្យរងការខូចខាត។
ហេតុការណ៍នេះបានកេីតឡេីងកាលពីវេលាម៉ោង៤ទាបភ្លឺ ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២ នៅចំណុចមុខផ្សារការណាស៊ីធី តាមបណ្តោយមហាវិថីចោមចៅ ស្ថិតក្នុងសង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

តាមប្រភពព័ត៌មានបានឱ្យដឹងថា មុនពេលកេីតហេតុគេបានឃេីញរថយន្តធន់ធំប្រភេទកុងតឺន័រសណ្តោងទូ ក្បាលពណ៌ខៀវ ពាក់ស្លាកលេខភ្នំពេញ3D 2711 ធ្វេីដំណេីរតាមបណ្ដោយមហាវិថីចោមចៅ ក្នុងទិសដៅពីកេីតទៅលេច ខណៈមកដល់ចំណុចកេីតហេតុក៏រេចង្កូតទៅឡេីងខឿនពុះចែកទ្រូងផ្លូវបុកបង្គោលស្លាកសញ្ញាស្រាបៀរមួយដេីមរងការខូចខាត តែមិនមានមនុស្សរងរបួសនោះទេ។

ក្រោយកេីតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ចំណុចកេីតហេតុ ទំនាក់ទំនងទៅសមត្ថកិច្ចចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ មកយករថយន្តបង្កទៅរក្សាទុករង់ចាំដោះស្រាយពេលក្រោយ៕
អត្ថបទ៖ សុខា




-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
សន្តិសុខសង្គម១១ ម៉ោង ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ