ចរាចរណ៍
ស្លាប់មន្ត្រីនគរបាលម្នាក់ និងរងរបួសធ្ងន់ម្នាក់ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍កាលពីយប់មិញ
មន្ត្រីប៉ូលីសម្នាក់បានស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ចំណែកម្នាក់ទៀតរងរបួសធ្ងន់ ខណៈជិះម៉ូតូឌុបគ្នាត្រូវរថយន្តបេីកបុកពេញទំហឹងរួចបេីកគេចខ្លួនបាត់។
ករណីនេះបានកើតឡើងកាលពីវេលាម៉ោង៣និង១០នាទីទាបភ្លឺ ថ្ងៃទី៧ ខែតុលា ឆ្នាំ២០២២ ត្រង់ចំណុចស្តុបផ្សារដេប៉ូ តាមបណ្តោយផ្លូវ២១៥ កែងផ្លូវ១៨២ (វិថី ឧកញ៉ាទេពផន) ក្នុងសង្កាត់ផ្សារដេប៉ូទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះដែលស្លាប់មានឈ្មោះ ជួន ច័ន្ទសុផារ៉ា ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរមន្រ្តី នគរបាលជាតិ ឋានន្តរស័ក្តិ ព្រិន្ទបាលទោ។ មានស្រុកកំណើតនៅភូមិក្រាំងបន្ទាយ ឃុំបន្ទាយមាសខាងលិច ស្រុកបន្ទាយមាស ខេត្តកំពត។ រីឯជនរងរបួសរបួសធ្ងន់មានឈ្មោះ ម៉ុក ចិន្តា ភេទប្រុស អាយុ៣៥ឆ្នាំ មុខរបរជាងកាត់សក់រស់នៅភូមិកម្មករ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ អ្នកទាំងពីជិះម៉ូតូម៉ាកស្គុបពី ពណ៌ស ពាក់ស្លាកលេខភ្នំពេញ1BN.0345. ។ ចំណែកឯរថយន្តបង្កម៉ាក ម៊ែកសឺដេស ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ2BF.8898 បើកបរដោយបុរសម្នាក់ មិនទាន់ស្គាល់អត្តសញ្ញាណបានបើករត់បាត់។

តាមសាក្សីដែលឃើញហេតុការណ៍បានប្រាប់ឲ្យដឹងថា មុនពេលកេីតហេតុគេឃើញម៉ូតូស្គុបពីជិះគ្នាពីរនាក់តាមបណ្ដោយផ្លូវ១៨២ ទិសដៅពីកើតទៅលិច ខណៈមកដល់ចំណុចកើតហេតុ ក៏ស្រាប់តែមានរថយន្តស៊េរីទំនើបម៉ាក ម៊ែកសឺដេសបើកតាមបណ្ដោយផ្លូវ២១៥ ទិសដៅពីជើងមកត្បូងយ៉ាងលឿនបានមកបុកពេញទំហឹងចំហៀងខាងស្ដាំកង់ខាងក្រោយបណ្ដាលឲ្យដាច់កង់ និងម៉ាស៊ីនចេញពីគ្នា និងរងរបួសធ្ងន់ម្នាក់ ស្លាប់ម្នាក់នៅកន្លែងកើតហេតុ ភ្លាមៗរថយន្តបន្ថែមល្បឿនបើករត់ ខណៈនោះក៏មានសាច់ញាតិខាងជនរងគ្រោះដេញតាមថតបានស្លាកលេខរថយន្តយកមកឲ្យសមត្ថកិច្ចដើម្បីជួយស្រាវជ្រាវតាមរករថយន្តបង្កយកមកដោះស្រាយតាមច្បាប់ ។

ក្រោយពីកើតហេតុ សមត្ថកិច្ចមូលដ្ឋានសហការជាមួយជំនាញចរាចរណ៍ចុះមកធ្វើការវាសវែងយកម៉ូតូទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រង់ចាំធ្វើការស្រាវជ្រាវតាមចាប់រថយន្តបង្កយកមកផ្ដន្ទាទោសនៅពេលក្រោយ ។ ចំណែកសពជនរងគ្រោះ ត្រូវបានសមត្ថកិច្ចធ្វើកំណត់ហេតុរួចប្រគល់ឲ្យសាច់ញាតិដឹកទៅស្រុកកំណើតធ្វើបុណ្យតាមប្រពៃណី៕
អត្ថបទ៖ សុខា



-
សន្តិសុខសង្គម៦ ថ្ងៃ ago
មនុស្ស៩នាក់ស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍នាថ្ងៃទី២នៃពិធីបុណ្យចូលឆ្នាំថ្មី
-
សន្តិសុខសង្គម១ សប្តាហ៍ ago
យប់ថ្ងៃទទួលទេវតាឆ្នាំថ្មី អគ្គិភ័យឆេះផ្ទះពលរដ្ឋ១៦ខ្នងនៅខណ្ឌឬស្សីកែវ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ខេត្ត Phuket របស់ថៃរងការវាយប្រហារដោយទឹកជំនន់ភ្លាមៗ ក្រោយមានភ្លៀងធ្លាក់ខ្លាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
មិនធម្មតាទេលើកនេះ វៀតណាមស្វាគមន៍មេដឹកនាំចិន ដោយបាញ់កាំភ្លើងធំ២១ដើម
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រុស្ស៊ី បង្ហាញឈ្មោះ៤ប្រទេស ដែលនឹងភ្លក់គ្រាប់របស់ខ្លួនមុនគេ ពេលផ្ទុះសង្គ្រាមធំ
-
សុខភាព៧ ម៉ោង ago
ដំណឹងល្អ! កម្ពុជានឹងដាក់ឱ្យប្រើប្រាស់ថ្នាំព្រឹបប្រភេទចាក់បង្ការ មុនពេលប្រឈមនឹងការឆ្លងមេរោគអេដស៍ នៅខែឧសភា ខាងមុខ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ខ្យល់កន្ត្រាក់ និងរន្ទះបាញ់ កើតឡើងលើស្រុកចំនួនពីរក្នុងខេត្តបាត់ដំបង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ខ្លះៗអំពីរថយន្តដែលលោក ស៊ី ជីនពីង យកពីចិនមកជិះនៅកម្ពុជា