Connect with us

ចរាចរណ៍

ត្រាក់ទ័របើកកិនអ្នកគ្រូពេទ្យមួយរូបបណ្តាលឱ្យបាត់បង់ជីវិត

បានផុស

នៅ

ភ្នំពេញ៖ អ្នកគ្រូពេទ្យបម្រើការនៅមន្ទីរពេទ្យបង្អែកស្រុកស្អាង មានទីលំនៅទល់មុខក្លោងទ្វារវត្តឈូងលាប ស្ថិតក្នុងភូមិព្រែកថី ឃុំរកាខ្ពស់ស្រុកស្អាង ខេត្តកណ្តាល បានជួបគ្រោះថ្នាក់ចរាចរណ៍រហូតដល់បាត់បង់ជីវិត នៅព្រឹកថ្ងៃទី ១០ ខែ តុលា ឆ្នាំ ២០២២ តាមបណ្តោយផ្លូវជាតិលេខ២ក្នុងសង្កាត់ចាក់អង្រែក្រោម​ខណ្ឌមាន​ជ័យរាជធានីភ្នំពេញ ជិតរង្វង់មូលព្រះនរាយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាមប្រភពពីលោក ជា សុខៃ ចៅសង្កាត់ចាក់អង្រែក្រោម បានឲ្យដឹងថា នៅមុនពេលកើតហេតុ ជនរងគ្រោះឈ្មោះ ខុន សុផារី បម្រើការងារនៅមន្ទីរពេទ្យបង្អែកស្រុកស្អាង បានបើកបរម៉ូតូម៉ាក Zoomer X ពណ៌ស្លាទុំពាក់ស្លាកលេខ ១ AG ៣១ ៨៧ ដោយធ្វើដំណើរតាមបណ្តោយផ្លូវជាតិលេខ២ ក្នុងទិសដៅពីរង្វង់មូលព្រះនរាយឆ្ពោះទៅក្បាលថ្នល់។ លុះបើកបរផុតរង្វង់មូលក៏ស្រាប់តែត្រូវគ្រឿងចក្រជួសជុលថ្នល់បើកកិនបណ្តាលឲ្យស្លាប់ភ្លាមៗនៅនឹងកន្លែង។ក្រោយកើតហេតុ អ្នកបើកបរត្រាក់ទ័រ បានគេចខ្លួនបាត់ ដោយបន្សល់ទុកគ្រឿងចក្រ នៅជិតផ្សារក្រមួន ចាក់អង្រែ។សមត្ថកិច្ចកំពុងស្រាវជ្រាវរកអ្នកបើកត្រាក់ទ័រ ដើម្បីយកមកសាកសួរ និងរៀបចំសំណុំអនុវត្តតាមនីតិវិធីច្បាប់៕

អត្ថបទ៖ នរា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម