ចរាចរណ៍
រថយន្តវេអងរបស់ក្រុមហ៊ុនមួយ របូតកង់មុខ បុករថយន្តតាកូម៉ា ខ្ទេចផ្នែកខាងមុខយ៉ាងដំណំ
រថយន្តដឹកចេករបស់វៀតណាមមួយគ្រឿង របូតកង់ខាងមុខបុករថយន្តតាកូម៉ា បណ្ដាលឲ្យខ្ទេចផ្នែកខាងមុខយ៉ាងដំណំ ប៉ុន្តែមិនមាននរណាម្នាក់គ្រោះថ្នាក់ឡើយ។

ករណីគ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ១៥ និង ៣០ នាទី ថ្ងៃទី ១០ ខែតុលា ឆ្នាំ ២០២២ តាមបណ្ដោយផ្លូវជាតិលេខ ៧៨ ត្រង់ចំណុចមុខផ្ទះលោក អ៊ឹម ធឿន អាជីវករទិញកសិផលកសិកម្ម ស្ថិតក្នុងភូមិមួយ ឃុំឡាមិញ ស្រុកបរកែវ ខេត្តរតនគិរី។

យោងតាមរបាយការណ៍របស់អធិការនគរបាលស្រុកបរកែវ បានឲ្យដឹងថា រថយន្តបង្ករបស់ក្រុមហ៊ុនហ៊ងអញ់យ៉ាឡាយ(ចម្ការចេកលំផាត់) ពាក់ស្លាកលេខ 92C-14728បើកបរដោយឈ្មោះ TRAN NGUYEN CANH TOAN KHOA ភេទប្រុស អាយុ ៤០ ឆ្នាំ ជនជាតិវៀតណាម។ មុខរបរ ជាអ្នកបើកបរឲ្យក្រុមហ៊ុនហ៊ងអញ់យ៉ាឡាយ(ចម្ការចេកលំផាត់) មានទីលំនៅខេត្តយ៉ាឡាយ នៃប្រទេសវៀតណាម។
បើតាមរបាយការណ៍ដដែលបានបន្តថា ខណៈកំពុងបើកបរក្នុងទិសដៅពីលិចទៅកើត ស្រាប់តែដាច់កង់មុខ រមៀលកង់ទៅបុកនឹងរថយន្តម៉ាក តាកូម៉ា ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 2AN-6756 ដែលចតទុកនៅចិញ្ចើមផ្លូវជាតិ បណ្ដាលឲ្យខ្ទេចផ្នែកខាងមុខ នៃកាប៊ីន ប៉ុន្តែមិនមាននរណាម្នាក់រងគ្រោះថ្នាក់ឡើយ។

របាយការណ៍ បានបញ្ជាក់ថា មូលហេតុមកពីរថយន្តវេអង បើកបរក្នុងល្បឿនលឿនខ្វះការប្រុងប្រយ័ត្ន និងខ្វះការត្រួតពិនិត្យលក្ខណៈបច្ចេកទេសរថយន្ត(បែកពីដាង) បណ្ដាលឲ្យដាច់ចុងកង់ នៃរថយន្តខាងមុខ។
បច្ចុប្បន្ន រថយន្តបង្កវេអងរបស់វៀតណាម បានទុកនៅកន្លែងកើតហេតុ ដោយសារសណ្ដោងរ៉ឺម៉កវែង ពិបាកនឹងយកទៅ។ ចំពោះរថយន្តតាកូម៉ា សមត្ថកិច្ច បានយកទៅរក្សាទុកបណ្ដោះអាសន្ននៅអធិការស្រុកបរកែវ ដើម្បីរង់ចាំធ្វើការដោះស្រាយគ្នាពេលក្រោយ។
សំណាងមួយក្នុងមួយពាន់គ្រោះថ្នាក់ បើចំបងប្អូនប្រជាពលរដ្ឋដែលជិះម៉ូតូតាមដងផ្លូវនោះវិញ ច្បាស់ជាបុកស្លាប់ជាក់ជាមិនខានឡើយ។
ប្រជាពលរដ្ឋរស់នៅតាមដងផ្លូវជាតិលេខ ៧៨ បានលើកឡើងថា រថយន្តវេអងរបស់ជនជាតិវៀតណាមដឹកចេកចេញពីក្រុមហ៊ុនហ័ងអញ់យ៉ាឡាយ នៅស្រុកលំផាត់ និងស្រុកក្រមុំ ដែលធ្វើដំណើរចេញពីក្រុមហ៊ុនឆ្ពោះទៅប្រទេសវៀតណាម តាមច្រកអន្តរជាតិអូរយ៉ាដាវ បើកក្នុងល្បឿនលឿន មិនគោរពច្បាប់បើកបរក្នុងប្រទេសកម្ពុជាឡើយ។
បន្ថែមពីនោះ ធ្វើឲ្យបងប្អូនប្រជាពលរដ្ឋខ្មែរមានការព្រួយបារម្ភ និងខ្លាចជួបនូវហេតុការណ៍ជាយថាហេតុផ្សេងៗ។ កន្លងមក រថយន្តវេអងដឹកចេកនេះ បានបុករង្វង់មូលយាយទូលចេកខ្ទេចខ្ទីម្ដងរួចមកហើយ។ ប៉ុន្តែលើកនេះ រថយន្តវេអងដឹកចេករបស់វៀតណាម បានរបូតកង់ផ្នែកខាងមុខ រមៀលបុកនឹងរថយន្តតាកូម៉ា បណ្ដាលឲ្យខ្ទេចខ្ទីយ៉ាងដំណំផងដែរ៕
អត្ថបទ ៖ វុទ្ធឦសាន

-
សន្តិសុខសង្គម១១ ម៉ោង ago
«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់
-
សន្តិសុខសង្គម៣ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ចរាចរណ៍១៣ ម៉ោង ago
ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុករះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការខូចខាត
-
ជីវិតកម្សាន្ដ១៣ ម៉ោង ago
G-Devith ប្តេជ្ញារកយុត្តិធម៌ឱ្យគ្រួសារ ក្រោយម្ចាស់ផេក «អាក្លូ» ផ្លែផ្កាគ្រួសារខ្លួនជារឿយៗ ពិសេសទាញកូនប្រុសទៅពាក់ព័ន្ធ
-
សន្តិសុខសង្គម១៣ ម៉ោង ago
អគ្គិភ័យឆេះកន្លែងផ្ញើម៉ូតូ ឡាន ខូចខាតម៉ូតូ និងរថយន្ត៨គ្រឿង