ចរាចរណ៍
នគរបាលស្រុកភ្នំស្រួច ប្រកាសរកសាច់ញាតិសពជនរងគ្រោះម្នាក់ដែលជួបគ្រោះថ្នាក់ចរាចរណ៍នៅផ្លូវជាតិលេខ៤
អធិការនគរបាលស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ បានប្រកាសស្វែងរកសាច់ញាតិសពជនរងគ្រោះម្នាក់មិនស្គាល់អត្តសញ្ញាណបានស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តសណ្តោងរ៉ឺមកបុកម៉ូតូកិនបែកសាកសពខ្ទេច ។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់នេះកើតឡើងនៅព្រលប់ថ្ងៃទី១២ ខែតុលា ឆ្នាំ២០២២ ស្ថិតលើផ្លូវលេខជាតិលេខ៤ ចន្លោះគីឡូម៉ែត្រលេខ (៨៩-៩០) ក្នុងភូមិទី៤ ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ។

នគរបាលស្រុកភ្នំស្រួច បានប្រាប់ឲ្យដឹងថា រថយន្តមួយគ្រឿង ម៉ាកហ៉ីយ៉ាន់ដាយ ពណ៌ស ពាក់ស្លាកលេខ ព្រះសីហនុ 3A-6018 សណ្តោងសឺម៉ីរ៉ឺម៉ក់ ពាក់ស្លាកលេខភ្នំពេញ 4B-0063 អ្នកបើកបរមិនស្គាល់អត្តសញ្ញាណបានចុះរត់គេចខ្លួនបាត់ បើកបរពីទិសខាងកើតទៅទិសខាងលិចដល់ចំណុចខាងលើ បានបុកម៉ូតូ០១គ្រឿងទៀត ម៉ាកស៉ីរ៉ុស ពាក់ស្លាកលេខភ្នំពេញ1FF-4357 អ្នកបើកបរមិនស្គាល់អត្តសញ្ញាណដែលកំពុងបើកបរបញ្រ្ចាសទិសគ្នាបណ្តាលឲ្យស្លាប់ភ្លាមៗ។

លោកវរសេនីទោ ពៅ នឿន អធិការរងនគរបាលស្រុកភ្នំស្រួច ទទួលផែនចរាចរណ៍បានឲ្យដឹងថា សពជនរងគ្រោះត្រូវរថយន្តកិនបែកក្បាល សក់រួចអង្គារដី ពុកមាត់រៀងក្រាស កម្ពស់ប្រហែល ១,៦៣ម៉ែត្រ សម្បុរ សណ្ដែកបាយ,ពាក់អាវកីឡាយឺតដៃខ្លី ពណ៍ខៀវ ស្លៀកខោ គគីជើងវែង ហោប៉ៅ៦ ពាក់ស្បែកជើង ផ្ទាត់ជំពាមពណ៍ស រូបតុក្តា ។

លោកវរសេនីយ៍ទោ ពៅ នឿន បានអំពាវដល់បងប្អូនប្រជាពលរដ្ឋ ដែលបាត់សមាជិគ្រួសារសូមអញ្ជើញទំនាក់ទំនងមកកាន់អធិការដ្ឋាននគរបាលស្រុកភ្នំស្រួច ដើម្បីសាកសួរព័ត៌មានបន្ថែម ឬតាមរយៈលេខទូរស័ព្ទលេខ015231331 ។
បច្ចុប្បន្ន ចំពោះវត្ថុតាងរថយន្ត និងម៉ូតូ យកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកភ្នំស្រួច ដើម្បីស្រាវជ្រាវរកអត្តសញ្ញាណ និងកសាងសំណុំរឿងរង់ចាំការដោះស្រាយតាមផ្លូវច្បាប់ ៕
អត្ថបទ៖ ភួង រដ្ឋា


-
សន្តិសុខសង្គម៥ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
យន្តហោះចម្បាំងកូរ៉េខាងត្បូង ច្រឡំដៃទម្លាក់គ្រាប់បែក៨គ្រាប់ លើទីតាំងពលរដ្ឋរស់នៅ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Update ៖ ដឹងមូលហេតុ ដែលអគ្គិភ័យឆាបឆេះបណ្ដាលឱ្យក្មេងប្រុសស្រី២នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
អាល្លឺម៉ង់ ប្រកាសថា សព្វាវុធដែលខ្លួនបម្រុងទុកសម្រាប់ជួយអ៊ុយក្រែន គឺយកចេញអស់ពីឃ្លាំងហើយ