ចរាចរណ៍
បញ្ហាបើកបរឡើងជែងបង្កឲ្យខូចខាតទ្រព្យសម្បត្តិ និងមនុស្ស ០២ នាក់ របួសធ្ងន់-ស្រាល
បើកបរឡើងជែង គឺជាករណីជាប់បម្រាម ដែលសមត្ថកិច្ចត្រូវតែចាប់ផាកពិន័យ ចៀសវាងបង្កគ្រោះថ្នាក់ដល់អ្នកដទៃ និងបុគ្គលល្មើស។ ប៉ុន្តែករណីនេះ នៅតែកើតមានឡើងទាំងអ្នកបើកបរម៉ូតូក៏ដូចជារថយន្ត។

ពាក់ព័ន្ធករណីខាងលើនេះដែរ មនុស្សប្រុស-ស្រី ចំនួន ០២ នាក់ បានរងរបួសធ្ងន់ និងស្រាល ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយ កើតឡើងរវាងម៉ូតូ ០២ គ្រឿង បុកគ្នា កាលពីវេលាម៉ោង ១៨និង ៤០ នាទី ថ្ងៃទី ១៨ ខែតុលា ឆ្នាំ ២០២២ ស្ថិតនៅភូមិវត្តតាមិម ឃុំអូរដំបង ១ ស្រុកសង្កែ ខេត្តបាត់ដំបង ព្រោះតែករណីឡើងជែង។

ប្រភពប្រាប់ឲ្យដឹងថា មុនពេលកើតហេតុគេឃើញម៉ូតូម៉ាកហុងដាឃ្លីច ពណ៌ស មួយគ្រឿង ពាក់ស្លាកលេខ បាត់ដំបង 1AA-5733 បើកបរដោយឈ្មោះ លន់ ដាលីន ភេទស្រី អាយុ ២០ ឆ្នាំ រស់នៅភូមិបោះពោធិ៍ ឃុំអូរដំបង ១ ស្រុកសង្កែ ខេត្តបាត់ដំបង ទិសដៅពីជើងទៅត្បូង លុះមកដល់ចំណុចកើតហេតុខាងលើ ក៏ស្រាប់តែមានម៉ូតូ ០១ គ្រឿង ម៉ាកហុងដាឌ្រីម C125 ពណ៌ខ្មៅ ស៊េរីឆ្នាំ ២០២២ ពាក់ស្លាកលេខ បាត់ដំបង 1AO-5842 បើកបរដោយបុរសម្នាក់ឈ្មោះ យាត ផាវី ភេទប្រុស អាយុ ៣៦ ឆ្នាំ រស់នៅភូមិស្វាយជ្រុំ ឃុំអូរដំបង ២ ស្រុកសង្កែ ខេត្តបាត់ដំបង ទិសដៅពីត្បូងទៅជើង ក្នុងល្បឿនយ៉ាងលឿន និងមិនពាក់មួកសុវត្ថិភាពផងនោះ បានឡើងវ៉ាជែងរថយន្តខាងមុខ ក៏ជ្រុលបុកគ្នាពេញទំហឹង បណ្ដាលឲ្យដួលបោកក្បាលរងរបួសធ្ងន់ រីឯភាគីខាងម៉ូតូឃ្លីច រងរបួសស្រាល ចំណែកម៉ូតូខូចខាតទាំងសងខាងយ៉ាងដំណំផងដែរ។

ក្រោយកើតហេតុ សមត្ថកិច្ចជំនាញ ចុះទៅដល់កន្លែងកើតហេតុ ហើយបានដឹកបញ្ជូនបុរសជនរងគ្រោះទៅសង្គ្រោះបន្ទាន់នៅឯមន្ទីរពេទ្យ។ ចំណែកមធ្យោបាយទាំងពីរ ត្រូវបានវាស់វែង រួចយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកសង្កែ ដើម្បីរង់ចាំដោះស្រាយតាមផ្លូវច្បាប់នៅពេលក្រោយ៕
អត្ថបទ ៖ សៅ សារិទ្ធ

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម១ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ