Connect with us

ចរាចរណ៍

អ្នកធ្វើដំណើរសុំឲ្យមន្ត្រីមូលដ្ឋានចុះសម្រួលចរាចរណ៍ កុំរំពឹងតែសមត្ថកិច្ច​

បានផុស

នៅ

តាម​សំណូមពរ​ប្រជាពលរដ្ឋ​រស់នៅ​រាជធានី​ភ្នំពេញ បាន​អះអាង​គ្រប់ៗ​គ្នា​ថា ក្នុង​ពេល​មាន​ការ​កកស្ទះ​ចរាចរណ៍ សុំ​ឲ្យ​មន្ត្រី​មូលដ្ឋាន​គួរ​ប្រើប្រាស់​កម្លាំង​ប្រជា​ការពារ​របស់​សាលា​សង្កាត់ ចៀសវាង​ទម្លាក់​ការងារ​រៀបចំ​សម្រួល​ចរាចរណ៍​តែ​ទៅ​លើ​សមត្ថកិច្ច។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាម​ការ​រៀបរាប់​ពី​លោក គួន នាង អ្នក​រស់នៅ​ក្នុង​សង្កាត់​បឹងទំពន់​ទី ២ បាន​ឲ្យ​ដឹង​ថា រាល់ថ្ងៃ​នេះ​កន្លែង​ណា​ក៏​រង​ការ​កកស្ទះ​ចរាចរណ៍​ដែរ ប៉ុន្តែ​ហាក់​ដូច​ជា​ពុំ​មាន​វត្តមាន​មន្ត្រី​អាជ្ញាធរ​តាម​បណ្ដា​មូលដ្ឋាន​ចុះ​មក​សម្រួល​ចរាចរណ៍​សោះ ដោយ​ទុក​ឲ្យ​កកស្ទះ ធ្វើ​ឲ្យ​អ្នកដំណើរ​នាំគ្នា​បង្ហោះ​ហ្វេស​ប៊ុក​ពី​ភាព​អសកម្ម​លើ​សមត្ថកិច្ច។

ប៉ុន្តែ​តាម​យោបល់ ក៏ដូចជា​សំណូមពរ​របស់​អ្នកដំណើរ សុំ​ឲ្យ​មន្ត្រី​អាជ្ញាធរ​តាម​បណ្ដា​ភូមិ-សង្កាត់ គួរ​ប្រើប្រាស់​កម្លាំង​ក្រោម​ការ​គ្រប់គ្រង​របស់​ខ្លួន​ចុះ​ជួយ​សម្រួល​ចរាចរណ៍​ផង។ កុំ​ពឹងផ្អែក ឬ​ទម្លាក់​ការងារ​នេះ​តែ​ទៅលើ​កងកម្លាំង​សមត្ថកិច្ច​ឲ្យ​សោះ ព្រោះ​ការ​សម្រួល​ការ​កកស្ទះ ពុំ​រង់ចាំ​តែ​អ្នក​ស្លៀកពាក់​ឯកសណ្ឋាន​ទើប​សម្រួល​បាន​នោះ​ទេ។

ជាក់ស្ដែង​ផ្លូវ​ចូល​វត្ត​ដំបូក​ខ្ពស់ តាម​បណ្ដោយ ២៧១ គេ​សង្កេត​ឃើញ​កម្លាំង​ប្រជា​ការពារ​របស់​សាលា​សង្កាត់​បឹងទំពន់ ២ ខណ្ឌ​មានជ័យ រាជធានី​ភ្នំពេញ បាន​ប្រើប្រាស់​កម្លាំង​ចុះ​សម្រួល​ចរាចរណ៍​រាល់ថ្ងៃ។ សកម្មភាព​នេះ​ធ្វើ​ឲ្យ​អ្នកដំណើរ ក៏ដូចជា​មហាជន មាន​ការ​កោតសរសើរ​គ្រប់ៗ​គ្នា។ ដូច្នេះ​ហើយ​ទើប​អ្នក​ដំណើរ​សុំ​ឲ្យ​តាម​បណ្ដា​សង្កាត់​ទូទាំង​រាជធានី​ភ្នំពេញ សុំ​បញ្ចេញ​កម្លាំង​ចុះ​សម្រួល​ចរាចរណ៍​ដូច​កម្លាំង​ប្រជា​ការពារ​សាលាសង្កាត់​បឹងទំពន់ ២ ទើប​ការ​ធ្វើ​ចរាចរណ៍​បាន​រលូន​មិន​បង្ក​ការ​កកស្ទះ​ចរាចរណ៍ ពិសេស​រាល់ពេល​មន្ត្រីរាជការ សិស្សានុសិស្ស ចេញពី​ធ្វើការ និង​ចេញពី​សាលា​នោះ៕

អត្ថបទ ៖ នរា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានអន្ដរជាតិ៩ នាទីutes មុន

លោក ត្រាំ ឲ្យ EU ចាយ​លុយ​៣៥០​ពាន់​លាន​ដុល្លារ​ទិញ​ថាមពល​ពី​អាមេរិក ដើម្បី​បន្ធូរបន្ថយ​ពន្ធ

ព័ត៌មានអន្ដរជាតិ១០ នាទីutes មុន

ត្រាំ ប្រឈមបាតុកម្មទូទាំងប្រទេសថ្មីទៀត នៅថ្ងៃទី១៩ខែមេសា

ព័ត៌មានជាតិ១៦ នាទីutes មុន

ក្រុមហ៊ុន​ចិន មាន​គម្រោងវិនិយោគទីលានហាល និង​ឃ្លាំងស្តុកកសិផលនៅខេត្តកំពង់ធំ បម្រើ​ការ​នាំ​ចេញ​

កីឡា៣៣ នាទីutes មុន

សហព័ន្ធ​បាល់ទះ​ចាប់​ផ្តើម​ពង្រឹង​ជម្រើស​ជាតិ​ត្រៀម​ពាន​អន្តរជាតិ​៤​ឆ្នាំនេះ

ព័ត៌មានជាតិ៤២ នាទីutes មុន

ក្រុមហ៊ុន LYNK & CO Automotive ចុះកិច្ចព្រមព្រៀងនាំចូលរថយន្តម៉ាក LYNK & CO មកទីផ្សារកម្ពុជាដើម្បីជំរុញវិស័យដឹកជញ្ជូន

Sokha Hotels

ព័ត៌មានពេញនិយម