Connect with us

ចរាចរណ៍

រថយន្ដដឹកស្រូវមួយគ្រឿងក្រឡាប់ធ្លាក់ប្រឡាយទាំងព្រឹក

បានផុស

នៅ

រថយន្តដឹកស្រូវធុនធំមួយគ្រឿងគាំងដៃចង្កូតពេលកំពុងបើកបរ ខណៈដល់ផ្លូវបត់ក៏ធ្លាក់ក្រឡាប់ចូលប្រឡាយទឹកទាំងព្រឹកនៅក្រុងដូនកែវ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ករណីនេះកើតឡើងនៅព្រឹកថ្ងៃទី២១ ខែតុលា ឆ្នាំ២០២២ វេលាម៉ោង៩និង៤៥នាទីព្រឹក ដោយរថយន្តភ្លៅ៥ ដឹកស្រូវមួយគ្រឿង បានក្រឡាប់ធ្លាក់ប្រឡាយ ស្ថិតនៅចំណុចផ្លូវវៀងក្រុងលេខ២១ កែងបែកជាបួន ភូមិតាឌូ និងប្រហ៊ូត សង្កាត់​រកាក្រៅ ក្រុងដូនកែវ ខេត្តតាកែវ ដែលអ្នកបើកបរមានឈ្មោះ ញោម ជីវិន ប្រុស អាយុ២៩ឆ្នាំ រស់នៅភូមិ​តារ៉េនជោ ឃុំអង្កាញ់ ស្រុកទ្រាំង។

តៃកុងរថយន្តបញ្ជាក់ថា មូលហេតុគឺបណ្តាលមកពីបែកទុយយោប្រេងដៃចង្កូតទើបធ្វើឱ្យគាំងចង្កូតបត់អត់កើត បញ្ជាលែងបានបណ្តាលឱ្យធ្លាក់ចុះដាំទីងចូលក្នុងទឹកតែម្តងទៅ។

ក្នុងហេតុការណ៍នេះដែរ តៃកុងរថយន្តគឺមិនមានគ្រោះថ្នាក់អ្វីធ្ងន់ធ្ងរទេ គឺរងរបួសស្រាល ហើយក៏មិនបណ្តាលឱ្យពលរដ្ឋជិតខាងរងគ្រោះដែរ គឺមានតែស្រូវនិងរថយន្តប៉ុណ្ណោះដែលធ្លាក់ទឹករងការខូចខាត៕

អត្ថបទ៖ វីរៈ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត

ព័ត៌មានជាតិ៩ ម៉ោង មុន

លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជន​តាំងពីខែមីនា ឆ្នាំ២០២៤

ព័ត៌មានជាតិ២៤ ម៉ោង មុន

អ្នកតាមដាន៖មិនបាច់ឆ្ងល់ច្រើនទេ មេប៉ូលីសថៃបង្ហាញហើយថាឃាតកម្មលោក លិម គិមយ៉ា ជាទំនាស់បុគ្គល មិនមានពាក់ព័ន្ធនយោបាយកម្ពុជាឡើយ

ព័ត៌មានជាតិ៨ ម៉ោង មុន

លោក លី ធុជ ពាំនាំសាររំលែកមរណទុក្ខពីសម្តេចធិបតី និងលោកជំទាវបណ្ឌិត ជូនចំពោះក្រុមគ្រួសារនៃសព លោក ពៅ នេពីន​ ដែលគ្រោះថ្នាក់បាត់បង់ជីវិតក្នុងឧបទ្ទវហេតុផ្ទុះមីន

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

ចុងសប្តាហ៍នេះ អាមេរិក ជួបព្យុះព្រឹលធ្ងន់ធ្ងរ ប៉ះពាល់ពលរដ្ឋជាង ៣០០លាននាក់

Sokha Hotels

ព័ត៌មានពេញនិយម