ចរាចរណ៍
រថយន្តក្រឡាប់នៅស្រុកអារញ្ញ មានពលករខ្មែររបួសធ្ងន់ ៨ នាក់ និងស្លាប់ ១ នាក់
ប្រទេសថៃ ៖ យ៉ាងហោចណាស់ក៏មានពលករខ្មែរម្នាក់ដែរ ដែលបានស្លាប់ភ្លាមៗ ក្នុងចំណោមពលករខ្មែររងរបួសធ្ងន់-ស្រាល ទាំង ៨ នាក់ បន្ទាប់ពីមានករណីក្រឡាប់រថយន្តមួយគ្រឿង ទៅក្នុងប្រឡាយ នាស្រុកអារញ្ញប្រាថេត។

យោងតាមការផ្សាយរបស់គេហទំព័រមួយចំនួនក្នុងប្រទេសថៃបានបញ្ជាក់ថា កាលពីវេលាម៉ោង ៧ និង ៥០ នាទីយប់ ថ្ងៃទី ២៥ ខែតុលា ឆ្នាំ ២០២២ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងដោយខ្លួនឯង នៅត្រង់ចំណុច បានខ្លងវួ ឃុំខ្លងថាប់ចាន់ថន ស្រុកអារញ្ញប្រាថេត ខេត្តស្រះកែវ។

នៅក្នុងហេតុការណ៍នេះគេសង្កេតឃើញថា អ្នកបើកបររថយន្តដែលជាជនជាតិថៃ ត្រូវបានរថយន្តកៀបជាប់ ដែលតម្រូវឲ្យសមត្ថកិច្ចប្រើប្រាស់ឧបករណ៍ដើម្បីកាត់តួរថយន្តយកមនុស្សចេញ ព្រមទាំងមានស្នាមរបួសយ៉ាងធ្ងន់ធ្ងរផងដែរ។

ដោយឡែកអ្នកជិះខាងក្រោយចំនួន ៨ នាក់ សុទ្ធសឹងជាពលករខ្មែរបម្រុងចូលទៅធ្វើការក្នុងប្រទេសថៃ បានរបួសធ្ងន់ ៧ នាក់ និងស្លាប់មនុស្សប្រុសម្នាក់ ដោយសារតែក្បាលមានការប៉ះទង្គិចខ្លាំងបណ្ដាលឲ្យបែក។

សមត្ថកិច្ចបានអះអាងថា នេះគឺជាការលួចដឹកពលករខ្មែរខុសច្បាប់ចូលទៅក្នុងប្រទេសថៃ ដោយគ្មានការអនុញ្ញាត ដូច្នេះត្រូវប្រើល្បឿនលឿន ក្នុងគោលបំណងគេចឲ្យផុតពីភ្នែកសមត្ថកិច្ច ហើយក៏មានការជ្រុលចង្កូតធ្លាក់ផ្លូវបែបនេះ។ បច្ចុប្បន្នពលករខ្មែរទាំងអស់ ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យស្រុកអារញ្ញហើយ៕
អត្ថបទ ៖ សោ និយមរ័ត្ន









-
សន្តិសុខសង្គម១ សប្តាហ៍ ago
កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាតទារលុយតាមហ្វេសប៊ុក
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ
-
សន្តិសុខសង្គម៧ ថ្ងៃ ago
លោក ជួន ណារិន្ទ៖ សមត្ថកិច្ចមិនអនុញ្ញាតឲ្យយកដងផ្លូវសាធារណៈជាទីលានលេងគប់ទឹក ឬប៉ាតម្សៅឡើយ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
នគរបាលខណ្ឌសែនសុខ ហៅយុជនក្រុមសម្រួលចរាចរណ៍ មកណែនាំ និងដកហូតឯកសណ្ឋាន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពន្ធគយបដិការរបស់ត្រាំ ចូលជាធរមាន ដោយមិនលើកលែងប្រទេសណាមួយ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
លោក ជួន កក្កដា៖ ចាស់បុរាណដែលយករឿងសិរីបីប្រការ មកជាឧទាហរណ៍ពេលចូលឆ្នាំខ្មែរ គឺជាអ្នកប្រាជ្ញ មានគំនិតខ្ពស់
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ផុងដីរលំបាក់ដងសន្ទូចប្រវែងជាង៥០ម៉ែត្រ សង្កត់លើសំយាបផ្ទះពលរដ្ឋ៤ខ្នង និងសង្កត់ម៉ូតូមួយគ្រឿង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ឧទ្ធម្ភាគចក្រ ដឹកទេសចរ ធ្លាក់ចូលទន្លេនៅញ៉ូវយក ស្លាប់មនុស្ស៦នាក់