Connect with us

ចរាចរណ៍

ភ្ញៀវទេសចរខ្មែររបួសធ្ងន់-ស្រាល ១០ នាក់ ពេលត្រឡប់មកពីទីក្រុងបាងកកវិញ​

បានផុស

នៅ

ប្រទេស​ថៃ ៖ យ៉ាងហោចណាស់​ក៏​មាន​ប្រជាពលរដ្ឋ​ខ្មែរ​ចំនួន ១០ នាក់ ដែរ ដែល​បាន​រង​របួស ក្នុង​ឧបទ្ទវហេតុ​គ្រោះថ្នាក់​ចរាចរណ៍​នៅក្នុង​ប្រទេស​ថៃ ខណៈ​ពលរដ្ឋ​ខ្មែរ​ទាំងនោះ កំពុង​វិលត្រឡប់​ចេញពី​ទីក្រុង​បាងកក ក្នុង​ទិសដៅ​ទៅកាន់​ខេត្ត​ស្រះកែវ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោង​តាម​ការ​ផ្សាយ​របស់​គេហទំព័រ​ក្នុងស្រុក​បាន​បញ្ជាក់​ថា ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង ១ រសៀល ថ្ងៃ​ទី ១០ ខែ​វិច្ឆិកា ឆ្នាំ ២០២២ តាម​បណ្ដោយ​ផ្លូវ​លេខ ៣៥៩ (អារញ្ញ-បាងកក​) ក្នុង​ខេត្ត​ប្រា​ជីន​បុរី ដែល​បង្កឡើង​ដោយ​ខ្លួនឯង គឺ​រថយន្ត​តួ​រី​ស ពាក់​ស្លាក​លេខ បាងកក ១៦-១៧៩១ ដោយ​រថយន្ត​មាន​សភាព​រួញ​ក្បាល។

អ្នកបើកបរ​រថយន្ត​ដែល​ជា​ជនជាតិ​ថៃ និង​កំពុង​រង​របួស​ធ្ងន់ បាន​បញ្ជាក់​ប្រាប់​តម្រួត​យ៉ាង​ខ្លី​ថា លោក​បាន​ម៉ៅ​ដឹក​ភ្ញៀវ​ទេសចរ​ខ្មែរ​ទាំង ១០ នាក់ ត្រឡប់​មកកាន់​ខេត្ត​ស្រះកែវ ដោយ​ដឹក​ចេញពី​ទីក្រុង​បាងកក​នៅ​វេលា​ម៉ោង ១០ ព្រឹក។ លុះ​មកដល់​ត្រង់​ចំណុច​ខាងលើ គឺ​កង់​រថយន្ត​ខាងមុខ ខាង​ឆ្វេង បាន​ផ្ទុះឡើង បណ្តាល​ឲ្យ​រថយន្ត​រេ​ធ្លាក់​ចេញពី​ផ្លូវ ទៅ​បុក​នឹង​ដើម​ប្រេងខ្យល់​បាក់​ជិត ២០ ដើម។

បច្ចុប្បន្ន ទាំង​អ្នកបើកបរ និង​ភ្ញៀវ​ទេសចរ​ខ្មែរ កំពុង​សម្រាក​ព្យាបាល​ក្នុង​មន្ទីរពេទ្យ​ខេត្ត​ប្រា​ជីន​បុរី នៅឡើយ ដោយ​មិន​មាន​នរណា​ម្នាក់​រង​ការ​ប៉ះពាល់​ដល់​អាយុជីវិត​ឡើយ៕

អត្ថបទ ៖ សោ និយមរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣ ម៉ោង មុន

កម្ចីប្រាក់តាមអនឡាញខុសច្បាប់ រដ្ឋមន្ត្រីមហាផ្ទៃ ប្រាប់ពលរដ្ឋ «កុំសង» បើគេរករឿង ប្ដឹងមកសមត្ថកិច្ច  

សន្តិសុខសង្គម១៩ ម៉ោង មុន

ការផ្សាយថាចោរប្លន់សម្លាប់នៅខេត្តកំពត៖ស្នងការ ថាមិនមែនប្លន់សម្លាប់ឡើយ គឺជាករណីស្នេហាត្រីកោណ

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

ភ្លៀងកក់ខែខ្លាំងបំផុតក្នុងរយៈពេល២០ឆ្នាំនៅវៀតណាម បង្កការជន់លិចធ្ងន់ធ្ងរ

ព័ត៌មានអន្ដរជាតិ២៤ ម៉ោង មុន

ក្រោយនិយាយចប់​ជាមួយពូទីន លោក ត្រាំ ក៏ភ្ជាប់​ទូរស័ព្ទ​ទៅ​លោក​ហ្សេលេនស្គី​ភ្លាម​

សុខភាព២១ ម៉ោង មុន

ការផឹកទឹកមួយប្រភេទ អាចបំផ្លាញខួរក្បាល ថ្លើម តម្រងនោម និងជាមេបង្កកោសិកាមហារីក

Sokha Hotels

ព័ត៌មានពេញនិយម