ចរាចរណ៍
ដឹកគ្រឿងញៀនឆ្លងខេត្ត បុករះរថយន្តពីរគ្រឿង ជាប់នៅខណ្ឌច្បារអំពៅ
រថយន្តនីសាន់ ពាក់ស្លាកលេខខេមរភូមិន្ទ ដឹកគ្រឿងញៀនចេញពីរាជធានីភ្នំពេញ ឆ្លងទៅខេត្តលឿនដូចហោះ ជ្រុលបុករថយន្តព្រូស បន្តទៅបុករថយន្តCRV បណ្ដាលឲ្យរងការខូចខាតយ៉ាងដំណំ សមត្ថកិច្ចចុះពិនិត្យរកឃើញថ្នាំញៀន ២០០ គីឡូក្រាម។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ១១ និង ៣០ នាទីយប់ ថ្ងៃទី ១៣ ខែវិច្ឆិកា ឆ្នាំ ២០២២ នៅតាមបណ្ដោយផ្លូវជាតិលេខ ១ សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ។

តាមប្រភពព័ត៌មានឲ្យដឹងថា មុនកើតហេតុគេបានឃើញរថយន្តម៉ាកនីសាន់ ពណ៌ត្រេអ៊ី ពាក់ស្លាកលេខខេមរភូមិន្ទ 2-1415 បើកបរតាមបណ្ដោយផ្លូវជាតិលេខ ១ ទិសដៅពីលិចទៅកើតក្នុងល្បឿនលឿនដូចហោះ ខណៈមកដល់ចំណុចកើតហេតុ ក៏រេចង្កូតបុកនឹងរថយន្តម៉ាកព្រូស ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2AL 1235 ដែលធ្វើដំណើរ ទិសដៅពីកើតទៅលិចពេញទំហឹង ហើយរថយន្តបង្កនៅមិនទាន់អស់ល្បឿន ក៏ជ្រុលបុករថយន្តម៉ាក CRV ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ 2H7699 ធ្វើដំណើរស្របជាមួយរថយន្តព្រូស បណ្ដាលឲ្យរងការខូចខាតយ៉ាងដំណំ ភ្លាមៗនោះតៃកុងរថយន្តបង្កគេចខ្លួនបាត់។

បន្ទាប់មកសមត្ថកិច្ចបានចុះទៅដល់ចំណុចកើតហេតុ ពិនិត្យក្នុងរថយន្តបង្កមានកេសបិទជិត សង្ស័យទើបយកមកត្រួតពិនិត្យជាក់ស្ដែងនៅអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅឃើញមានថ្នាំញៀនចំនួន ២០០ គីឡូក្រាម។

ក្រោយកើតហេតុ ភាគីខាងរថយន្តព្រូស និងរថយន្តCRV សុំយករថយន្តទៅជួសជុលដោយខ្លួនឯង។ ក្នុងនោះ ដោយសាររថយន្តបទល្មើសជាអ្នកបង្ក ទើបសមត្ថកិច្ចឲ្យភាគីរងគ្រោះយករថយន្តទៅជួសជុលខ្លួនឯង។ ដោយឡែករថយន្តបង្កមានទាំងគ្រឿងញៀន សមត្ថកិច្ចកំពុងស្រាវជ្រាវតាមចាប់ជនល្មើសយកមកដាក់ទោសតាមច្បាប់៕
អត្ថបទ ៖ សុខា




-
សន្តិសុខសង្គម៥ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
សន្តិសុខសង្គម១៦ ម៉ោង ago
អគ្គិភ័យឆេះផ្ទះអាជីវករលក់ដូរនៅក្រុងកំពង់ចាម ១៧ល្វែង សរុបជាទឹកប្រាក់ ជិត២លានដុល្លារ
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
យន្តហោះចម្បាំងកូរ៉េខាងត្បូង ច្រឡំដៃទម្លាក់គ្រាប់បែក៨គ្រាប់ លើទីតាំងពលរដ្ឋរស់នៅ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
អាល្លឺម៉ង់ ប្រកាសថា សព្វាវុធដែលខ្លួនបម្រុងទុកសម្រាប់ជួយអ៊ុយក្រែន គឺយកចេញអស់ពីឃ្លាំងហើយ
-
ចរាចរណ៍៦ ថ្ងៃ ago
បុរសម្នាក់ ស្លាប់ភ្លាមៗ ខណៈជិះម៉ូតូឆ្លងផ្លូវត្រូវរថយន្ត ១ គ្រឿង បុកពេញទំហឹង