ចរាចរណ៍
ជិះម៉ូតូឌុបកូនមកពីប្រឡងចម្រៀង ត្រូវរថយន្តបុកកិនស្លាប់ម្នាក់
រថយន្តសណ្ដោងធុនធំបើកបុករះម៉ូតូពីរគ្រឿងកិនបុរសម្នាក់ជាឪពុកស្លាប់ក្រោមកង់រថយន្តបែកសាកសពមើលលេងយល់ ឯកូនរងរបួសស្រាល ចំណែកម៉ូតូមួយគ្រឿងទៀតត្រូវរថយន្តកិនពីលើជាប់សំណាងល្អម្ចាស់លោតចេញទាន់។
ហេតុការដ៏រន្ធត់នេះបង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១០និង២០នាទីយប់ថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២២ នៅត្រង់ចំណុចស្ពានអាកាសផ្លូវល្បឿនលឿន តាមបណ្តោយផ្លូវជាតិលេខ៤ ស្ថិតក្នុងសង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

សពជនរងគ្រោះជាឪពុកមានឈ្មោះ ង៉ែត ភេទប្រុស អាយុ៤២ឆ្នាំ មុខរបរជាងដែក ស្នាក់នៅភូមិក្រោល ឃុំកាត់ភ្លុក ស្រុកបរសេដ ខេត្តកំពង់ស្ពឺ។ ចំណែកកូនប្រុសមានឈ្មោះ ខេមរា អាយុជាង១០ឆ្នាំ មុខរបរសិស្ស ស្នាក់នៅជាមួយគ្នា។
តាមសម្ដីសាច់ញាតិជនរងគ្រោះបានប្រាប់ឲ្យដឹងថា មុនកើតហេតុឪពុកនិងកូនបានជិះម៉ូតូមួយគ្រឿងម៉ាកហុងដា ប៊ីតពណ៌ស ពាក់ស្លាកលេខ កំពង់ស្ពឺ1U-0313 ចេញពីស្រុកកំណើតដើម្បីជូនកូនទៅប្រឡងចម្រៀងនៅម្តុំច្បារអំពៅ ហើយក៏បានចូលមកលេងបងប្អូននៅម្ដុំរោងចក្រជុង ជីង នៅខណ្ឌកំបូល ដោយបងប្អូនឲ្យនៅហូបបាយសិនចាំបន្តដំណើរទៅទៀត។ លុះពេលហូបបាយរួចឪពុកក៏បានជិះម៉ូតូឌុបកូនបន្តដំណើរទៅទៀត ដោយធ្វើដំណើរតាមបណ្ដោយផ្លូវជាតិលេខ៤ ទិសដៅពីលិចទៅកើត និងមានម៉ូតូមួយគ្រឿងទៀតម៉ាស្មាក់វី ពណ៌ក្រហម ពាក់ស្លាកលេខភ្នំពេញ1AW-0065 ជិះដោយបុរសម្នាក់ ធ្វើដំណើរស្របទិសគ្នា ពេលមកដល់ចំណុចកើតហេតុខាងលើ ក៏រថយន្តសណ្ដោងធុនធំមួយគ្រឿងក្បាលពណ៌ស លាយក្រហម ពាក់ស្លាកលេខព្រះសីហនុ3-A-5201 ធ្វើដំណើរមកពីក្រោយបានរេចង្កូតមកបុករះម៉ូតូទាំងពីរគ្រឿងបណ្ដាលឲ្យកិនបុរសជាឪពុកនៅក្រោមកង់រថយន្តបែកសាកសពមើលលេងយល់ ស្លាប់យ៉ាងអាណោចអាធម៌ ចំណែកកូនខ្ទាតចេញរងរបួសស្រាល និងម៉ូតូស្មាក់វីត្រូវរថយន្តកិនពីលើជាប់នៅក្រោមរថយន្តសំណាងល្អម្ចាស់លោតចេញទាន់ មិនមានរងរបួស។ ភ្លាមនោះតៃកុងរថយន្តឃើញសភាពមិនស្រួលបានបើកទ្វាររថយន្តរត់គេចខ្លួនបាត់ស្រមោល។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់បានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចុះមកធ្វើការវាស់វែងយករថយន្ត និងម៉ូតូទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រង់ចាំធ្វើការដោះស្រាយគ្នាតាមផ្លូវច្បាប់។ ដោយឡែកសពជនរងគ្រោះសមត្ថកិច្ចធ្វើកំណត់ហេតុរួចប្រគល់ជូនសាច់ញាតិយកទៅធ្វើបុណ្យនៅស្រុកកំណើតតាមប្រពៃណី៕
អត្ថបទ៖ សុខា



-
KPT+២១ ម៉ោង ago
តំបន់កោះដ៏ពេញនិយមសម្រាប់សកម្មភាពកម្សាន្ត របស់ខេត្តកោះកុង
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ម្ចាស់ប្រេនសម្រស់ធារ៉ា ត្រូវសមត្ថកិច្ចឃុំខ្លួន ពាក់ព័ន្ធការកែច្នៃគ្រឿងសំអាងគ្មានច្បាប់អនុញ្ញាត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
មេដឹកនាំអាស៊ី ៤រូប ដែល ICC ចេញដីកាចាប់ខ្លួន ជុំវិញបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
សម្តេចធិបតី៖ ឧកញ៉ា ១៤០រូប ត្រូវបានលុបឈ្មោះចេញ ក្នុងនោះមានឧកញ៉ាខ្លះប្រព្រឹត្តបទល្មើស
-
សន្តិសុខសង្គម២ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះនៅផ្លូវសឡា សង្កាត់ស្ទឹងមានជ័យទី១
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ភ្លៀងលាយឡំខ្យល់កន្ត្រាក់បំផ្លាញផ្ទះពលរដ្ឋ៣ភូមិអស់ ៥៤ខ្នង
-
សន្តិសុខសង្គម២ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះឃ្លាំងស្តុកអេតចាយ(មានវីដេអូ)
-
ព័ត៌មានជាតិ២ ថ្ងៃ ago
អឺរ៉ុបនឹងសាងសង់ស្ពានតម្លៃជាង១០លានដុល្លារភ្ជាប់ទៅកោះខ្សាច់ទន្លានៅខេត្តកណ្ដាល