ចរាចរណ៍
ជិះម៉ូតូឌុបបងស្រីចេញពីកំដបុណ្យសពអ៊ុំត្រូវរថយន្តបុកកិនស្លាប់ម្នាក់
យុវជនម្នាក់បានស្លាប់ និងនារីជាបងស្រីបង្កើតត្រូវរងរបួសធ្ងន់បន្ទាប់ពីពួកគេជិះម៉ូតូឌុបគ្នាទើបចេញពីបុណ្យសពអ៊ុំបង្កើត បំណងត្រឡប់ទៅផ្ទះវិញ ក៏ត្រូវរថយន្តដឹកថ្មធុនធំមួយគ្រឿងបើកបុក និងកិនជនរងគ្រោះបង្កការភ្ញាក់ផ្អើលកាលវេលាម៉ោង២២និង០០នាទីយប់ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២២ នៅតាមបណ្តោយផ្លូវ៣០ម៉ែត្រ ទល់មុខបុរីមង្គលភ្នំពេញ ស្ថិតក្នុងសង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ ។ សពយុវជនរងគ្រោះឈ្មោះ រី រក្សា អាយុ១៦ឆ្នាំ មានទីលំនៅក្នុងខណ្ឌកំបូល ។

យោងតាមប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតហេតុជនរងគ្រោះទាំង២នាក់បានជិះម៉ូតូមួយគ្រឿង ម៉ាក PCX ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1GW-2307 ឌុបគ្នាធ្វើដំណើរតាមបណ្តោយផ្លូវលេខ៣០ម៉ែត្រ ក្នុងទិសដៅពីកើតទៅលិច ។ លុះខណៈធ្វើដំណើរដល់ចំណុចកើតហេតុខាងលើក៏ស្រាប់តែមានរថយន្តដឹកថ្មធុនធំមួយគ្រឿង ពាក់ស្លាកលេខ ភ្នំពេញ 3F-8261 បើកបរដោយបុរសម្នាក់ស្របទិសដៅគ្នា បើកទៅបុកពីក្រោយម៉ូតូជនរងគ្រោះបណ្តាលឲ្យខ្ទាតដួលម៉ូតូ និងជនរងគ្រោះម្នាក់ ( អ្នកឌុបជាប្អូន ) ចូលក្រោមកង់រថយន្តកិនស្លាប់នៅកន្លែង និងនារីជាបងស្រី ដួលបោកទៅថ្នល់រងរបួសធ្ងន់ធ្ងរ ។

ភ្លាមៗ អ្នកបើករថយន្តបង្កបានបើកទ្វាររថយន្តរត់គេចចេញពីកន្លែងកើតហេតុបាត់ស្រមោលសូន្យ ។ ដោយឡែកនារីរងគ្រោះត្រូវបានពលរដ្ឋជួយទាក់ទងទៅកាន់រថយន្តសង្គ្រោះដឹកយកទៅមន្ទីរពេទ្យភ្លាមៗ ។
ក្រោយកើតហេតុកម្លាំងសមត្ថកិច្ចមូលដ្ឋាន សហការជាមួយជំនាញចុះអន្តរាគមន៍ធ្វើការវាស់វែងអូចយកទាំងរថយន្តបង្ក និងម៉ូតូជនរងគ្រោះយកទៅរក្សាទុកនៅការិយាល័យនគរបាលចរាចរណ៍ជើងគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រង់ចាំដោះស្រាយទៅតាមផ្លូវច្បាប់នៅពេលក្រោយ ៕
អត្ថបទ៖ សុខា



-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម១ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ