ចរាចរណ៍
រថយន្តដឹកដីបុកម៉ូតូពីក្រោយ កិនអូសជាច្រេីនម៉ែត្របណ្តាលឲ្យស្លាប់ម្នាក់របួសធ្ងន់ម្នាក់
យុវជនម្នាក់បានស្លាប់ និងម្នាក់ទៀតរងរបួសធ្ងន់ បន្ទាប់ពីជិះម៉ូតូឌុបគ្នាហើយត្រូវរថយន្តម៉ាកHino បែនដឹកដីបើកបុកពីក្រោយកិនអូសជាច្រើនម៉ែត្រ បង្កការភ្ញាក់ផ្អើលនាវេលាម៉ោង៨និង៣០នាទីព្រឹក ថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២២ នៅចំណុចស្ពានព្រែកជ្រៃ តាមបណ្ដោយផ្លូវ២១៧ ក្នុងភូមិបាគូ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។

ជនរងគ្រោះដែលស្លាប់មានឈ្មោះ ឡៅ ជុំនោ ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរបើកបររថយន្ត ស្នាក់នៅភូមិបាគូ សង្កាត់ដង្កោ ខណ្ឌដង្កោ (ជាអ្នកឌុប) រីឯជនរងគ្រោះរបួសធ្ងន់មានឈ្មោះ សៀង ឡុង ភេទប្រុស អាយុ២៤ឆ្នាំ មុខរបរ ព្រូរថយន្ត មានស្រុកកំណើតនៅស្រុកបារាយ៍ ខេត្តកំពង់ធំ (ជាអ្នករួមដំណើរ) ចំណែកអ្នកបើករថយន្តបង្កមានឈ្មោះ ដុក រ៉ាទិ ភេទប្រុស អាយុ២២ឆ្នាំ មុខរបរបើករថយន្ត ស្នាក់នៅភូមិចំបក់ ឃុំពោធិមរា ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតហេតុ គេឃើញយុវជនពីរនាក់ជិះម៉ូតូមួយគ្រឿងម៉ាក ហុងដាឌ្រីម ពណ៌ខ្មៅ ស៊េរីឆ្នាំ២០២២ ពាក់ស្លាកលេខ ភ្នំពេញ 1JD-5513 បានឌុបគ្នាទិសដៅពីត្បូងមកជើង ខណៈមកដល់ចំណុចកើតហេតុ ស្រាប់តែមានរថយន្តម៉ាក HINO ប្រភេទរថយន្តបែកដឹកដី ក្បាលពណ៌ស ពាក់ស្លាកលេខ ខេមរភូមិន្ទ 02 3-3214 បានធ្វើដំណើរស្របទិសគ្នាក្នុងល្បឿនលឿន រួចបុកម៉ូតូពីក្រោយបណ្ដាលឲ្យម៉ូតូដួល រីឯមនុស្សម្នាក់ខ្ទាតចូលក្រោមរថយន្តកិនអូសជិត១០ម៉ែត្រស្លាប់ភ្លាមៗនៅកន្លែង និងអ្នករួមដំណើរម្នាក់ទៀតបានរងរបួសធ្ងន់ ។

ក្រោយកើតហេតុភ្លាមៗ កៃកុងរថយន្តបានឈប់រថយន្តបំរុងចុះគេចខ្លួន តែត្រូវប្រជាពលរដ្ឋឃាត់ខ្លួនប្រគល់ឲ្យសមត្ថកិច្ច យកទៅសួរនាំនៅអធិការដ្ឋាននគរបាលខណ្ឌដង្កោ និងចាត់ការតាមច្បាប់ ។ បន្ទាប់មកសមត្ថកិច្ចមូលដ្ឋាន សហការជាមួយជំនាញចរាចរណ៍ខណ្ឌដង្កោ និងសមត្ថកិច្ចជំនាញចរាចរណ៍ផ្លូវគោក រាជធានីភ្នំពេញ ធ្វើការវាស់វែងយកម៉ូតូ និងរថយន្តបង្កទៅរក្សាទុករង់ចាំដោះស្រាយនាពេលក្រោយ។ ដោយឡែកសពជនរងគ្រោះ ត្រូវបានសមត្ថកិច្ចជំនាញធ្វើកំណត់ហេតុ រួចប្រគល់ឲ្យសាច់ញាតិក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ៕
អត្ថបទ៖ សុខា



-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម១ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ