Connect with us

ចរាចរណ៍

បុរសនីហ្សេរីយ៉ា ស្រវឹងស្រាបើករថយន្តបុករះហ្វូងមនុស្ស ស្លាប់និងរបួសជាង ៤០នាក់

បានផុស

នៅ

មនុស្សចំនួន១៤នាក់បានស្លាប់ និង២៩នាក់រងរបួស បន្ទាប់ពីរថយន្តមួយគ្រឿង បុករះហ្វូងមនុស្ស ក្នុងអំឡុងពិធីបុណ្យដ៏ពេញនិយមមួយនៅប្រទេសនីហ្សេរីយ៉ា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អ្នកបើកបរ បានបាត់បង់ការគ្រប់គ្រងរថយន្តម៉ាក Toyota Camry លើដងផ្លូវដ៏កកកុញក្នុងទីក្រុងភាគខាងត្បូង Calabar នៃរដ្ឋ Cross River ខណៈមនុស្ស កំពុងប្រមូលផ្តុំគ្នាដើម្បីមើលក្បួនដង្ហែរបស់អ្នកជិះកង់នៅឯពិធីបុណ្យ Calabar។

រូបភាព​ដែល​ត្រូវ​បាន​គេ​ចែក​ចាយ​តាម​អ៊ីនធឺណិត​បន្ទាប់​ពី​ឧប្បត្តិហេតុ​ដ៏​រន្ធត់​នេះ ​បាន​បង្ហាញពី​សាកសពនៅរាយប៉ាយ​ពាស​ពេញ​ផ្លូវ។

ក្មេង​ស្រី​៣​នាក់​និង​ក្មេង​ប្រុស​២​នាក់ ​ត្រូវ​បាន​គេដឹង​ថា ​ស្ថិត​ក្នុង​ចំណោម​អ្នក​រង​របួស​ក្នុងហេតុការណ៍នេះ។

អភិបាលរដ្ឋ Cross River លោក Ben Ayade បានបញ្ជាការប្រារព្ធពិធីត្រូវលុបចោលភ្លាមៗ ហើយអ្នកបើកបរត្រូវបានចាប់ខ្លួន ក្នុងស្ថានភាពស្រវឹងជោកជាំ៕

សូមទស្សនាវីដេអូ៖

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Daily Mail

ចុចអាន៖ រថយន្ត បុកគ្នាជាមួយ យន្តហោះ នៅ ប៉េរូ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម