Connect with us

ចរាចរណ៍

Update៖ ករណីក្រឡាប់រថយន្តដឹកកម្មករបណ្ដាលមកពីការវ៉ាជែងពេលមេឃកំពុងភ្លៀង

បានផុស

នៅ

សមត្ថកិច្ចបញ្ជាក់ថា មូលហេតុដែលបណ្ដាលឲ្យរថយន្ដដឹកកម្មករកម្មការិនីរោងចក្រ ក្រឡាប់និងមានអ្នករងរបួសនោះ គឺដោយសារតៃកុងរថយន្ដបើកបរវ៉ាជែងក្នុងល្បឿនលឿន ខ្វះការប្រុងប្រយ័ត្ននៅពេលមេឃកំពុងមានភ្លៀង តែទោះយ៉ាង​ណាក្នុងហេតុការណ៍នេះ មិនបណ្ដាលឲ្យមានអ្នកបាត់បង់អាយុជីវិតនោះទេ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នគរបាលចរាចរណ៍ប្រាប់ថា រថយន្តដឹកកម្មករ កម្មការនីដែលគ្រោះថ្នាក់ចរាចរណ៍ម៉ាក HYUNDAI ពណ៌ ស គ្មានផ្លាកលេខ ដឹកកម្មករកម្មការនីចំនួន៦៥ (ស្រី៦០នាក់) បើកបរដោយឈ្មោះ ស្រួច សិទ្ធ ភេទប្រុស អាយុ២៨ឆ្នាំ បានគេចខ្លួនបាត់ មានទីលំនៅភូមិត្រពាំងកន្សែង ឃំុក្សេមក្សាន្ដ ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ ។ ចំណែករថយន្ដមួយគ្រឿងទៀត ម៉ាក HINO ពណ៌ ស ពាក់ផ្លាកលេខ កណ្តាល 3G-0470 អ្នកបើកបរមិនស្គាល់អត្តសញ្ញាណ បានគេចខ្លួនបាត់ បើកបរក្នុងទិសដៅបញ្ច្រាស់ទិសគ្នា ។

សាក្សីនិយាយថា មុនពេលកើតហេតុរថយន្ត​កូរ៉េ ចំណុះពីរតោនកន្លះដឹកកម្មករ កម្មការនីរោងចក្របានបេីកវ៉ាជែងបានប៉ះរថយន្តសណ្ដោ​ងរឺម៉ក​ មួយគ្រឿងទៀតខ្វះប្រុងប្រយ័ត្ន​ដោយការបេីកល្បឿនលឿនក្នុងស្ថានភាពមេឃភ្លៀងរលឹមបង្ករផ្លូវរអិលក្រឡាប់ចាក់ចោលជនរងគ្រោះរប៉ាត់រប៉ាយពេញផ្លូវមានអ្នករបួសជាច្រើននាក់ ។

ប៉ូលិសបញ្ជាក់ថា ជនររងគ្រោះរបួសធ្ងន់មាន ចំនួន០៥នាក់ រួមមាន៖

១- ឈ្មោះ អុង ចន ភេទស្រី អាយុ ៥៣ឆ្នាំ រស់នៅភូមិត្រពាំងកន្សែង ឃុំក្សេមក្សាន្ត ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ រោងចក្រសាប្រ៊ីណា ថ្នល់ទទឹង ។

២- ឈ្មោះ ផាន យូរី ភេទស្រី អាយុ ២៨ឆ្នាំរស់នៅភូមិដំបូងស ឃុំក្សេមក្សាន្ត ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ រោងចក្រហ្វាយយ៉ាង ថ្នល់ទទឹង ។

៣-ឈ្មោះ សុខ គីម ភេទស្រី អាយុ ២៣ ឆ្នាំរស់នៅភូមិអូរសំរ៉ែ ឃុំក្សេមក្សាន្ត ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ ។

៤-ឈ្មោះ កែវ ស្រីភាស់ ភេទស្រី អាយុ ១៨ ឆ្នាំ រស់នៅភូមិអូរសំរ៉ែ ឃុំក្សេមក្សាន្ត ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ រោងចក្រសាំងវ៉ូ  សម្រាកនៅពេទ្យអន្ទង់ក្រវៀន ។

៥- ឈ្មោះ ស្រី ចាន់ធី ភេទស្រី អាយុ ១៨ឆ្នាំ រស់នៅភូមិដំបូកស ឃុំក្សេមក្សាន្ត ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ រោងចក្រដុងរ៉ុង ។

ក្រោយពេលកើតហេតុ សមត្ថកិច្ច​នគរបាល​ស្រុក​  និងជំនាញ​ចរាចរណ៍​ខេត្ដ​កំពង់ស្ពឺ​ កំពុងអន្ដរាគមន៍​ជួយសម្រួល​ចរាចរណ៍និងបញ្ជូនជនរងគ្រោះទៅមន្ទីរពេទ្យ​ភ្លាមៗដើម្បីសង្គ្រោះ។

សូមបញ្ជាក់ថា​ ហេតុការណ៍គ្រោះថ្នាក់​ចរាចរណ៍​រថយន្ត​ដឹក​កម្មករ​កម្មការិនី​ ខាងលើកើតឡើងនៅវេលាម៉ោង០៦និង​២០នាទី​ព្រឹក ថ្ងៃទី១០ ខែមករា ឆ្នាំ២០២៣នេះ ស្ថិតលើផ្លូវជាតិលេខ​៥១ ចំណុចភូមិស្តុកស្លាត ឃុំភ្នំតូច ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ ។

អត្ថបទ៖ ភួង រដ្ឋា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ក្រុងបាត់ដំបង
សន្តិសុខសង្គម៤ នាទីutes មុន

នគរបាលស្រុកគាស់ក្រឡ ឃាត់ខ្លួនមន្ត្រីសាលាក្រុងបាត់ដំបងម្នាក់ ពាក់ព័ន្ធករណីចោរកម្ម

ព័ត៌មានអន្ដរជាតិ៣០ នាទីutes មុន

ត្រាំ គំរាមថា អ៊ីរ៉ង់នឹងជួបទុក្ខធំ បើក្រុមហ៊ូធី មិនឈប់វាយប្រហារ

ព័ត៌មានជាតិ១០ ម៉ោង មុន

សម្ដេចតេជោ ថា ត្រាំ ក្លាហានចេញដឹកនាំពិភពលោក ប្រឆាំងព័ត៌មានក្លែងក្លាយ ដោយផ្តើមពីស្ថាប័នដែលអាមេរិកផ្ដល់ថវិកាជាមុន

ព័ត៌មានជាតិ១០ ម៉ោង មុន

លោក រដ្ឋមន្ត្រី នេត្រ ភក្រ្តា ៖ ការផ្តល់អាហារូបករណ៍ដល់និស្សិតកម្ពុជា ពីបណ្តាប្រទេសជាមិត្តភក្ដិ ជាការចូលរួមអភិវឌ្ឍមូលធនមនុស្សនៅកម្ពុជា

ព័ត៌មានជាតិ១១ ម៉ោង មុន

រោងចក្រ​ច្នៃ​ដំណាប់​ស្វាយ​មួយ​កន្លែង ​ត្រូវ​មន្ទីរ​បរិស្ថាន​ខេត្តប៉ៃលិន​ចាត់​វិធាន​ការណ៍ ក្រោយ​បញ្ចេញ​​កាក​សំណល់​កខ្វក់​ចូលប្រភពទឹកសាធារណៈ

ធនាគារឯកជន
សន្តិសុខសង្គម១៨ ម៉ោង មុន

ឃាត់ខ្លួនមនុស្ស៥នាក់ពាក់ព័ន្ធករណីលួចលុយពីធនាគារឯកជនមួយក្នុងទំហំទឹកប្រាក់ខ្ទង់លានដុល្លារ

ព័ត៌មានជាតិ២២ ម៉ោង មុន

អ្នកនាំពាក្យការពារជាតិច្រានចោលព័ត៌មានដែលថាថៃបំពានដែនអាកាសកម្ពុជា

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

សមាជិក​សភាបារាំង ទាមទារ​ឲ្យ​អាមេរិក​ប្រគល់​រូប​សំណាក​សេរីភាព​មកវិញ

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

អ៊ុយក្រែន ធ្វើតេស្តជោគជ័យ នូវមីស៊ីលដ៏ខ្លាំង ដែលអាចបាញ់ដល់មូស្គូ និងត្រៀមដាក់ប្រយុទ្ធលើសមរភូមិ

ព័ត៌មានជាតិ១៧ ម៉ោង មុន

អ្នកនាំពាក្យ ថា កម្ពុជានៅតែសកម្មក្នុងកិច្ចសហប្រតិបត្តិការប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន

Sokha Hotels

ព័ត៌មានពេញនិយម