Connect with us

ចរាចរណ៍

លោកស្រីអធិការរងខណ្ឌច្បារអំពៅ ត្រូវរថយន្តដឹកដីកិនស្លាប់

បានផុស

នៅ

ពិត​ជា​គួរ​ឲ្យ​រន្ធត់ ខណៈ​ទទួល​ដំណឹង​ថា លោកស្រី គង់ គន្ធា ឋានន្តរសក្ដិ វរសេនីយ៍ទោ មុខតំណែង​អធិការ​រង​នគរបាល​ខណ្ឌ​ច្បារអំពៅ នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ទទួល​មរណភាព​ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាម​សេចក្ដីរាយការណ៍​បឋម​បាន​ឲ្យ​ដឹង​ថា នៅ​វេលា​ម៉ោង ៧ ព្រឹក ថ្ងៃ​ទី ១៤ ខែ​មករា សាក្សី​បាន​ឃើញ​លោកស្រី គង់ គ​ន្ធា អធិការរង​នគរបាល​ខណ្ឌ​ច្បារអំពៅ បើកបរ​ម៉ូតូ​ម៉ាក ZOOMER .X ពណ៌ស លាយ​ក្រហម ពាក់​ស្លាក​លេខ ១ GL ៩៤ ៧៥ បើក​ចេញពី​បុរី​ហាយ​តិច ដែល​ជា​លំនៅដ្ឋាន​របស់​លោក​ស្រី ស្ថិត​ក្នុង​សង្កាត់​ព្រែក​ថ្មី ខណ្ឌ​ច្បារអំពៅ រាជធានី​ភ្នំពេញ ក្នុង​បំណង​មក​ធ្វើការ។

លុះ​ចេញ​មិនទាន់​ផុត​បុរី​ផង ក៏​ស្រាប់តែ​ជួប​គ្រោះថ្នាក់​ដែល​បង្ក​ឡើង​ដោយ​រថយន្ត​ដឹក​ដី ពណ៌ស ពាក់​ស្លាក​លេខ ភ្នំពេញ ៣ E ១០ ៣២ បាន​បុក ហើយ​កិន​ចំ​ក្បាល បណ្ដាល​ឲ្យ​លោកស្រី​អធិការ​រង​ស្លាប់​ភ្លាមៗមួយ​រំពេច ហើយ​អ្នក​បើកបរ​រថយន្ត​បង្ក​ហេតុ បាន​គេច​ខ្លួន បន្សល់ទុក​រថយន្ត​នៅ​នឹង​កន្លែង​កើតហេតុ។

ទាក់ទិន​នឹង​ករណី​គ្រោះថ្នាក់​ចរាចរណ៍​ដែល​បង្ក​ឲ្យ​លោកស្រី គង់ គ​ន្ធា អធិការ​រង​នគរបាល​ខណ្ឌ​ច្បារអំពៅ បាន​ទទួល​មរណភាព​នេះ ធ្វើ​ឲ្យ​មន្ត្រី​នគរបាល កងកម្លាំង​កងរាជអាវុធហត្ថ​ខណ្ឌ និង​មន្ត្រីរាជការ​សាលា​ខណ្ឌ ព្រមទាំង​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន មាន​ការ​សោកស្ដាយ​ចំពោះ​មរណភាព​របស់​លោក​ស្រី ដែល​ជា​នគរបាល​ស្លូតបូត ហើយ​មាន​ទំនាក់ទំនង​ល្អ​ជាមួយ​ប្រជាពលរដ្ឋ មិន​គួរ​គ្រោះថ្នាក់​ដល់​អាយុជីវិត​បែបនេះ​សោះ៕

អត្ថបទ ៖ នរា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ម៉ោង មុន

លោក ហេង សួរ ប្រគល់កុំព្យូទ័រជាអំណោយសម្តេចបវរធិបតី ១៣៩គ្រឿង ជូនមន្ទីរ អង្គភាព គ្រឹះស្ថានអប់រំ

ព័ត៌មានជាតិ៣ ម៉ោង មុន

សម្ដេចតេជោ ស្ដាយដែលអ្នកសារព័ត៌មានចាត់ទុកថាថៃជោគជ័យលើការបង្ក្រាបបទល្មើសឆបោកតាមអនឡាញ តែថាកម្ពុជាបរាជ័យ

ព័ត៌មានជាតិ៣ ម៉ោង មុន

បណ្ឌិត សូ ណារ៉ូ ៖ ពលរដ្ឋ​កុំធ្វើតាមទណ្ឌិត សម រង្ស៊ី ព្រោះជាការ​ញុះញង់​ផ្តួល​រំលំ​រដ្ឋាភិបាល​ និង​​ជា​បទល្មើស​ព្រហ្មទណ្ឌ​កម្រិតធ្ងន់

ព័ត៌មានជាតិ៣ ម៉ោង មុន

បុណ្យកោងកាងសន្តិភាពឆ្នាំនេះ÷ កូនកោងកាង៥ពាន់ដើម ត្រូវបានដាំនៅក្នុងសហគមន៍កោះកាពិ ខេត្តកោះកុង

ព័ត៌មានជាតិ៤ ម៉ោង មុន

លោកស្រី ដោ សម្ផស្ស៖ សមាគម​កាយឫទ្ធិនារី ត្រូវ​យក​ចំណេះ​ដឹង​ទៅ​ផ្សព្វផ្សាយ​ ក្នុង​សហគមន៍​ ដើម្បី​ទីក្រុង​យើង​មានបរិស្ថាន​ល្អ​

Sokha Hotels

ព័ត៌មានពេញនិយម