Connect with us

ចរាចរណ៍

មក​ដឹង​លម្អិត​ពី​ករណី​គ្រោះ​ថ្នាក់​ចរាចរណ៍​ បណ្ដាល​​​​ឲ្យ​​អធិការ​រង​ខណ្ឌច្បារ​អំពៅ​ទទួល​មរណភាព​

បានផុស

នៅ

បន្ទាប់​ពី​មាន​ការផ្សព្វផ្សាយ​ព័ត៌មាន​បឋម​ស្តីពី​ករណី​គ្រោះ​ថ្នាក់​ចរាចរណ៍​បង្ក​ឲ្យ​លោក​ស្រី​​ជា​អធិការ​រង​នគរបាល​ខណ្ឌ ច្បារ​អំពៅ​បាន​ទទួល​មរណភាព​មក​គឺ​ជា​កំហុស​ទៅ​លើ​អ្នក​បើកបរ​រថយន្ត​ដឹក​ដី​ដែល​ខ្ជះខ្ជាយ​ក្នុង​ការ​បញ្ជា​រថយន្ត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាម​ប្រភព​ច្បាស់​ការ​បាន​និយាយ​ថា ​នៅ​វេលា​ម៉ោង​៧ព្រឹ​កថ្ងៃ​ទី​១៤​ ខែ​មករា​នេះ​លោក​ស្រី​ គង់ គន្ធា អាយុ៣៩​ឆ្នាំ​មុខ​ងារ​ជា​អធិការ​រង​នគរបាល​ខណ្ឌច្បារ​អំពៅ​បាន​បើកបរ​​ម៉ូតូ​ម៉ាក​ស៊ូម័រ​​ អ៊ិច​ពណ៌​សរ​លាយ​ក្រហម ​ពាក់​ស្លាក​លេខ១ GL ៩៤ ៧៥ បាន​ចេញ​ពី​បុរីហាយ​តិច​មាន​ទីតាំង​ស្ថិត​ក្នុង​ភូមិ​ចំពុះ​ក្អែក​សង្កាត់​ព្រែក​ថ្មី​ខណ្ឌ ច្បារ​អំពៅ​រាជធានី​ភ្នំពេញ​ដើម្បី​ចេញ​ទៅ​ធ្វើការ​លុះ​​លោក​ស្រី​អធិការរង​បាន​ចេញ​មក​ដល់​មុខ​ឃ្លាំង​ដាក់​រថយន្តរបស់បុរីហាយតិច​ក៏​បាន​វាក់​អឺ​នឹង​រ៉ឺ​ម៉ក​បង្ខំ​ឲ្យ​លោក​ស្រី​​អធិការរង​ចាប់​ហ្វ្រាំង​ដៃ​បណ្តាល​ឲ្យ​ដួល​ប៉ុន្តែ​ពុំ​មាន​គ្រោះ​​ថ្នាក់​អ្វី​ឡើយ​ដោយ​គ្រាន់​តែ​ប្រឡាក់​សំលៀក​បំពាក់​បន្តិចបន្តួច​ប៉ុណ្ណោះ​ហើយ​អ្នក​ជិត​ខាង​បាន​ជួយ​បបោស​ដី​ចេញ​ពី​សំលៀក​បំពាក់​រួច​នាំ​គ្នា​ទៅ​ឈរ​តាម​មុខ​ផ្ទះ​។​

ចំណែក​​លោក​​ស្រី​អធិការរង​បាន​ងើប​ឈរ​ក្បែរ​​ម៉ូតូ​ជា​ធម្មតា​ប៉ុន្តែ​ភ្លាម​ៗ​នោះ​ក៏​មាន​រថយន្ត​ដឹក​ដី​ចង្កូត​ស្តាំ​ម៉ាកហ៊ឺ​យ៉ាន់​ដាយ​ពណ៌​សរ​ពាក់​ស្លាកលេខភ្នំពេញ៣ E ១០ ៣២ បាន​ថយ​ក្រោយ​ចេញ​ពី​ឃ្លាំង​របស់​ក្រុមហ៊ុន​ ហាយតិច ចេញ​មក​ផ្លូវ​ស្រាប់​មក​បុក​ហើយ​កិន​លោកស្រី​អធិការរង​ដែល​កំពុង​ឈរ​បណ្តាល​ឲ្យ​ដួល​ហើយ​កិន​ចំក្បាលស្លាប់ភ្លាមមួយរំពេច។​សាក្សី​បញ្ជាក់​ថា​នេះ​ជា​កំហុស​របស់​អ្នក​បើក​បររថយន្តដឹកដីរបស់ក្រុមហ៊ុនបុរីហាយតិចទាំងស្រុងដែលខ្ជះខ្ជាយក្នុងការបញ្ជារថយន្ត។ចំពោះ​រថយន្ត​បង្ក​ត្រូវ​បាននគរបាលការិយាល័យ​ចរាចរណ៍​ជើង​គោក​នាំ​យក​ទៅ​កាន់​ការិយាល័យ​និង​បន្ត​ស្វែង​រក​ចាប់​ខ្លួនអ្នកបើកបររថយន្តបង្កគ្រោះថ្នាក់ចាត់ការតាមផ្លូវច្បាប់ដោយពុំលើកលែងឡើយ៕

អត្ថបទ៖ នរា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម១៨ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ១៥ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ១៣ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ១៥ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

Sokha Hotels

ព័ត៌មានពេញនិយម